35 C
Phnom Penh

អង្គ​​​រក្ស​​​​​​​​​យាម​​​ភូមិ​​​គ្រឹះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​ ​រង​​​របួស​​​ដោយ​​​សារ​​​រថ​​​យន្ត​​​បុក​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូ​​​លិស​​​ចរាចរណ៍​​​​​​និយាយ​​​ថា អង្គ​​​រក្ស​​​ម្នាក់ និង​​​មេ​​​អង្គ​​​រក្ស​​​ម្នាក​​​់​​​ ដែល​​​យាម​​​ភូមិ​​​គ្រឹះ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​របស់​​​​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​រង​​​របួស​​​​​កាល​​​ពី​​​ម៉ោង​​​១:៤០​​​រំលង​​​អធ្រាត្រថ្ងៃ​​​នេះ​​​ ក្នុង​​​ពេល​​​ដែល​​​​​​​រថយន្ត​​​សេរី​​​ទំនើប​​​មួយ​​​គ្រឿង​​​ បាន​​​ជ្រុល​​​​​​ចង្កូត​​​មក​​​បុក​​​​​​ដើម​​​ឈើ​​​​​​ក្បែរ​​​របង​​​ផ្ទះ ដោយ​​​ធ្វើ​​​ឲ្យ​​​ដើម​​​ឈើ​​​បាក់ត្រូវ​​​​​​ពួកគេ​​​ ពេល​​​កំពុង​​​ឈរ​​​យាម​​​។​​​

លោក សេង ចាន់​​​ថន​​​ នាយផ្នែកប៉ូលិស​​​​​​ចរាចរណ៍​​​ក្រុង​​​ភ្នំ​​​ពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ស្រ្តី​​​ម្នាក់​​​ជា​​​ បុគ្គលិក​​​ក្រុម​​​ហ៊ុន​​​រថ​​​យន្ត​​​ទំនើប​​​​​​​​​ BMW​​​​​​​​​ ឈ្មោះ​​​​​​​​​ អ៊ុង កុល​​​ហ្សានិច អាយុ​​​២៥​​​ឆ្នាំ បាន​​​បើក​​​រថ​​​យន្ត​​​​​​យ៉ាង​​​លឿន​​​​​​​​​​​​តាម​​​មហា​​​វិថី​​​នរោត្តម​​​​​​ពី​​​ត្បូង​​​មក​​​ជើង​​​ ហើយ​​​ក៏​​​ជ្រុល​​​ចង្កូត​​​​​​ទៅ​​​បុក​​​ដើម​​​ឈើ​​​​​​មួយ​​​ដើម​​​នៅ​​​ក្បែរ​​​របង​​​ភូមិ​​​គ្រឹះ​​​លោក ហ៊ុន សែន ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ។

លោក ចាន់ថន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​បុក​​​ដោយ​​​សារ​​​ គាត់​​​ស្រវឹង​​​ហើយ​​​បើក​​​លឿន កាច់​​​ចង្កូតមិនទាន់”។​​​​​​​​​​​​​​​ លោក​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ដើម​​​ឈើ​​​ដែល​​​ត្រូវ​​​រថយន្ត​​​បុក បាន​​​ដួល​​​ទៅ​​​លើ​​​ម៉ូ​​​តូ​​​៤​​​គ្រឿង​​​ និង​​​ធ្វើ​​​ឲ្យ​​​របួស​​​​​លោក ​​​យិន​​​ ចាន់​​​ធួន អាយុ​​​៤៧ ឆ្នាំ​​​​​​ ជា​​​​​​​​​នាយរង​​​សេនាធិការ​​​បញ្ជាការ​​​ដ្ឋាន​​​​​​​​​កង​​​អង្គ​​​រក្ស​​​​​​​​​ដែល​​​កំពុង​​​តែ​​​អង្គុយ​​​លើ​​​ម៉ូតូ​​​ និង​​​អង្គ​​​រក្ស​​​ឈ្មោះ សឹង សុជាតិ អាយ​​ុ​​​២៩ ឆ្នាំ ដែ​​​ល​​​កំពុង​​​តែ​​​ឈរ​​​យាម។​​​

លោក​​​បាន​​​បញ្ជាក់​​​ថា ស្ត្រី​​​អ្នក​​​បើក​​​បរឈ្មោះ​​​​​​​​​ អ៊ុង កុល​​​ហ្សានិច និង​​​មិត្ត​​​ភក្តិពីរ​​​នាក​​​់​​​ផ្សេង​​ទៀត​​​ ត្រូវ​​​ប៉​​​ូ​​​លិស​​​សាក​​​សួរ​​​​​​នៅ​​​ឡើយ។​​​​​​​​​ លោក ចាន់ថន ​​​បាន​​​បញ្ជាក់​​​ថា លោក​​​ ចាន់​​​ធួន និង​​​​​​លោក សុជាតិ កំ​​​ពុង​​​ទទួល​​​ការ​​​ព្យាបាល​​​នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត៕​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស