28 C
Phnom Penh

មន្ត្រី​​​កម្ពុជា​​​កំពុង​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​នេសាទ​​​ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោ​​​ងតាម​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​មក​​​ពី​​​ស្ថានទូត​​​កម្ពុជា​​​ប្រចាំ​​​រដ្ឋ​​​ធានី​​​ហ្សាការតា​​​​​​បាន​​​ទៅ​​​ដល់​​​ទី​​​ក្រុង​​​ទូអាល (Tual) របស់​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ដើម្បី​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​កំណត់អត្ត​​​សញ្ញាណ​​​ជន​​​ជាតិ​​​ខ្មែរ​​​ចំនួន​​​៥៨​​​នាក់​​​ ដែល​​​ស្ថិ​​​តនៅ​​​ក្នុង​​​ចំណោម​​​អ្នក​​​នេសាទ​​​ទាសករ​​​ជាង​​​៣០០នាក់ ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ចេញ​​​ពី​​​កោះដាច់​​​ស្រយ៉ាល​​​មួយ​​​ ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

​​​អ្នក​​​នេសាទ​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​ជន​​​ជាតិ​​​ភូមា ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោ​​​ះ​​​ចេញ​​​ពី​​​កោះ​​​បេនជីណា (Banjina) នៅ​​​ក្នុង​​​ខេត្ត​​​ម៉ាលូគូ (Maluku) ដោយ​​​រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​​​​ទី​​​ក្រុង​​​ទូអាល​​​ ក្រោយ​​​ពេល​​​មាន​​​ការ​​​សើុប​​​អង្កេត​​​រាប់​​​ឆ្នាំ​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​​ព័ត៌មាន​​​ AP ។

ទីភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​ AP បាន​​​លាត​​​ត្រដាង​​​ថា អ្នក​​​នេសាទ​​​ភាគ​​​ច្រើន​​​ត្រូវ​​​បាន​​​ជួញ​​​ដូរ​​​តាម​​​រយៈ​​​ប្រទេស​​​ថៃ​​​ ហើយ​​​ត្រូវ​​​បាន​​​បង្ខំ​​​​​​ឲ្យ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​ ដែល​​​នេសាទ​​​នៅ​​​ក្នុង​​​ដែនទឹក​​​ឥណ្ឌូណេស៊ី​​​។ ពួក​​​គេ​​​ត្រូវ​​​បាន​​​ដឹក​​​ទៅទម្លាក់​​​ចោល​​​នៅ​​​លើ​​​កោះ បេន​​​ជីណា​​​ ដោយ​​​សារ​​​ពួក​​​គេ​​​បដិសេធ​​​មិន​​​ព្រម​​​ធ្វើ​​​ការ​​​ និង​​​ដោយ​​​សារ​​​រដ្ឋាភិបាល​​​ឥណ្ឌូ​​​ណេ​​​ស៊ី​​​ផ្អាក​​​សកម្មភាព​​​នេសាទ​​​របស់​​​​​​ជន​​​បរទេស។

លោក​​​ កុយ គួង អ្នក​​​នាំពាក្យ​​​​​​ក្រសួង​​​ការបរទេស​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា មន្ត្រី​​​កម្ពុជា​​​កំពុង​​​តែ​​​ធ្វើ​​​ការ​​​ដើម្បី​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​ជាតិ​​​ខ្មែរ​​​ចំនួន​​​៥៨​​​នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ចំនួន​​​៣១៩​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ចេញ​​​ពី​​​ក្រោះ​​​បេន​​​ជីណា​​​។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “មន្ត្រី​​​មក​​​ពី​​ស្ថាន​​​ទូត​​​កម្ពុជា​​​របស់​​​យើង​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ទី​​​នោះ​​​ដើម្បី​​​ពិនិត្យ​​​ និង​​​បញ្ជាក់​​​ព័ត៌មាន​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​គឺជា​​​ជន​​​ជាតិ​​​ខ្មែរ​​​ អាជ្ញាធរ​​​កម្ពុជា​​​​​​នឹង​​​ធ្វើ​​​ការ​​​ដើម្បី​​​នាំ​​​ពួក​​​គេ​​​ត្រឡប់​​​វិញ​​​”។

អង្គការ​​​អន្តរជាតិ​​​ដើម្បី​​​ទេសន្តរប្រវេសន៍​​​ (IOM) ជា​​​ស្ថាប័ន​​​អន្តរ​​​រដ្ឋាភិបាល​​​កំពុង​​​តែ​​​ជួយ​​​រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​ក្នុង​​​ការ​​​មើល​​​ថែ​​​ទាំ​​​មនុស្ស​​​ទាំង​​​៣១៩​​​នាក់​​​​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ទូអាល​​​។

លោក​​​ ចូ ឡូវរី​​​ (Joe Lowry )​​​អ្នក​​​នាំពាក្យប្រចាំ​​​តំបន់​​​របស់​​​ IOM ​​​​​​បាន​​​មានប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា “អនុ​​​ប្រធាន​​​បេសកកម្ម​​​ប្រចាំ​​​ប្រទេស​​​ឥណ្ឌូណេ​​​ស៊ី​​​របស់​​​ IOM បាន​​​ទៅដល់ [​​​ទី​​​ក្រុង​​​ទូអាល​​​] នៅ​​​ក្នុង​​ថ្ងៃ​​​េនះ​​​ជាមួយ​​​តំណាង​​ស្ថាន​​​ទូត​​​កម្ពុជា​​​​​​ តំណាង​​​ស្ថានទូត​​​ភូមា​​​ និង​​​តំណាង​​​សា្ថាន​​​ទូត​​​ឡាវ​​​”។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “IOM បាន​​​ចាប់​​​ផ្តើម​​​ជួយ​​​ស្ថាន​​​ទូត​​​រួច​​​ហើយ​​​ ដោយ​​​ផ្តល់​​​ឯកសារ​​​ ដើម្បី​​​បញ្ជាក់​​​ពី​​​សញ្ជាតិ​​​ និង​​​ដើម្បី​​​​​​ចេញ​​ឯកសារ​​​ធ្វើ​​​ដំណើរ​​​ ហើយ​​​នឹង​​​ចាប់​​​ផ្តើម​​​ដំណើ​​​រការ​​​ត្រួត​​​ពិនិត្យ​​​​​​ជន​​​រង​​​គ្រោះ​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​ទាំង​​​នេះ​​​”។

លោក​​​ ឡាវរី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​កន្លែង​​​ដែល​​​រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​ផ្តល់​​​ឲ្យ​​​​សម្រាប់​​​​​​អ្នក​​​នេសាទ​​​ទាំង​​​នេះ​​​ទំនង​​​ជា​​​មិន​​​សូវ “ល្អទេ” ប៉ុន្តែ វា​​​ល្អ​​​ជាង​​​ស្ថាន​​​ភាព​​​នៅ​​​លើ​​​កោះ​​​បេន​​​ជីណា​​​ឆ្ងាយ​​​ណាស់​​​ ជាទី​​​​​​ដែល​​​អ្នក​​​ខ្លះ​​​ត្រូវ​​​បាន​​​គេ​​​បាន​​​គេ​​​ចាក់​​​សោ​​​​​​ក្នុង​​​ទ្រុង​​​របស់​​​ក្រុមហ៊ុន​​​ពូសាកា បេនជីណា រីហ្សស (Pusaka Benjina Resources) ជា​​​ក្រុមហ៊ុន​​​នេសាទ​​​ចុះបញ្ជី​​​តែ​​​មួយ​​​គត់​​​លើ​​​កោះ​​​បេនជីណា​​​នេះ​​​។

លោក​​​ ឡូវ​​​រី បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “បុគ្គលិក​​​មន្ទី​​​រពេទ្យ​​​មូល​​​ដ្ឋាន​​​​​​បាន​​​មក​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ ដើម្បី​​​មើល​​​ថែ​​​ទាំ​​​ពួក​​​គេ​​​​​​ដោយ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​មាន​​​រយៈ​​​ពេល​​​ពីរ​​​បីម៉ោង​​​”៕ ស៊ុយឈាង​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស