29.3 C
Phnom Penh

តុលាការ​ចោទប្រកាន់​កសិករ​ខេត្ត​ស្ទឹង​ត្រែង​ម្នាក់ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​ចោទ​​​ប្រកាន់​​​កសិករ​​​ម្នាក់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​គាត់​​​នៅ​​​ជិត​​​ព្រំដែន​​​ឡាវ ស្ថិត​​​ក្នុង​​​ស្រុក​​​ថាឡាបរិវ៉ាត់​​​ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។

យោង​​​តាម​​​លោក អ៊ាង គឹម​​​ថុល ចៅក្រម​​​ស៊ើប​​​សួរ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កសិករ​​​រូប​​​នេះ​​​ឈ្មោះ ថាម ឈឿ អាយុ​​​៤៦​​​ឆ្នាំ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ដោយ​​​បាន​​​ព្យាយាម​​​ជួញ​​​ដូរ​​​ថ្នាំ​​​មេតំហ្វេតាមីន​​​ម្សៅ​​​ទម្ងន់​​​៧៧៥,២ក្រាម​​​ ហើយ​​​ត្រូ​​​វបាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​ដើម្បី​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ​​​។

លោក នូ ហួរ នាយ​​​នគ​​​របាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ខេត្ត​​​បាន​​​មានប្រសាសន៍​​​ថា លោក ឈឿ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​ ខណៈ​​​ពេល​​​គាត់​ដើ​​​រមក​​​ផ្ទះ​​​វិញ​​​ក្នុង​​​ឃុំ​​​អូរ​​​ស្វាយ​​​ បន្ទាប់​​​ពី​​​ទៅយក​​​គ្រឿង​​​ញៀន​​​ក្បែរ​​​ព្រំដែន​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​រូប​​​េនះ​​​ស្ថិត​​​ក្រោម​​​ការ​​​សើុបអង្កេត​​​របស់​​​អង្គភាពលោក ហើយ​​​ថា​​​ នគរ​​​បាល​​​​​​សម្ងាត់​​​ដឹង​​​ថា គាត់​​​នឹង​​​ទៅ​​​យក​​​គ្រឿង​​​ញៀន​​​ពី​​​អ្នក​​​ចែក​​​ចាយ​​​ក្នុង​​​ប្រទេស​​​ឡាវ​​​។

លោក ហួរ បាន​​​មានប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​រូប​​​េនះ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ នៅតាម​​​ផ្លូវ​​​ក្នុង​​​ឃុំ​​​អូរ​​​ស្វាយ​​​ ចម្ងាយ​​​ប្រហែល​​​៣គីឡូម៉ែត្រ ពី​​​ព្រំដែន​​​កម្ពុជា​​​-ឡាវ”។

លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​បាន​​​លាក់​​​ខ្លួន​​​ក្នុង​​​ព្រៃ​​​តាម​​​ផ្លូវ​​​ដែល​​​បុរស​​​រូប​​​េនះ​​​ធ្វើ​​​ដំណើរ​​​មក​​​ផ្ទះ ហើយ​​​បាន​​​ស្ទាក់​​​ចាប់​​​លោក ឈឿ និង​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ទៀត ប៉ុន្តែ ថា​​​ជន​​​សង្ស័យ​​​ពីរ​​​នាក​​​់​​​ទៀត​​​បាន​​​រត់​​​គេច​​​ខ្លួន​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​ដក​​​ហូត​​​បាន​​​ថ្នាំ​​​មេតំហ្វេតាមីនទម្ងន់​​​ជិត​​​១គីឡូ​​​ក្រាម​​​ ដែល​​​បាន​​​លាក់​​​នៅ​​​ក្នុង​​​ប៊ីដុង​ជ័រ​​​”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស