28 C
Phnom Penh

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​កំពុង​រត់​គេចខ្លួន​បន្ទាប់ពី​បាញ់​ ចងនិង​វាយ​ដំ​អ្នក​បើក​បរ​រថយន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​មន្ត្រី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា អាជ្ញាធរ​​​​​​ខេត្ត​​​ព្រៃវែង កំពុង​​​ស្វែង​​​រក​​​​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ងហត្ថ​​​​​​​​​មួយ​​​ក្រុម​​​​​​ដែល​បាន​​​បាញ់ ចង​​ និង​វាយ​​​ដំ​​​​​អ្នក​​​បើក​​​រថ​​​យន្ត​​​ពីរនាក់​​​​​​ដែល​បាន​​​បើក​​​កាត់ប៉ុស្ត​ិ៍ត្រួត​ពិនិត្យពីរ​កន្លែង​​​​​​ដោយ​​​មិន​​​បាន​​​ឈប់​​​​​​ ខណៈដែល​​​​​​ដឹក​​​អង្ករ​​​​​​ពេញ​​​តាម​​​​​​ផ្លូវជាតិ​​​លេខ​​​១១កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍។

យោង​​​តាម​​​លោក ពុំ កាន អធិការ​​​នគរបាលស្រុក​​​ស្វាយ​​​អន្ទរ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក នេន ស៊ីដា អាយុ​​​៣០ឆ្នាំ ជាអ្នក​​​បើក​​​រថយន្ត​​​ និង​​​ ធឿន ​​​នឿប អាយុ​​​២០ឆ្នាំ​​​​​​ជា​​​ជំនួយ​​​ការ​​​​​​​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ឃាត់​​​​​​​​​ក្នុង​​​ស្រុក​​​ស្វាយ​​​អន្ទរ​​​ ខេត្ត​​​ព្រៃវែង​​​នៅម៉ោង​​​ប្រហែល​​​​​​១១យប់ បន្ទាប់ពី​​​បើក​​​បុក​​​​​​រថយន្ត​​មួយ​​​គ្រឿង​​​ ហើយ​​​បន្ទាប់មក​​​​​​បើក​​​កាត់​​​ប៉ុស្ត​ិ៍ត្រួត​ពិនិត្យពីរកន្លែង​​​​​​ រួមទាំង​​​​​​កន្លែង​​​ថ្លឹង​​​រថយន្ត​​​ចល័ត​​​ ក្នុង​​​ស្រុក​​​អូរ​​​រាំង​​​ឪ ខេត្ត​​​ត្បូង​​​ឃ្មុំផង។

លោក កាន ដែល​​​បាន​​​ចូលរួម​​​ដេញ​​​តាម​​​​​​បន្ទាប់ពីទទួលបាន​​​ព័ត៌មាន​​​ពី​​​ការ​​​បុក​​​​​​ដំបូង​នោះ​​​​​​បាន​​​និយាយថា ​​​កង​​​រាជ​​​អាវុធហត្ថ​​​ខេត្ត​​​​​​ត្បូង​​​ឃ្មុំ​​​​​​បាន​​​ដាក់​​​ប៉ុស្ត​ិ៍ត្រួត​ពិនិត្យ ហើយ​​​​​​​​​បាន​​​ព្យាយាម​​​បាញ់​​​បំបែក​​​កង់​​​រថយន្ត​នេះ​មិន​បាន​ជោគ​ជ័យ​​​​ ប៉ុន្តែកម្លាំងខេត្ត​​​នៅ​ខាងត្បូង​បានដាក់់កម្លាំង​ដើម្បី​​​​ឃាត់​​​រថយន្ត​​​នោះ ។

លោក​​​បាន​​​មានប្រ​​​សាសន៍​​​ថា “យើង​​​បាន​​​ឃើញ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​បើក​​​រថយន្ត​​​ស៊ីរ៉ែន​​​ដេញ​​​តាម​​​ពី​​​ក្រោយ​​​រថយន្ត​​​នោះ ហើយ​​​បាន​​​បាញ់​​​ជា​​​ច្រើន​​​គ្រាប់​​​”។លោក​​​បាន​​​បន្ថែម​​​ថា បន្ទាប់​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​បើក​​​វ៉ា​​​រថយន្ត​​​នោះ​​​ ហើយ​​​បន្ទាប់់មក​បានយក​កាំភ្លើង​​​អាកា៤៧​​​បាញ់សំដៅ​​​​អ្នក​​​បើក​​​បរ​​​​ត្រូវ​​​​​កញ្ចក់​​​រថយន្ត​​​ខាង​​​មុខ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​លោក​​​តាម​​​ទាន់​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​​​​ប្រហែល​​​ពីរ​​​បី​​​នាទី​​​ក្រោយ​​​មក​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​យប់​​​ ពួក​​​គេ​​​បាន​​​ទាញ​បុរស​​​ពី​​​រ​​​នាក់​​​ចេញ​​​ពី​​​រថយន្ត ហើយ​​​បានយក​ច្រវាក់​​​​ចង​​​ដៃ​​​និង​​​ជើងពួកគេ​​​​​​​។ ផ្ទៃមុខ​បុរស​​​ទាំង​​​ពីរ​​​​​​មាន​​​ស្នាម​​​ជាំ និង​​​បែក​​​ឈាម។

លោ​​​ក​​​បាន​​​មាន​ប្រសាសន៍​​​ថា “​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​ព្យាយាម​​​ប្រគល់​​​អ្នក​​​ទាំង​​​ពីរ​​​មកឲ្យ​​​មន្ត្រី​​​នគរ​​​បាល​​​របស់​​​ខ្ញុំ​​​ ប៉ុន្តែ ខ្ញុំ​​​បាន​​​បដិសេធ ពីព្រោះ​​​ខ្ញុំ​​​បារម្ភថា មន្ត្រី​​​របស់​​​ខ្ញុំ​​​នឹង​​​ត្រូវ​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​ពួក​​​គេ​​​”។

លោក​​​​​​បាន​​​បន្ថែម​​​ថា ទោះជា​​​យ៉ាង​​​ណា​​​មន្ត្រី​កងរាជ​អាវុធហ​ត្ថទាំងនោះ​បាន​ដឹក​បុរស​​​ដែល​​​ត្រូវ​​​បាន​​​ចង​​​ដៃ​​​ចង​​​ជើង​​​នោះ​​​​​​ទម្លាក់​​​ចោល​​​នៅ​​​ខាង​​​ក្រៅ​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ស្រុក​​​ស្វាយ​​​អន្ទរ។

លោក ស៊ីដា ដែ​​​ល​​​ជា​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​បាន​​​រៀប​រាប់ពី​​​ហេតុការណ៍​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ផ្សេងពីនេះ​ថា លោក​​​គ្រាន់​​​តែ​​​បើក​​​រថយន្ត​​​កាត់​​​ប៉ុស្តិ៍ត្រួត​​​ពិនិត្យ​​​ពីរ​​​កន្លែង​​​ប៉ុណ្ណោះ ពីព្រោ​​​ះ​​​លោក​​​ធ្វើ​​​ដំណើ​​​រ​​​តាម​​​ផ្លូវ​​នោះ​​​ជា​​​ញឹក​​​ញាប់​​​ ហើយ​​​ជឿ​​​ថា  ប៉ុស្តិ៍ត្រួត​​​ពិនិត្យទាំង​​​នេះ​​​ត្រូវ​​​បាន​​មន្ត្រី​​​ពុក​​​រលួយ​​​ដាក់​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ក្នុង​​​គោល​​​បំណង​​​គំរាម​​​ទារ​​​ប្រាក់​​​ពីអ្នក​​​បើក​​​បរ​​​រថយន្ត​​​តែ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​និយាយ​​​ថា ទីបំផុត​​​លោក​​​បាន​​​ឈប់​​​រថយន្ត​​​បន្ទាប់​​​ពី​​​មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​​​​បាន​​​បាញ់​​​៤គ្រាប់​​​ចូល​​​ផ្នែក​​​ខាង​​​មុខ​​​នៃ​​​រថយន្ត​​​របស់​​​លោក ដែល​​​មួយ​​​គ្រាប់​​​ធ្លុះកញ្ចក់​​​ខាង​​​មុខ​​​។

លោក ស៊ីដា បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ឈប់​​​រថយន្ត ហើយ​​​បាន​​​ចេញ​​​មក​​​ក្រៅ។ បន្ទាប់មក​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ម្នាក់​​​ក្នុ​​​ង​​​ចំណោម​​​ពួកគេ​​​ប្រាំ​​​មួយ​​​នាក់​​​បាន​​​​​​បាញ់​​​ឡើង​​​លើ​​​បីគ្រាប់ ហើយ​​​បាន​​​យក​​​ស្វាយ​​​កាំភ្លើង​​​អាកា-៤៧វាយ​​​ខ្ញុំត្រូវ​​​ភ្នែក​​​ខាង​​​ឆ្វេង ហើយ​​​ខ្ញុំ​​​បាន​ដួល​​​​។ បន្ទាប់​​​មក​​​ពួក​​​គេ​​​បាន​​​ចង​​​ស្លាប​​​សេក​​​ខ្ញុំ​​​ ហើយ​​​បាន​​​ធាក់ខ្លួន​ខ្ញុំ​​​មួយ​​​ជើង ហើយ​​​ជាន់​​​ក្បាលរបស់​​​​ខ្ញុំ​​​ទៀត​​​”។

លោក​​​បាន​​​បន្ថែម​​​ថា សហសេវិករបស់​​​ខ្ញុំ​​​បាន​​​រង​​​ការ​​​វាយ​​​ដំ​​ស្រដៀងគ្នា​នេះដែរ​​​មុន​​​ពេល​​​យើង​​​ទាំង​​​ពី​​​រត្រូវ​បាន​ដឹក​​​​ទៅអធិការ​​​ដ្ឋាន​​​នគរ​​​បាលស្រុក​​​ដែល​​​នៅ​​​ពេល​​​នោះ​​​ខ្ញុំ​​​សន្លប់​​​។

លោក​​​បាន​​​និយាយ​​​ថា “​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​យាម​​​ខ្ញុំ​​​ និង​​​​​​សហសេវិក​រ​​​របស់​​​ខ្ញុំ​​​ ប៉ុន្តែ ពួកគេ​​​បាន​​​ទៅ​​​បាត​​់អស់​​​នៅ​​​ពេល​​​ខ្ញុំ​​​ភ្ញាក់​​​ដឹង​​​ខ្លួន​​​នៅ​​​ម៉ោង​​​៤​​​ទៀ​​​ប​​​ភ្លឺ។

លោក ស៊ីដា បាន​​​និយាយ​​​ថា លោក​​​ត្រូវ​បានគេបញ្ជូន​​​​ទៅ​​​ព្យាបាល​​​របួស​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ព្រៃ​​​វែង​​​កាល​​​ពីថ្ងៃ​​​សៅរ៍ ហើយ​​​បាន​​​​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរ​​​បាល​​​ខេត្ត​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​នៅ​​​ល្ងាច​​​ថ្ងៃ​​​នោះ​​​។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពីម្សិល​​​មិញ លោក ស្រេង​​​ ជា ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​បញ្ជាក់ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ជា​​​មួយ​​​មន្ត្រី​​​របស់​​​លោក ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​បើក​​​​​​ការ​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​ហើយ​។

លោក​​​ ស្រេង​​​ ជា បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​រក​​​ឃើញ​​​ថា …កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​រថយន្ត​​​នោះ ប៉ុន្តែ យើង​​​មិន​​​ទាន់​​​ប្រាកដ​​​ថា នរណា​​​ជា​​​អ្នក​​​បាញ់​​​ពិត​​​ប្រាកដ​​​នៅ​​​ឡើយ​​​ទេ។ យើង​​​ដឹង​​​ហើយ​​​ថា អ្នក​​​បើក​​​រថយន្ត​​​មាន​​​កំហុស ប៉ុន្តែ ហេតុ​​​អ្វី​​​បាន​​​ជា​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ខេត្ត​​​ឃាត់​​​អ្នក​​​បើ​​​ក​​​បរ​​​រថយន្ត​​​ ហើយ​​​វាយ​​​ដំ​​​ពួក​​​​​​គេ​​​ទៅ​​​វិញ​​​?”។

លោកស្រី អ៊ាង​​​ គឹមលី អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​របស់​​​លោក​​​ស្រី​​​នឹង​​​សើុប​​​អង្កេត​​​​​​ករណី​​​នេះ​​​ ដោយ​​​ហៅ​​​ការ​​​ប្រព្រឹត្ត​​​មក​​​លើ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ថា ជា “ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ធ្ងន់​​​ធ្ងរ​​​​​​”។

ទោះជាយ៉ាង​​​ណា លោក ខេង​​​ ទីតូ អ្នក​​​នាំពាក្យ​​​កង​​​រាជអាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​មូលដ្ឋានគួរ​​​ចៀស​​​វាង​​​ការ​ចង្អុល​​​ដាក់​​​មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ លុះ​​​ណា​​​តែ​​​ការ​​​សើុប​​​អង្កេតពេញលេញ​​​​រួច​​​រាល់​​​សិន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ ថា “ខ្ញុំ​​​គិត​​​ថា វា​​​រហ័ស​​​ពេក​​​ហើយ​​​ក្នុង​​​ការ​​​និយាយ​​​ថា មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​មនុស្ស​​​នោះ ហើយ​​​ការ​​​ចោទ​​​ប្រកាន់​​​អាច​​​មិន​​​ទាន់​​​ត្រឹម​​​ត្រូវ​​​ទាំង​​​ស្រុង​​​​​​ទេ ហេតុ​​​ដូច្នេះ​​​ហើយ​​​យើង​​​​​​ត្រូវធ្វើការ​​​​សើុប​​​អង្កេត​​​ ដើម្បី​​​ស្វែង​​​រក​​​ការ​​​ពិត​​​”៕សារុន​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស