38 C
Phnom Penh

អ្នក​​​ភូមិ​​​ជីក្រែង​​​ប្រមូល​​​ផ្តុំ​​​​​​គ្នា​​​ដើម្បី​​​រំឭក​​​ខួប​​​នៃការ​​​បណ្តេញ​​​ចេញ​​​ដ៏​​​ហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​សង្ឃ ​​​អ្នក​​​ភូមិ និង​​​សកម្មជន​​​ការ​​​ពារ​​​សិទ្ធិ​​​ដី​​​ធ្លី​​​​​​ប្រហែល​​​២០០​​​អង្គ​​​នាក់​​​​​​បាន​​​និមន្ត​​​និង​​​មក​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​នៅ​​​ក្នុង​​​ស្រុក​​​ជីក្រែង ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ដើម្បី​​​ប្រារព្ធ​​​ខួប​​​៦​​​​​ឆ្នាំ​​​នៃ​​​ថ្ងៃ​​​ដែល​​​នគរ​​​បាល​​​បាន​​​បើក​​​ការ​​​វាយ​​​បាញ់​​​ប្រហារ​​​លើ​​​កសិករ​​​មួយ​​​ក្រុម​​​ដែល​​​តវ៉ា​​​អំពី​​​ការ​​​បណ្តេញ​​​​​​​​​ចេញ​​​​​​ពី​​​ដីធ្លី ដែល​​​ឥឡូវ​​​មិនទាន់​​​មាន​​​ការ​​​ដោះ​​​ស្រាយ។

បុរស​​​បួន​​​នាក់​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២​​​២ ខែ​​​មីនា ឆ្នាំ​​​២០០៩​​​​​​ រីឯ​​​អ្នក​​​ភូមិ​​​ចំនួន​​​១២នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន និង​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ពី​​​បទ​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ល្មើស​​​ផ្សេង​​​ៗ​​​ទៀត​​​ បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​។ អ្នក​​​ដែល​​​បាញ់​​​កសិករ​​​ទាំង​​​នេះ​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ឬ​​​​​​នាំ​​​មក​​​ផ្តន្ទាទោស​​​ឡើយ​​​។

អ្នក​​​ភូមិ​​​ចំនួន​​​១៧៥​​​គ្រួសារ​​​ ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​ទំហំ​​​៤៧៥​​​ហិកតា បាន​​​អះ​​​អាង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​​​​បាន​​​ឃុំ​​​ឃិត​​​លក់​​​ដី​​​ដែល​​​ពួកគាត់​​​​​បាន​​​កាន់​​​កាប់​​​​​​​​​។ការ​​​រំឭក​​​ខួប​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ក៏​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​​​​ដាក់​​​ញត្តិ​​​ទាម​​​ទារ​​​​​​​​​រដ្ឋាភិបាល​​​ឲ្យ​​​ធ្វើ​​​តាម​​​​​​កិច្ច​​​សន្យា​​​ឆ្នាំ​​​២០១០​​​ដែល​​​ថា នឹង​​​ស្វែង​​​រក​​​ដី​​​ថ្មី​​​ឲ្យ​​​គ្រួសារ​​​ទាំង​​​នេះ​​​ផង​​​ដែរ​​​។

លោក យី សាវង្ស ប្រធាន​​​សហគមន៍​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ខ្ញុំ​​​​​​សូម​​​ស្នើ​​​ឲ្យ​​​អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​ផ្តល់​​​ដី​​​ស្រែ​​​មក​​​ឲ្យ​​​គ្រួសារ​​​រង​​​គ្រោះ​​​របស់​​​​​​យើ​​ង​​​វិញ”។

ព្រះតេជគុណ លួន សុវាត ដែល​​​ក្លាយ​​​ជា​​​សកម្ម​​​ជន​​​ការ​​​ពារ​​​​​​សិទ្ធិ​​​មនុស្ស​​​ដ៏លេច​​​ធ្លោ បន្ទាប់​​​ពី​​​សាច់​​​ញាតិ​​​របស់​​​ព្រះតេជ​​​គុណ​​​ពីរ​​​នាក់​​​បាន​​​រ​​​ង​​​របួស​​​នៅ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ​​​នេះ​​​ ក៏​​​បាន​​​និមន្ត​​​មក​​​ចូល​​​រួម​​​ព្រឹត្តិការ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ជាមួយ​​​ព្រះ​​​សង្ឃ​​​ជា​​​ច្រើន​​​អង្គ​​​ផ្សេង​​​ទៀត​​​ផង​​​ដែរ​​​។ ព្រះតេជគុណ​​​បា​​​ន​​​មាន​​​សង្ឃដីកា​​​ថា បន្ថែម​​​ពី​​​លើ​​​ការ​​​រំឭក​​​ខួប​​​នៃ​​​ការ​​​បណ្តេញ​​​ចេញ​​​ សហគមន៍​​​ធ្វើ​​​ការ​​​តវ៉ា​​​ដើម្បី​​​ប៉ុន​​​ប៉ង​​​ទាញ​​​ចំណាប់​​​អារម្មណ៍​​​របស់​​​​​​លោក​​​ស្រី មីសែល អូបាម៉ា (Michelle Obama) ស្ត្រី​​​ទី​​​១​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​ ដែល​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​។

ព្រះតេជគុណ លួន សុវាត បាន​​​មាន​​​សង្ឃដីកា​​​បន្ថែម​​​ថា “ពិធី​​​រំឭក​​​ខួប​​​៦​​​ឆ្នាំ​​​របស់​​​យើង​​​ គឺ​​​ដើម្បី​​​បង្ហាញ​​​អំពី​​​មតិយោបល់​​​របស់​​​គ្រួសារ​​​រង​​​គ្រោះ​​​របស់​​​យើង​​​ ហើយ​​​ច​​​ង់​​​ប្រាប់​​​ឲ្យ​​​លោក​​​ស្រី មីសែល អូបាម៉ា ភរិយា​​​របស់​​​លោក បារ៉ាក់​​​ អូបាម៉ា ប្រធានាធិបតី​​​អាមេរិក​​​​​​​​​ដឹង​​​រឿង​​​នេះ​​”។

លោក ពៅ ប៊ុនធឿន អភិបាល​​​ស្រុក​​​ជីក្រែង​​​ បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​កំពុង​​​តែ​​​ស្វែង​​​រក​​​ដី​​​ថ្មី​​​ជូន​​​គ្រួសារ​​​ទាំង​​​នេះ​​​នៅ​​​ឡើយ​​​។

លោក ប៊ុនធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​​​​តែ​​​ធ្វើការ​​​លើ​​​ករ​​​ណី​​​នេះ​​​សម្រាប់​​​ពល​​​រដ្ឋ​​​ដែល​​​មាន​​​​​​​​​វិវាទ​​​ដីធ្លី​​នៅ​​​ជីក្រែង ហើយ​​​យើង​​​បាន​​​បញ្ជូន​​​សំណើ​​​ទៅ​​​កាន់​​​អភិបាល​​​ខេត្ត​​​ដើម្បី​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​សម្រាប់​​​ពួក​​​គាត់​​​ ប៉ុន្តែ យើង​​​នៅ​​​មិន​​​ទាន់​​​​​​ទទួល​​​បាន​​​ការ​​​ឆ្លើយ​​​តប​​​ពី​​​សាលា​​​ខេត្ត​​​នៅ​​​ឡើយ​​​ទេ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “វា​​​អាច​​​ចំណាយ​​​ពេល​​​យូរ​​​ ព្រោះ​​​វា​​​គឺ​​​ជា​​​កាតព្វកិច្ច​​​របស់​​​អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​”។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ឃឹម ប៊ុនសុង អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ឡើយ​​​កាល​​​ពីម្សិលមិញ​​​៕ស៊ុយឈាង​​​​​​​​​

​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស