34 C
Phnom Penh

ក្រុម​​​អធិការ​​​កិច្ច​​​ចាប់ផ្តើម​​​អនុវត្ត​​​ច្បាប់​​​បូម​​​ខ្សាច់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សចក្តី​​​ថ្លែង​​​ការ​​​មួយ​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ត្រឹម​​​តែ​​​ជាង​​​មួ​យ​​​សប្តាហ៍​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ក្រសួង​​​​​​រ៉ែ និង​​​ថាមពល​​​​​​ ទទួល​​​បន្ទុក​​​គ្រប់​​​គ្រង​​​រាល់​​​អាជ្ញាប័ណ្ណ​​​បូម​​​ខ្សាច់​​​ទាំង​​​អស់​​​ ក្រុម​​​អធិការកិច្ច​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​ក្រសួង​​​នេះ​​​បាន​​​បិទ​​​កន្លែង​​​បូម​​​ខ្សាច់​​​ខុស​​​ច្បាប់​​​ចំនួន​​​ពីរ​​​កន្លែង​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​។

ក្រុម​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ថា គ្មាន​​​សកម្មភាព​​​បូម​​​ខ្សាច់​​​ទៀត​​​ឡើយ​​​នៅ​​​កន្លែង​​​បូម​​​ខ្សាច់​​​មួយ​​​កន្លែង​​​ក្នុង​​​ចំណោម​​​កន្លែង​​​បូម​​​ខ្សាច់​​​នានា​​​​​​​​​ក្នុង​​​ស្រុក​​​ស្អាង ខេត្ត​​​កណ្តាល​​​ រីឯ​​​នៅ​​​កន្លែង​​​ផ្សេង​​​មួយ​​​ទៀត​​​ក្នុង​​​រាជ​​​ធានី​​​ កម្មករ​​​មួយ​​​ក្រុម​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​​​​មួយ​​​ភ្លែត​​​ បន្ទាប់​​​មក​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ ហើយ​​​គ្មាន​​​ឧបករណ៍​​​ណា​​​មួយ​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ឡើយ​​​។

យោង​​​តាម​​​សេចក្តីថ្លែង​​​ការ​​​ដែ​​​ល​​​បង្ហោះ​​​នៅ​​​លើ​​​គេ​​​ហទំព័រ​​របស់​​​ក្រសួង​​​នេះ​​​ បាន​​​ឲ្យដ​​​ឹង​​​ថា ក្រសួង​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ដើម្បី​​​លុប​​​បំបាត់​​​ការ​​​បូម​​​ខ្សាច់​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ជា​​​ផ្នែក​​នៃ​​​យុទ្ធនាការ​​​ “ការ​​​ពារ​​​ទន្លេ​​​”ថ្មី​​​របស់​​​ខ្លួន​​​។

សេចក្តី​​​ថ្លែងការ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ជាលទ្ធផល​​​ យើង​​​បាន​​​បង្ក្រាប​​​ការ​​​បូម​​​ខ្សាច់​​​នៅ​​​ក្នុង​​​ទី​​​តាំង​​​ពីរ​​​ខុស​​​គ្នា​​​”។ សេចក្តី​​​ថ្លែងការ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ថែម​​​ថា ក្រុម​​​អធិការ​​​កិច្ច​​​រួម​​​មាន​​​ក្រសួង​​​និង​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ ក៏​​​ដូច​​​ជា​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ផង​​​ដែរ​​​។

លោក​​​ ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការ​​​ក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា​​​ ក្រុម​​​អធិការកិច្ច​​​​​​​​​​​​បាន​​​ឃាត់​​​ខ្លួន​​​កម្មករ​​​នៅ​​​កន្លែង​​​បូម​​​ខ្សាច់​​​មួយ​​​កន្លែង​​​ត្រង់​​​ចំណុច​​​ប្រសព្វ​​​ទន្លេ​​​ចតុមុខ​​​​​​នៅ​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ ប៉ុន្តែ បាន​​​ត្រឹម​​​តែ​​​ធ្វើ​​​កំណត់​​​ត្រា​​​អំពី​​​អត្ត​​​សញ្ញាណ​​​របស់​​​កម្មករ​​​នេះ​​​តែ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​កំពុង​​​ធ្វើ​​​ការ​​​ជា​​​ធម្មតា​​​ប៉ុន្តែ​​​ថៅកែ​​​របស់​​​ពួក​​​គេ​​​មិន​​​មក​​​ក្បែរ​​​នោះ​​​ឡើយ​​​។ យើង​​​បាន​​​ដោះ​​​លែង​​​ពួកគេ​​​ ព្រោះ​​​ពួក​​​គេ​​​គ្រាន់​​​តែ​​​ជា​​​កម្មករ​​​ប៉ុណ្ណោះ មិន​​​មែន​​​ជា​​​អ្នក​​​ដែល​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ទេ​​​”។

លោក​​​ ស័ក្តិ​​​ធារ៉ា បាន​​​បន្ថែម​​​ថា នៅ​​​ពេល​​​ក្រុម​​​អធិការកិច្ច​​​បាន​​​ទៅ​​​ដល់​​​កន្លែង​​​ផ្សេង​​​ទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ គេ​​​បាន​​​រក​​​ឃើញ​​​ថា គ្មាន​​​សកម្មភាព​​​បូម​​​ខ្សាច់​​​ទៀត​​​ឡើយ​​​នៅ​​​ទី​​​នោះ។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “ពួកគេ​​​ហាក់​​​បី​​​ដូច​​​ជា​​​ដឹង​​​ថា យើង​​​ចុះ​​​ទៅ​​​ទី​​​នោះ​​​ត្រួត​​​ពិនិត្យអ៊ីចឹង។ នៅពេល​​​ក្រុម​​​ការ​​​ងារ​​​របស់​​​យើង​​​បាន​​ទៅ​​​ដល់​​​ ពួកគេ​​​បាន​​​គេច​​​ខ្លួន​​​អស់បាត​​​់​​​ទៅ​​​ហើយ​​​”។

នៅក្នុង​​​អីម៉ែល​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ លោក ឌិត​​​ ទីណា រដ្ឋលេខាធិការ​​​មួយ​​​រូប​​​ទៀត​​​នៅ​​​ក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា គ្មាន​​​ការ​​​ចាប់​​​ខ្លួន​​​ឡើយ​​​ ហើយ​​​ក៏​​​គ្មាន​​​ការ​​​រឹបអូស​​​ឧបករណ៍​​​នៅ កន្លែង​​​បូម​​​ខ្សាច់​​​​​​ក្នុង​​​រាជធានី​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ប៉ុន្តែ យើង​​​បាន​​​ពន្យល់​​​ពួក​​​គេ​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ពួកគេ​​​នឹង​​​ត្រូវ​​​ប្រឈម​​​ ប្រសិន​​​បើ​​​ពួកគេ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ម្តង​​​ទៀត​​​”។ លោក​​​ ទីណា បាន​​​បន្ថែម​​​ថា ក្រសួង​​​កំពុង​​​តែ​​​ទាក់​​​ទង​​​ជាមួយ​​​អ្នក​​​ភូម​​​ិ​​​មូល​​​ដ្ឋាន​​​រស់​​​នៅ​​​​​​តាម​​​ដង​​​​​​ទន្លេ​​​ដែល​​​មាន​​​បំណង​​​​​​រាយការណ៍​​​អំពី​​​ការ​​​បូម​​​ខ្សាច់​​​ខុស​​​ច្បាប់។

លោក​​​បាន​​​បន្ថែម​​​​​​ថា “ប្រសិនបើ​​​មាន​​​សកម្ម​​​ភាព​​​គួរ​​​ឲ្យ​​​សង្ស័យ​​​ណា​​​មួយ​​​ ​​​យើង​​​នឹង​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ ហើយ​​​អាច​​​ធ្វើ​​​អន្តរាគមន៍​​​បាន​​​គ្រប់​​​ពេល​​​វេលា​​​”។

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា លោក​​​បាន​​​ចេញ​​​បទបញ្ជា​​​ឲ្យ​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ទទួល​​​បន្ទុក​​​គ្រប់​​​សកម្មភាព​​​ទាំ​​​ង​​​អស់​​​ដែល​​​ទាក់​​​ទិន​​​នឹង​​​អាជ្ញាប័ណ្ណ​​​បូម​​​ខ្សាច់ ព្រោះ​​​អាជ្ញាធរ​​​បដិសេធ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​បូម​​​ខ្សាច់​​​នេះ​​​ឡើយ​​​ ដែល​​​គេ​​​បន្ទោស​​​ថា បាន​​​ធ្វើ​​​ឲ្យ​​​បាក់​​​ជ្រាំង​​​ទន្លេ​​​​​​នោះ​​​៕ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស