30 C
Phnom Penh

boeng-kak

Latest

អ្នក​ឃ្លាំមើល៖ ការ​រឹតត្បិត​មិន​ឱ្យ​សិស្ស​និង​គ្រូ​និយាយ​ពី​បញ្ហា​ក្នុង​សង្គម​ជា​កំហុស​រដ្ឋាភិបាល

ស្ថាបនិក​ជាន់ខ្ពស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមាន​ថា ការ​រឹតត្បិត​ប្រព័ន្ធ​អប់រំ​ដែល​មិន​អនុញ្ញាត​ឲ្យ​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​អាច​និយាយ​ឲ្យ​បាន​ទូលំទូលាយ​ពី​បញ្ហា​ក្នុង​សង្គម ដើម្បី​កែលំអ គឺជា​កំហុស​របស់​រដ្ឋាភិបាល។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ត្រូវ​កែប្រែ​នូវ​គុណវិបត្តិ​មួយ​ចំនួន ដើម្បី​ជំរុញ​ឲ្យ​វិស័យ​នេះ​មាន​ភាព​ជឿនលឿន​ទៅ​មុខ​ឡើងវិញ ដូចជា​ការ​កម្រិត​ឲ្យ​សិស្ស​អាច​ទទួល​យក​នូវ​អ្វី​ដែល​ក្រសួង​អប់រំ​បាន​កំណត់ ជាជាង​ទទួល​យក​គំនិត​ត្រឹមត្រូវ​ថ្មី​ដែល​សិស្ស​ស្រាវជ្រាវ​ឃើញ។ ជាង​នេះ​ទៀត គម្លាត​នៃ​ការ​អប់រំ​នៅ​ទីក្រុង គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជនបទ ដែល​ធ្វើ​ឲ្យ​សិស្ស​នៅ​ជនបទ​មាន​ចំណេះដឹង​តិចតួច...