31 C
Phnom Penh

សាកសព​ដែល​សង្ស័យថាជាជន​​ជាតិ​ភាគតិច​ម៉ុងតាញ៉ានោះ​​ ជា​សាកសព​ក្មេង​ប្រុសជំទង់​ក្នុង​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា សាកសព​​​ដែល​​​អ្នក​​​ភូមិ​​​​​​សង្ស័យ​​​ថា ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​ ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​កប​​​់​​​នៅ​​​ស្រុក​​​អូរ​យ៉ាដាវ ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​ដើម​​សប្តាហ៍​​​នេះ​​​ ត្រូវ​​​បាន​​​កំណត់​​​ថា ជា​​​សាក​​​សព​​​របស់​​​ក្មេង​​​ជំទង់​​​ក្នុង​​​មូល​​​ដ្ឋាន​​​ម្នាក់​​​ដែល​​​បាន​​​លង់​​​ទឹក​​​ស្លាប់​​​ក្នុង​​​ទន្លេ​​​​ក្បែរ​​​នោះ។

​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ អ្នក​​​ភូមិ​​​រាយ​ការណ៍​​​ថា បាន​​​ឃើញ​​​សាក​​​សព​​​ចំនួន​​​ប្រាំ​​​បី​​​​​​អណ្តែត​​​ទឹក​​​​​​ទន្លេ​​​​សេសាន​​​ក្នុង​​​ឃុំ​​​សេសាន ស្រុក​​​អូរយ៉ាដាវ ហើយ​​​ក្រោយ​​​មក​​​បាន​​​ប្រទះ​​​ឃើញ​​​សាក​​​សព​​​ដែល​​​គេ​កប់​​​នៅ​​​មាត់​​​ទន្លេ។

​​​ បុរស​​​ជន​​​ជាតិ​​​ដើម​ភាគតិច​ចារា៉ាយ​​​រស់​​​នៅ​​​តំបន់​​​នេះ ដែល​​​បាន​​​និយាយ​​​ក្នុង​​​ភាព​​​អនាមិក​​​ដោយ​​​ខ្លាច​​​ការ​​​រក​​​រឿង​​​ពី​​​អាជ្ញាធរ​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​និង​​​អ្នក​​​ភូមិ​​​ប្រហែល​​​១០​​​នាក់​ទៀត​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ បាន​​​ធ្វើ​​​ដំណើ​​​រទៅ​​​កាន់​​​ភូមិ​​​ភេ​​​ ជិត​​​កន្លែង​​​ដែល​​​សាក​​​សព​​​ត្រូវ​​​បាន​​​រក​​​ឃើញ។ លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ជួប​​​ឪពុក​​​ម្តាយ​​​ក្មេងប្រុស​​​​ជំទង់​​​ដែល​​​ស្លាប់​​​នេះ​​​ ហើយ​​​ពួក​​​គាត់​​​បាន​​​ប្រាប់​​​យើង​​​ថា សាក​​​សព​​​នោះ​​​គឺ​​​ជា​​​សាក​​​សព​​​របស់​​​កូនប្រុស​​​​​​ពួកគាត់​ដែល​​​មាន​​​ជំងឺ​​​វិកល​​​ចរិត​​​ ហើយបាន​​​លង់​​​ទឹក​​​ស្លាប់”។

អ្នក​​​ភូមិ​​​ជនជាតិ​​​ដើម​ភាគតិច​ចារ៉ា​​យ​​​រូប​​​នេះ​​​ដែល​​​ចាប់​​​តាំង​​​ពីខែ​​​តុលាមក​​​បាន​​​ជួយ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​​​​ក្រោន​​​ ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ជាង​​​៩០នាក់​​​ដែលរត់​​​គេច​​​ពី​​​ប្រទេស​​​វៀតណាម​​​ជា​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​នោះ​​​បាន​​​និយាយ​​​ថា ឪពុក​​​ម្តាយក្មេងប្រុស​​​​រូប​​​េនះ​​​បាន​​​ប្រាប់​​​លោក​​​ថា កូន​​​ប្រុស​​​របស់​​​ពួកគេ​អាយុ​​​១៦​​​ឆ្នាំ​​​បាន​​​ស្លាប់កាល​​​ពីថ្ងៃ​​​ទី​​​២៩​​​ ខែមីនា
ហើយ​​​ថា សាក​​​សព​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​កាល​​​ពី​​​ថ្ងៃទី​​២ ខែមេសា។

លោក​​​បាន​​​និយាយ​​​ថា យើង​​​បាន​​​សាក​​​សួ​​​រ​​​ឪពុក​​​ម្តាយ​​​ក្មេងប្រុស​នោះ​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គាត់​​​មិន​​​កប់​​​សាក​​​សព​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​នៅ​​​ក្នុង​​​ភូមិ។ ពួកគាត់​​​បាន​​​និយាយ​​​ថា ដោយ​​​សារ​​​សាក​​​សព​​​ហើម​​ និង​ធុំក្លិន​យ៉ាង​ខ្លាំង”៕ សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស