35 C
Phnom Penh

បុរស​ម្នាក់​ចាប់​កូនស្រី​របស់ខ្លួន​ជាចំណាប់ខ្មាំង​​​ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា បុរស​ម្នាក់​ដែល​ទើប​លែង​លះ​ប្រពន្ធ​កាលពី​ពេល​ថ្មីៗ​នៅ​ក្នុង​​​ក្រុង​បាត់​ដំបង​ បាន​ចាប់​កូនស្រី​របស់​ខ្លួន​ជា​ចំណាប់​ខ្មាំង​បន្ទាប់ពី​នគរ​បាល​បាន​មក​ដល់​ផ្ទះ​របស់​ជន​នេះ​​ដើម្បី​ស៊ើបអង្កេត​ពាក្យ​បណ្ដឹង​ពីបទ​បង្ក​របួស​ស្នាម​។

លោក សុត វណ្ណី ស្នង​ការ​រង​នគរ​បាល​ខេត្ត​ទទួល​បន្ទុក​ការិយាល័យ​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​បាន​មក​ដល់​សង្កាត់​ព្រែក​ព្រះស្ដេច ជា​ផ្ទះ​របស់​បុរស​រូប​នេះ​ដែល​មាន​ឈ្មោះ​ថា វ៉ាន់ អាយុ​៣០​ឆ្នាំ ដើម្បី​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​ដែល​ចោទ​ប្រកាន់​ជន​សង្ស័យ​រូប​នេះ​ថា បាន​ទះកំផ្លៀង​ប្អូន​ថ្លៃ​​ស្រី​របស់​ខ្លួន​មាន​ផ្ទៃ​ពោះ ដែល​រស់​នៅ​ជាមួយ​បុរស​​រូប​នេះ​។

យោង​តាម​នគរបាល​បាន​ឲ្យដឹង​ថា នៅ​ពេល​នគរ​បាល​មក​ដល់​ផ្ទះ​បុរស​រូប​នេះ​កាលពី​រសៀល​ម្សិលមិញ ជន​សង្ស័យ​រូប​នេះ​បាន​រុញ​ប្អូន​ថ្លៃ​ស្រី និង​ម្ដាយ​របស់​ខ្លួន និង​ម្ដាយ​របស់​ខ្លួន​ដែល​បាន​រស់​នៅ​ជាមួយ​បុរសរូបនេះ​ដែរ​ចេញ​​​ក្រៅ​ផ្ទះ ហើយ​បាន​​ដាក់​គន្លឹះ​ទ្វារ​ខាងក្នុង​ជាមួយ​កូនស្រី​របស់​ខ្លួន​។

លោក វណ្ណី​ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​រូប​នេះ​ដែល​ទំនង​ជាមាន​ជំងឺ​ផ្លូវ​ចិត្ត​​នោះ​បាន​ប្រាប់​នគរ​បាល​ថា ប្រសិន​បើ​ពួកគេ​ព្យាយាម​ចូល​ក្នុង គាត់​នឹង​​សម្លាប់​ក្មេងស្រី​នោះ​។

​លោក​បាន​មាន​ប្រសាសន៍​ថា ” ជន​សង្ស័យ​រូប​នេះ​មាន​អារម្មណ៍​ក្រៀម​ក្រំ​បន្ទាប់ពី​លែង​លះ​ប្រពន្ធ​ នោះ​ជា​មូលហេតុ​ដែល​គាត់​ធ្វើ​រឿង​ឆ្កួតៗ​បែប​នេះ​”។​គិត​មក​ដល់ល្ងាច​​ថ្ងៃ​ម្សិលមិញ នគរ​បាល​បាន​ឡោម​ព័ទ្ធ​ផ្ទះ​នោះ​។ លោក​ វណ្ណី​ បានមាន​ប្រសាសន៍ថា “ក្មេងស្រី​ដែល​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​​មិន​បាន​រង​របួស​ទេ”៕ សារុន​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស