31 C
Phnom Penh

អង្គការ​សហ​ប្រជា​ជាតិ​​តែង​តាំង​ប្រេសិត​សិទ្ធិមនុស្ស​ថ្មី​ប្រចាំ​ប្រទេស​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដូច​ការ​រំពឹង​ទុក​ កាលពី​ថ្ងៃសុក្រ ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​តែង​តាំង​​លោកស្រី រ៉ូណា ស្មីត សាស្ត្រាចារ្យ​ជនជាតិ​អង់គ្លេស​ជា​អ្នក​ធ្វើ​របាយការណ៍​ពិសេស​ថ្មី​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​ប្រចាំ​ប្រទេស​កម្ពុជា​ដោយ​ជំនួស​លោក​ សុរិយា ស៊ូបេឌី ដែល​លោក​នឹង​​បញ្ចប់​អាណត្តិ​រយៈពេល​ប្រាំមួយ​ឆ្នាំ​នៅ​ខែ​នេះ​។

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​បាន​ប្រកាស​ពី​សេចក្ដី​សម្រេច​របស់​ខ្លួន​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​ពេល​បិទ​សម័យ​ប្រជុំ​លើក​ទី​២៨​របស់​ខ្លួន​ក្នុង​ទីក្រុង​ហ្សឺណែវ។

លោកស្រី ស្មីត អាយុ​៤៥​ឆ្នាំ​ ជា​សាស្ត្រាចារ្យ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​សាកល​វិទ្យា​ល័យ​​ Northumbria ក្នុង​ប្រទេស​អង់គ្លេស និង​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​​ក្នុង​រាជធានី​ភ្នំពេញ​។

ស្ថាប័ន​តែង​តាំង​នេះ​បាន​តែង​តាំង​លោកស្រី​ជា​មនុស្ស​​ដ៏​សំខាន់​ចំពោះ​ការ​ងារ​មិន​មាន​​​ប្រាក់​ខែ​នេះ​​ ពីព្រោះ​លោកស្រី​មាន​​​”ការ​យល់​ដឹង​ជ្រៅជ្រះ​ពី​ប្រទេស​កម្ពុជា​ និង​មាន​ទំនាក់​ទំនង​ជាមួយ​ភាគី​ពាក់​ព័ន្ធ​កម្ពុជា​ជាច្រើន​ខុសៗគ្នា និង​យល់​ដឹង​ពី​បញ្ហា​ប្រឈម​ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​”។

បើ​ទោះជា​លោក ស៊ូបេឌី មាន​ទំនាក់​ទំនង​មិនសូវ​ល្អ​ជាមួយ​រដ្ឋាភិបាល​ក៏​ដោយ ក៏​លោក​តែង​តែ​ធ្វើ​របាយការណ៍​ជា​ទៀង​ទាត់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ស្ដីពី​ចំណុច​ខ្វះ​ខាត​ក្នុង​ប្រទេស​កម្ពុជាដែរ ដែល​ជារឿយៗ​ត្រូវ​បាន​រិះគន់​ និង​ច្រាន​ចោល​ដោយ​មន្ត្រី​កម្ពុជា​។

លោក ផៃ​ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោកស្រី ស្មីត ក៏​ត្រូវ​ការ​ការ​យល់​ព្រមពី​ក្រសួង​ការ​បរទេស​ផង​ដែរ ដែល​មិន​អាច​ទាក់​ទង​បាន​។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា អ្នក​ធ្វើ​របាយការណ៍​មុន​មិន​បាន​ជោគ​ជ័យ​ទេ​ក្នុង​តួនាទី​នេះ​ “ពីព្រោះ​អ្នក​ទាំង​នេះ​មិន​យល់​ច្បាស់​ពី​វប្បធម៌​កម្ពុជា​និង​ការ​ប្រព្រឹត្ត​របស់​ប្រជា​ជន​កម្ពុជា​” ហើយ​បាន​ចោទ​ប្រកាន់​ពួកគេ​ថា បាន​ប្រព្រឹត្ត​មក​លើ​ប្រទេស​​កម្ពុជា​ដូច​ជា​សិស្ស​ម្នាក់​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ជា​ប្រទេស​មួយ​ យើង​មិន​មែន​ជា​ថ្នាក់​រៀន​ទេ”។​ លោក​បាន​បន្ថែម​ថា ប្រសិន​បើ​លោកស្រី ស្មីត ត្រូវ​បាន​អនុម័ត​យល់​ព្រម​ដោយ​រដ្ឋាភិបាល យើង​រំពឹង​ថា ដៃគូ​ថ្មី​នេះ​នឹង​ជា​ដៃគូ​ដ៏​ល្អ​ម្នាក់ ហើយ​យល់​ដឹង​ពី​វប្បធម៌​កម្ពុជា​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស