31 C
Phnom Penh

​ការ​ហែ​ក្បួន​របស់​ក្រុម​សកម្មជន​​​សិទ្ធិ​​​ស្ត្រី​​​​​​​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​បំបែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពី​ម្សិល​មិញ សកម្មជន​​​សិទ្ធិ​​​ស្ត្រី​​​​​​ប្រហែល​​​១០០​​​នាក់​​​​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យជិះ​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ឆ្ពោះទៅ​​​​​រដ្ឋសភា និង​​​ទីស្នាក់​​​ការ​​​កណ្តាល​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​ ក្នុង​​​រាជធានី​ភ្នំពេញ​​​​​​ តែ​ទោះ​​ជា​យ៉ាង​ណា ក្រុម​នេះ​​​បាន​ដាក់​​​ញត្តិ​​​ដោយ​​​ជោគជ័យ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​​តំណាង​​ស្ត្រី​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​កំណែ​​​ទម្រង់​​​។

នៅ​ពេល​ព្រឹក សកម្មជន​​​ទាំង​​​នេះ​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​​​​​​នៅ​​​​ចំណុច​​​​រង្វល់​​​មូល​​​មួយ​​​ក្បែរ​​​រដ្ឋ​​​សភា​​​អម​​ដោយ​​​​ឧបករណ៍​​​​តន្ត្រី ដោយ​​​មាន​​​គម្រោង​​​សម្តែង​របាំ​​​ត្រុដិ​​​អំឡុងការ​​​តវ៉ា​​​របស់​​​ពួកគេ​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​រារាំង។

លោកស្រី ធីតា ឃឹស នាយក​​​ប្រតិបត្តិ​​​នៃ​​​គណៈកម្មាធិការ​​​ដើម្បី​​​​​​​​​​​​លើក​​​ស្ទួយ​​​ស្ត្រី​​​ក្នុង​​​ឆាក​​​នយោយ ដែល​​​បាន​រៀប​​​ចំ​​​ការ​​​ហែក្បួន​​​នេះ​ឡើង​ មានប្រសាសន៍ថា “គោល​​​បំណង​​​សំខាន់​​​នៃ​​​ការ​​​​​​ប្រមូលផ្តុំ​​​​គ្នា​នៅថ្ងៃ​​​េនះ​​​ គឺ​​​ដើម្បី​​​សម្តែង​របាំ​​​ត្រុដិ​​​​​​សុំ​​​សេចក្តីសុខ​ចម្រើន​​​ និង​​​កម្ចាត់​ឧបទ្រព​​​ចង្រៃ​​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​របស់​​​យើង ហើយ​​​ជា​​​ពិសេស​​​ដើម្បី​​​ដាក់​​​ញត្តិ​​​​​​​​ស្នើសុំ​​​​​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ស្ត្រី​​​​ធ្វើ​ជា​សមាជិក​ថ្មីៗ​របស់​​​​គ.ជ.ប.”។

​តាម​ការរំពឹង​ទុក​​​ថា ​សមាស​ភាព​សមាជិក​​​ទាំង​​​ប្រាំបួន​​​​រូប​របស់​ គ.ជ.ប.ថ្មី​​​ នឹង​ត្រូវ​​​​សម្រេច​​​​​អំឡុង​​​សម័យ​​​ប្រជុំ​​​សភា​​​នៅថ្ងៃ​​​ច័ន្ទ។

នៅ​​​ពេល​​​សាក​​​សួរ​​​​​​ថា តើ​​​មូល​​​ហេតុ​​​អ្វី​​​​​​​​​បាន​ជា​​មិន​​​​អនុញ្ញាត​​​​​​ឲ្យ​​​​អ្នក​​ហែ​ក្បួន​ទាំង​នេះ​​ប្រគល់​​​ញត្តិ​​​របស់​​ខ្លួន​​​​​នោះ លោក សុខ ឦសាន​​​ អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​​​​ បាន​​​មាន​

ប្រ​សាសន៍​​​​ឆ្លើយ​តប​ថា សកម្មជន​​​ទាំង​​​នេះ​បាន​​​ប្រើ​ប្រាស់​​មធ្យោបាយ​​ដាក់​​​ញត្តិ​​​​​​ដែល​អាច​ទទួល​យក​បាន។ លោក​​​បាន​​​បន្ត​​​ថា “ពួក​​​​គាត់​​​​បាន​​​ធ្វើ​​ខុស​ពី​​​​ប្រក្រតី​​​​ហើយ​ដែល​​​​​យក​​​ឧបករណ៍​​​តន្ត្រី​មក​ជា​មួយ​បែប​នេះ​​”៕​​​ សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស