ប័ណ្ណសារ

លោក​ កឹម សុខា នឹង​គោរព​ដីកាកោះ​របស់​សាលាដំបូង​រាជ​ធានីភ្នំពេញ

By

April 08, 2015

លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្រកាស​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​នឹង​​​គោរ​​​ព​​​ដីកា​​​កោះ​​​របស់​​​តុលាការ​​​ឲ្យ​​​​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ព្រឹក​​​នេះ​​​ដើម្បី​​​ឆ្លើយ​​​សំណួរ​​​អំពី​​​ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ និង​​​២០១៤។

លោក កឹម សុខា បាន​​​សរសេរ​​​នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុករបស់​​​លោក ដោយ​​​មិន​​​ធ្វើ​​​ការ​​​អត្ថា​ធិប្បាយ​​​បន្ថែម​​​ថា “ខ្ញុំ​​​ កឹម សុខា នឹង​​​ទៅ​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ម៉ោង​​​៨ និង​​​៣០​​​នាទី​​​ព្រឹក​​​ ថ្ងៃ​​​ទី​​​៨ ខែ​​​មេសា ឆ្នាំ​​​២០១៥​​​”។

ការ​​​ចុះ​​​ផ្សាយ​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​សន្និដ្ឋាន​​​ថា តើ​លោក កឹម សុខា ដែល​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​រួច​​​ផុត​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ក្នុង​​​នាម​​​ជា​​​សមាជិក​​​សភា​​​នោះ​​​ នឹង​​​គោរព​​​ដីកា​​​កោះ​​​ ឬ​​​យ៉ាង​​​ណា​​​។

កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​នោះ ​​​​​​លោក ចាន់ ចេន មេធាវី​​​របស់​​​លោក កឹម សុខា បានមាន​​​ប្រសាសន៍​​​ថា​​​ លោក​​​មិន​​​ប្រាកដ​​​ថា តើ​​​កូន​​​ក្តី របស់​​លោក​​​នឹ​​​ងទៅឬមិនទៅ​នោះ​​​ឡើយ​​​។ លោក ចាន់ ចេន បាន​មាន​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា “ឥឡូវ​​​នេះ​​​អ្នក​​​អាច​​​និយាយ​​​ថាវា៥០-៥០ “។

កាល​​​ពី​​​ខែ​​​មុន​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​គំរាម​​​ឲ្យ​​​តុលាការ​​​ផ្តន្ទាទោស​​​លោក កឹម សុខា បន្ទាប់​​​ពី​​​អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​រូប​​​េនះ​​​បាន​​​ថ្លែង​​​សុន្ទរកថា​​​ថា លោក ​​​ហ៊ុន សែន បាន​​​បក​​​ស្រាយ​​​​​​ថា​​​ជា​​​ការ​​​សារភាព​​​ចំពោះ​​​​​​ផែន​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​។

លោកស្រី ម៉េង សុភារី មេធាវី​​​របស់​​​លោក កឹម សុខា មួយ​​​រូប​​​ទៀត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​ជឿ​​​ថា តុលាការ​​​នឹង​​​បន្ត​​​រឿង​​​ក្តី​​​នេះ​​វែងឆ្ងាយទៀត​​​ បន្ទាប់​​​ពី​​​ការ​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​េនះឡើយ​​​​។

លោក​​​ស្រី​​​ សុភារី បាន​​​មានប្រសាសន៍​​​ថា “គាត់​​​ជា​​​សមាជិក​​​សភា​​​​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​ដែល​​​ចាំ​​​បាច់​​​​​​ត្រូវ​ដក​​​​​​​ដោយ​​​សមាជិក​​​សភា​​​ពីរ​​​ភាគ​​​បី​​​ឯណោះ​​​។ នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យើង​​​គិត​​​ថា នឹង​​​គ្មាន​​​ការ​​​ចាប់ខ្លួន​​​​​​កូន​​​ក្តី​​​របស់​​​​​​យើង​​​ឡើយ”៕ សារុន​​​​​​