33 C
Phnom Penh

នគរ​​​បាល​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​​​​ម្នាក់​​​ក្នុង​​​ហេតុការណ៍​​​វាយ​​​ប្រហារ​​​នៅលើ​​​កោះរ៉ុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពីម្សិលមិញ នគរ​​​បាល​​​ក្រុង​​​ព្រះសីហនុ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ដែល​​​ស្ថិត​​​នៅ​​​ពីក្រោយ​​​ការ​​​វាយ​​​ប្រហារ​​​ដ៏​​​ហិង្សា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​លើ​​​ជន​​​បរទេស​​​ចំនួន​​​ពីរ​​​នាក់​​​នៅ​​​លើ​​​កោះ​​​រ៉ុង​​​ ដោយ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​នេះ​​​ថា ជា​​​បុគ្គលិក​​​នៅ​​​ផ្ទះ​​​សំណាក់​​​មួយ​​​ដែល​​​ហេតុការណ៍​​​វាយ​​​ប្រហារ​​​បាន​​​កើត​​​ឡើង​​​។

នគរ​​​បាល​​​ក្រុង​​​ព្រះ​​​សីហនុ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក  Jouni Niemi អាយុ​​​៤៩​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​ហ្វាងឡង់ ដែល​​​ជា​​​ម្ចាស់​​​ផ្ទះសំណាក់​​​ Broken Heart ​​​នៅ​​​លើ​​​កោះ​​​រ៉ុង​​​ និង​​​ លោក Michael Hay អាយុ​​​២៧​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​កាណាដា​​​ធ្វើ​​​ការ​​​នៅផ្ទះ​​​សំណាក់​​​នេះ​​​បាន​​​រង​​​ការ​​​វាយ​​​ប្រហារ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដោយ​​​បុរស​​​មួយ​​​ក្រុម​​​ប្រដាប់​​​ដោយ​​​កាំបិទ និង​​​ដំបង ដែល​​​គេច​​​ខ្លួន​​​ជា​​​មួយ​​​ប្រាក់​​​ប្រមាណ​​​៣.០០០​​​ដុល្លារ​​​ កុំ​​​ព្យូទ័រ​​​យូរ​​​ដៃ​​​មួយ​​​គ្រឿង​​​ និង​​​ឧបករណ៍​​​អេឡិចត្រូនិក​​​ផ្សេង​​​ៗ​​​ទៀត​​​។​​​​​​​​​

យោង​​​តាម​​​សេចក្តី​​​រាយការណ៍​​​ពី​​​គ្រូពេទ្យ​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ចូល​​​សម្រាក​​​ព្យាបាល​​​នៅ​​​ក្នុង​​​មន្ទី​​រ​​​ពេទ្យ​​​កាល​​​់​​​ម៉ែត​​​រាជ​​​ធានី​​​ភ្នំពេញ​​​ពេញ មួយ​​​ថ្ងៃ​​​បន្ទាប់​​​មក​​​ ដោយ​​​លោក​​​ Michael Hay មាន​​​ស្នាម​​​រយះ​​​ត្រង់​​​ក្បាល​​​ទំហំ​​​១១​​​សង់ទីម៉ែត្រ​​​។

​​​លោក​​​ ឈិត សុខុន អភិបាល​​​ខេត្ត​​​ព្រះសីហនុ បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា កាល​​​ពីម្សិល​​​មិញ​​​ជន​​​សង្ស័យ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​សង្ស័យ​​​ដែល​​​ធ្វើ​​​ការ​​​វាយ​​​ប្រហារ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន។

លោក សុខុន បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​ម្នាក់​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ហេតុការណ៍​​​នៅ​​​លើ​​​កោះ​​​រ៉ុង​​​ត្រូវ​​​បាន​​​ចាប់​​​ខ​​​្លួន​​​។ ខ្ញុំ​​​មិន​​​ស្គាល់​​​ឈ្មោះ​​​ជន​​​នោះ​​​ទេ​​​”។ លោក​​​បាន​​​បន្ថែ​​​ម​​​ថា ជន​​​សង្ស័យ​​​គឺ​​​ជា​​​បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​លោក​​​ Niemi ជួល​​​ឲ្យ​​​មក​​​ធ្វើ​​​ការ​​​។

អភិបាល​​​ខេត្ត​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ដោយ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ច្រើន​​​លើ​​​ករណី​​​នេះ​​​ថា “ជន​​​សង្ស័យ​​​ធ្វើ​​​ការ​​​ងារ​​​ជា​​​បុគ្គលិក​​​​​​ឲ្យ​​​ជន​​​រងគ្រោះ​​​”។

លោក​​​ ភុល ភ័ស្តា អធិការ​​​ក្រុង​​​ព្រះសីហនុ បាន​​​បញ្ជាក់​​​ថា ជន​​​សង្ស័យ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ប៉ុន្តែ​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​ទំនាក់​​​ទំនង​​​របស់​​​ជន​​​នេះ​​​ជា​​​មួយ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ “យើង​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ម្នាក់​​​នៅ​​​កោះ​​​រ៉ុង ហើយ​​​បាន​​​បញ្ជូន​​​ជន​​​នេះ​​​ទៅ​​​អធិការ​​​ដ្ឋាន​​​នគ​​​របាល​​​ក្រុង​​​ព្រះ​​​សីហនុ​​​ ដើម្បី​​​សាក​​​សួរ​​​។ យើង​​​កំពុង​​​តាម​​​រក​​​ជន​​​សង្ស័យ​​​ផ្សេង​​​ទៀត​​​នៅ​​​ឡើយ​​​”។

ពេល​​​ដេក​​​នៅ​​​លើ​​​គ្រែ​​​ក្នុង​​​មន្ទីរ​​​​​ពេទ្យ​​​​​​​​​​​​​​​​​​កាល​​​់​​​ម៉ែត​​​កាល​​​ពី​​​​​​ម្សិលមិញ លោក Michael Hay ភាគ​​​ច្រើន​​​និយាយ​​​មិន​​​​​​រួច​​​ ដោយ​​​គេ​​​​​​ឃើញ​​​តែ​​​មុខ​​​​​​ហើម​​​ និង​​​ភ្នែក​​​ក្រហម​​​នៅ​​​ពី​​​ក្រោម​​​បង់​​​រំ​​​របួស​​​ប៉ុណ្ណោះ ប៉ុន្តែ លោក​​​បាន​​​ប្រើ​​​ម្រាម​​​ដៃ​​​របស់​​​លោក​​​ដើម្បី​​​បញ្ជាក់​​​ថា លោក​​​ និង​​​លោក Niemi ត្រូវ​​​រង​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​បុរស​​​ពីរ​​​ ឬបី​​​នាក់​​​ក្នុង​​​រយៈ​​​ពេល​​​ប្រហែល​​​១០​​​នាទី។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ខ្លួន​​​មាន​​​​​​ស្គាល់​​​ក្រុម​​​នេះ​​​ដែរ​​​ ឬ​​​អត់​​​ លោក​​​ Michael Hay ​​​បាន​​​គ្រវី​​​ក្បាល​​​របស់​​​លោក​​​។

យោង​​​តាម​​​អ្នកស្រី Tiia Komulainen អាយុ​​​៣២​​​ឆ្នាំ​​​ជន​​​ជាតិ​​​ហ្វាង​​​ឡង់ ដែល​​​ធ្វើ​​​ការ​​​ជាមួយ​​​ជន​​​រងគ្រោះ​​​នៅ​​​លើ​​​កោះ​​​រ៉ុង​​​ និង​​​ដែល​​​បាន​​​ឃើញ​​​ហេតុការណ៍​​​េនះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ Niemi បាន​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​ហើយ​​​ ហើយ​​​ឥឡូវ​​​នេះ​​​កំពុង​​​តែ​​​ជា​​​សះ​​​ស្បើយ​​​ជា​​​បណ្ដើរ​​​ៗ​​​​​​​​ពី​​​ស្នាម​​​របួស​​​មិន​​​សូ​​​វ​​​ជា​​​ធ្ងន់​​​​នៅ​​​ក្នុង​​​ផ្ទះ​​​​​​របស់​​​លោក​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។

អ្នកស្រី Komulainen បាន​​​និយាយ​​​នៅ​​​ក្បែរ​​​គ្រែ​​​របស់​​​លោក Michael Hay ថា “វា​​​ជា​​​អំពើ​​​ចោរកម្ម​​​។ ពួក​​​គេ​​​កំពុង​​​ដើរ​​​ចូល​​​ទៅ​​​ក្នុង​​​​​​​​​បឹង​​​កាឡូ​​​ ហើយ​​​ [ភ្ញៀវ]  ពីរ​​​បី​​​នាក់​​​បាន​​​លាក់​​​ខ្លួន​​​ ហើយ​​​នៅ​​​ពេល​​​​​​ពួក​​​គេ​​​ស្ទើរតែ​​​ចូល​​​ជិត​​​ផុត​​​ក្នុង​​​បឹង​​​កាឡូ [គ្រប់​​​គ្រង​​​ដោយ​​​លោក Hay និង លោក Niemi] ​​​ទៅ​​​ហើយ ​​​ជន​​​សង្ស័យ​​​​​​បាន​​​វាយ​​​ប្រហារ​​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​វាយ​​​ត្រង់​​​ក្បាល​​​តែ​​​ម្តង”។

អ្នក​​​ស្រី Komulainen បាន​​​លើក​​ឡើង​​​ថា ជន​​​វាយ​​​ប្រហារ​​​គ្មាន​​​កាំបិទ​​​ដូច​​​នគរ​​​បាល​​​បាន​​​រាយការណ៍​​​ឡើយ​​​ ហើយ​​​ជន​​​នេះ​​​បាន​​​លួច​​​សាក់​​​កាដូ​​​របស់​​​​​​ជន​​​រួម​​​ជាតិ​​​នាង​​​ ដែល​​​មាន​​​ដូច​​​ជា​​​ប្រាក់​​​សុទ្ធ Ipad ​​​មួយ​​​គ្រឿង​​​ កាមេរ៉ា​​​មួយ​​​គ្រឿង​​​ និង​​​ទូរស័ព្ទ​​​ដៃ​​​មួយ​​​គ្រឿង​​​។

អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អំពើ​​​ចោរ​​​កម្ម​​​តូច​​​តាច​​​​​​មាន​​​ការ​​​កើន​​​​​​ឡើង​​​នៅ​​​លើ​​​កោះ​​​រ៉ុង​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ ប៉ុន្តែ ថា អ្នកស្រី​​​មិន​​​ដែល​​​ជួប​​​ហេតុការណ៍​​​ដ៏​​​ព្រៃ​​​ផ្សៃ​​​ដែល​​​កើត​​​ឡើង​​​លើ​​​អ្នក​​​រួ​​​ម​​​ការ​​​ងារ​​​ជាមួយ​​​ខ្លួន​​​នោះ​​​ឡើយ​​​​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​ស្មាន​​​ដល់​​​សោះ​​​ថា នឹង​​​មាន​​​រឿង​ដូច​​​​​​​​នេះ​​​កើត​​​ឡើង​​​​​​”។

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ទៀត​​​ថា ការ​​​វាយ​​​ប្រហារ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​កើត​​​ឡើង​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពី​​​លោក ស ខេង រដ្ឋមន្ត្រី​​​​​​ក្រសួង​​​មហាផ្ទៃ បាន​​​បញ្ជូន​​​មន្ត្រី​​​​​​មាន​​​បុណ្យ​​​ស័ក្តិ​​​ខ្ពស់​​​មួយ​​​ក្រុម​​​នៅ​​​ក្នុង​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ទៅ​​​ក្រុង​​​ព្រះ​​​សីហនុ​​​ដើម្បី​​​សើុប​​​អង្កេត​​​​​​បទ​​​ល្មើស​​​ហិង្សា​​​ដែល​​​កើត​​​ឡើង​​​ក្នុង​​​ពេល​​​ថ្មីៗ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​បរទេស​​​ ដោយ​​​អ្នក​​​ខ្លះ​​​មាន​​​ទំនាក់​​​​​​ទំនង​​​ជា​​​មួយ​​​ក្រុម​​​ម៉ាហ្វីយ៉ា​​​នោះ​​​។

កោះ​​​រ៉ុង​​​ដែល​​​ជា​​​តំបន់​​​ទេសចរណ៍​​​ដ៏​​​មាន​​​ប្រជា​​​ប្រិយ​​​ភាព​​​សម្រាប់​​​ទេសចរ​​​សម្ពាយ​​​ក៏​​​កើត​​​មាន​​​អំពើ​​​ហិង្សា​​​មួយ​​​ចំនួន​​​ផង​​​ដែរ​​​កាល​​​ពី​​​ពីរ​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ក្នុ​​​ងនោះ​​​​​​​​​​​​មាន​​​ដូច​​​ជា​​​អំពើ​​​ឃាត​​​កម្ម​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​លើជន​​​ជាតិ​​​អាមេរិក​​​ឈ្មោះ Katherine Grgich ជា​​​ដើម​។ ជន​​​សង្ស័យ​​​តែ​​​មួ​​​យ​​​គត់​​​ឈ្មោះ យ៉ាន យឿន ក្នុង​​​អំពើ​​​ឃាត​​​កម្ម​​​នេះ​​​​​​​​​​​​​​កំពុង​​​រត់​​​គេ​​​ច​​​ខ្លួន​​​នៅ​​​ឡើយ។

លោក សុខុន បាន​​​ទទួល​​​ស្គាល់​​​ថា ពិត​​​ជា​​​មាន​​​ការ​​​កើន​​​ឡើង​​​នៃ​​​បទ​​​ល្មើស​​​ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​​​​ដល់​​​​​​ឆ្នេរ​​​​​​របស់​​​កម្ពុជា​​​មែន​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “បញ្ហា​​​នេះ ប៉ះ​​​ពាល់​​​យ៉ាង​​​ខ្លាំ​​​ង​​​ដល់​​​​​​​​​ខេត្ត​​​របស់​​​យើង​​​ និង​​​ធ្វើ​​​ឲ្យ​​​ជន​​​បរទេស​​​​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ មិន​​​ហ៊ាន​​​មក​​​​​លែង​​​តំបន់​​​នេះ​​​នៅ​​​ពេល​​​មាន​​​ហេតុការណ៍​​​នេះ​​​កើត​​​ឡើង​​​។ ហើយ​​​វា​​​កាន់​​​តែ​​​អាក្រក់​​​ទៅ​​​ទៀត​​​ប្រសិន​​​​​​បញ្ហា​​​នេះ​​​​​​បាន​​​​​​លេច​​​ឮ​​​សុះ​​​សាយ​​​ទូទាំង​​​ពិភព​​​លោក​​​នោះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា  សន្តិសុខ​​​ត្រូវ​​​បាន​​​​​​រឹត​​​បន្តឹង​​​នៅ​​​​​​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ ដើម្បី​​​ឆ្លើយ​​​បត​​​ទៅ​​​នឹង​​​បទ​​​ល្មើស​​​ដែល​​​មាន​​​ការ​​​កើន​​​ឡើង​​​នេះ ។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា “ទី​​​១​​​ យើង​​​បាន​​​ចាត់​​​តាំង​​​នគរ​​​បាល​​​​​​ឃុំ​​​-សង្កាត់​​​​​​ឲ្យ​​​ត្រួត​​​ពិនិត្យ​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​ដែល​​​ចេញ​​​ចូល [ឃុំ​​​-សង្កាត់​​​របស់​​​ខ្លួន​​​]”។ ទី​​​២​​​ ​​យើ​​​ង​​​ត្រូវ​​​តែ​​​ពិនិត្យ​​​មើល​​​​​​ទិដ្ឋាការ​​​ និង​​​លិខិត​​​ឆ្លង​​​ដែន​​​របស់​​​ជន​​​បរទេស ហើយ​​​ទី​​​៣​​​យើង​​​នឹង​​​​​​ចុះ​​​ត្រួត​​​ពិនិត្យ​​​ជន​​​បរទេស​​​ដែល​​​ប្រកប​​​អាជីវកម្ម​​​”៕ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស