28 C
Phnom Penh

ជន​​​ជាតិហ្វាំងឡង់​​​ម្នាក់ និង​​​ជន​​​ជាតិ​​​​​​កាណាដា​​​ម្នាក់​​​រងរបួសក្នុង​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​កាំបិត​​​ក្នុង​​​ក្រុង​​​ព្រះ​​​សី​​​ហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​​​​​​​​​​​​​​​​​​​​​​​នគរ​​​​​​បាល​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា មាន​​​ជន​​​ជាតិហ្វាំងឡង់ម្នាក់ និង​​​ជន​​​ជាតិ​​​​​​កាណាដា​​​ម្នាក់​​​ បាន​​​ទទួ​​​ល​​​រង​​​របួស​​​ជា​​​ទម្ងន់​​​ពី​​​ការ​​​វាយ​​​ប្រ​​​ហារ​​​ដោយ​​​កាំបិត​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ។

​​​លោក ភុល ភស្តា អធិការ​​​ក្រុង​​​​​​ព្រះសីហនុ​​​ បាន​​​មាន​​​ប្រសាសន៍ថា ការ​​​កាប់​​​នឹង​​​កាំបិត​​​ទៅ​​​លើ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរនាក់ ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​១១.៣០​​​នាទីយប់​​​ថ្ងៃ​​​​​​ព្រហស្បតិ៍​​​ក្នុង​​​ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុង​​​ព្រះ​​​សី​​​ហនុ ក្នុង​​​ពេល​​​ដែល​​​ពួក​​​គេ​​​កំពុង​​​ធ្វើ​​​ការ​​​ក្នុង​​​ហាង។

លោក ភស្តា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ជនរង​​​គ្រោះ​​​ត្រូវ​​​កាប់​​​ចំ​​​ក្បាល​​​ និង​​​មុខ ធ្វើ​​​ឲ្យ​​​របួស​​​យ៉ាង​​​​​​ធ្ងន់ ហើយ​​​បញ្ជូន​​​មក​​​ភ្នំ​​​ពេញ។​​​ យើង​​​មិន​​​ទាន់​​​សន្និដ្ឋាន​​​ថា វា​​​កើត​​​ឡើង​​​ដោយ​​​សារ​​​អី​​​ទេ”។

លោក ភស្តា​​​បាន​​​​​​និយាយ​​​ថា ប៉ូលិស​​​​​​កំពុង​​​ស៊ើប​​​អង្កេត​​​ករណី​​​នេះ​​​នៅ​​​ឡើយ​​​ ហើយ​​​មិន​​​ទាន់​​​បាន​​​ដឹង​​​ថា តើ​​​ជន​​​ល្មើស​​​មាន​​​គ្នា​​​ប៉ុន្មាន​​​នាក់​​​​​​នៅ​​​ឡើយ​​​ទេ។​​​

លោក ស៊ាង កុសល​​​ ស្នង​​​ការ​​​ខេត្ត​​​ព្រះ​​​សីហនុ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ជន​​​ជាតិ​​​ហ្វាំង​​​ឡង់មាន​​​អាយុ​​​​​​៤០​​​ឆ្នាំ​​​​​​ជា​​​ម្ចាស់​​​​​​ហាង​​​ និង​​​ជន​​​ជាតិ​​​កាណាដា​​​មាន​​​អាយុ៣៥​​​ឆ្នាំ ជា​​​អ្នក​​​គិត​​​លុយ បាន​​​បាត់លុយ​​​៣០០០​​​ដុល្លា ទូរស័ព្ទដៃ​​​មួយគ្រឿង កុំ​​​ព្យូទ័រ laptopមួយ​​​គ្រឿង និង​​​ម៉ាស៊ីន​​​ថត​​​មួយ​​​គ្រឿង។​​​

​​​នាយ​​​​​​ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា លោកឧបនាយករដ្ឋមន្ត្រី​​​ ស ខេង បាន​​​បញ្ជូន​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ក្រសួង​​​មហាផ្ទៃមួយ​​​ក្រុម​​​ ដើម្បី​​​ស៊ើប​​​អង្កេត​​​បទ​​​ល្មើស​​​ហិង្សា​​​ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​បរទេស​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​។

រថយន្ត​​​​​​ម៉ាកសឺដេស ប៊ិន មួយ​​​គ្រឿង​​​ត្រូវ​​​ភ្លើង​​​ឆេះ​​​កាលពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​ ​​​បន្ទាប់​​​ពី​​​អ្នក​​​បើក​​​បរ​​​ជន​​​ជាតិ​​​តួកគី​​​ឈ្មោះ បូរ៉ា អូស្សធឺក បាន​​​ចុះ​​​ពីរថយន្ត​​​ គឺ​​​ជា​​​ឧប្បត្តិហេតុចុង​​​ក្រោយ​​​​​​ក្នុង​​​អំពើ​​​ហិង្សា​​​ ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​ជាតិ​​​រុស្ស៊ី​​​ តួកគី និង​​​អីុស្រាអែល​​​ នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​។

នៅ​​​ឯក្រសួង​​​មហាផ្ទៃ​​​កាលពី​​​ថ្ងៃ​​​ទី​​​១៣​​​ ខែ​​​មីនា  លោក នេត​​​ សាវឿន ​​​អគ្គស្នង​​​ការ​​​នគរបាល​​​ជាតិ​​​  បាន​​​ព្រមាន​​​ជន​​​បរទេស​​​ដែល​​​ប្រព្រឹត្ត​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​ថា ពួក​​​គេ​​​មិន​​​អាច​​​គេច​​​ពី​​​ច្បាប់​​​បាន​​​ទេ​​​៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស