41.3 C
Phnom Penh

មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូ​​​វបាន​​​ចោទ​​​ប្រកាន់​​​ជុំវិញ​​​​​​​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​អ្នក​​​បើក​​​រថយន្ត​​​ដឹក​​​ស្រូវ​​​ និង​​​ព្រូឡាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ប្រាំ​​​មួយ​​​នាក់​​​​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ ក្រោយ​​​ពី​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រៃ​​​វែង​​​ធ្វើ​​​ការ​​​​​ចោទ​​​ប្រកាន់​​​ជុំ​​​វិញ​​​ករណី​​​ដេញ​​​តាម​​​រថយន្ត​​​ដឹក​​​ស្រូវ​​​មួយ​​​កាល​​​ពី​​​មីនា​​​ ដែល​​​នៅ​​​ក្នុង​​​នោះ អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដឹក​​​ស្រូវ​​​ និង​​​ព្រូឡាន​​​ត្រូវ​​​បាន​​​បាញ់​​​ប្រហារ​​​ វាយដំ និង​​​ចង​​​ស្លាប​​​សេក ក្រោយ​​​ពី​​​ពួក​​​គេ​​​បាន​​​បើក​​​​​​ទម្លុះ​​​ចំណុច​​​​​​ឆែក​​​ឆេរ​​​ពីរ​​​កន្លែង​​​របស់​​​កង​​​រាជ​​​ធាវុធ​​​ហត្ថ​​​។

បន្ទាប់​​​ពី​​​រូប​​​ភាព​​​ក្រាហ្វិក​​​​​​នៃ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ និង​​​ព្រូ​​​ឡាន​​​ដែល​​​ប្រឡាក់​​​សុទ្ធ​​​តែ​​​ឈាម​​​​​​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​ព្រោង​​​ព្រាត​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ លោក សៅ សុខា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថលើ​​​ផ្ទៃប្រទេស​​​​​បាន​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​​​​មួយ​​​ដើម្បី​​​សើុប​​​អង្កេត​​​​​​ហេតុ​​​ការណ៍​​​​​​នេះ​​​។ ក្រ​​​​​​ុម​​​ការ​​​ងារនោះ​​​បាន​​​បើក​​​សន្និសីទ​​​កាសែត​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ ដើម្បី​​​ប្រកាស​​​លទ្ធផល​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្លួន​​​ និង​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះ​​​ទៅ​​​តុលាការ​​​ កន្លែង​​​ដែល​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​។

លោក​​​ មាស សុភ័ក្រ​​​ ប្រធាន​​​ព្រះរាជ​​​អាជ្ញាអម​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​ [អ្នក​​​ទាំង​​​ប្រាំ​​​មួយ​​​] ពី​​​បទ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​​​​ក្រោម​​​ស្ថាន​​​​​​ទម្ងន់​​​ទោស​​​ និង​​​មាន​​​ចេតនា​​​បង្ក​​​ការ​​​ខូច​​​ខាត​​​។ ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ [ហេង សុជា] បាន​​​បញ្ជូន​​​​​​ពួកគេ​​​ទៅ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥ល្ងាច​​​”។

យោង​​​តាម​​​ក្រម​​​ព្រហ្មទណ្ឌ​​​ មន្ត្រី​​​កងរាជ​​​អាវុធ​​​ហត្ថ​​​ទាំង​​​ប្រាំមួយ​​​នាក់​​​​​​នេះ​​​ ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំកន្លះ និង​​​ប្រាំពីរ​​​ឆ្នាំ ប្រសិនបើ​​​​​​តុលាការ​​​រក​​​ឃើញ​​​ថា ពួកគេ​​​ជាប់​​​ពិរុទ្ធភាព​​​​​​ដូច​​​ការ​​​ចោទប្រកាន់​​​​​​ទាំង​​​ពីរ​​​ករណី​​​​​​មែន​​​។

នៅ​​​ល្ងាច​​​ថ្ងៃ​​​១៩​ ខែមីនា​​​ អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដឹក​​​ស្រូវ​​​ឈ្មោះ ណេន ស៊ីដា និង​​​ព្រូ​​​ឡាន​​​ឈ្មោះ ធឿន ណើប បាន​​​ដឹក​​​ស្រូវ​​​​​​ឆ្លង​​​កាត់​​​​​​ខេត្ត​​​ត្បូង​​​ឃ្មុំ ហើយ​​​បាន​​​ទម្លុះ​​​ចំណុច​​​ឆែកឆេរ​​​ចំនួន​​​ពីរ​​​បស់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​ឈ្មោះ ណេន ស៊ីដា ជឿ​​​ថាខុស​​​ច្បាប់​​​ និង​​​ត្រូវ​​​បានបង្កើត​​​ឡើង​​​ដោយ​​​មន្ត្រី​​​ទុច្ចរិត​​​ ដែល​​​ព្យាយាម​​​​​​ជំរិត​​​ទារ​​​ប្រាក់​​​ពី​​​អ្នក​​​ដំណើរ​​​។

ពេល​​​នោះ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ ក៏​​​បាន​​​​​​បើក​​​ប្រតិបត្តិការ​​​ដេញ​​​តា​​​ម ហើយ​​​នៅ​​​ទី​​​បំផុត​​​រថយន្ត​​​ដឹក​​​ស្រូវ​​​ក៏​​​បាន​​​ឈប់​​​នៅ​​​ក្នុង​​​ស្រុក​​ស្វាយ​​​អន្ទរ​​​ ខេត្ត​​​ព្រៃ​​​វែង​​​ បន្ទាប់​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​កាំភ្លើង​​​អាការ-៤៧​​​ទម្លុះ​​​កញ្ចក់​​​មុខ​​​។ យោង​​​តាម​​​ជន​​​រង​​​គ្រោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា បន្ទាប់​​​មក​​​ពួក​​​​​​គេ​​​​​​​​​ត្រូវ​​​បាន​​​សមត្ថកិច្ច​​​វាយ​​​ដំ​​​ និង​​​ចង​​​ស្លាប​​​សេក​​​ មុន​​​ពេល​​​ដឹក​​​ពួក​​​គេ​​​យក​​​ទៅ​​​ទម្លាក់​​​ចោល​​​នៅ​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​។

នៅ​​​ឯសន្និសីទកាសែតកាល​​​ពីម្សិលមិញ​​​ ឧត្តម​​​សេនីយ៍ឯក សិុន សុផាន្នី នាយ​​​ស្នងការ​​​ដ្ឋាន​​​​​​ស្រាវ​​​ជ្រាវ​​​​​​ និង​​​យុត្តិធម៌​​​នៃ​​​កង​​​រាជ​​​អាវុធហត្ថ​​លើ​​​ផ្ទៃ​​​ប្រទេស​​​ ដែល​​​ត្រូវ​​​បាន​​​​​​ចាត់​​​តាំង​​​ឲ្យ​​​ធ្វើ​​​ជា​​​ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​នេះ​​​ បាន​​​បង្ហាញ​​​រូប​​​ថត​​​មួយ​​​ចំនួន​​​នៃ​​​ជន​​​រង​​​គ្រោះ​​​ដែល​​​ប្រឡាក់​​​សុទ្ធ​​​តែ​​​ឈាម​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ រួម​​​ទាំង​​​រូប​​​ថត​​​មួយ​​​សន្លឹក​​​ដែល​​​បង្ហាញ​​​ពី​​​មន្ត្រី​​​កង​​​រាជ​​​អាវុធហត្ថ​​​ម្នាក់​​​យក​​​ជើង​​​ជាន់​​​ក្បាល​​​របស់​​​ជន​​​រង​​​គ្រោះ​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ដឹង​​​​​​ថា ពួក​​​គេ​​​នឹង​​​សារភាព​​​ទទួល​​​ស្គាល់​​​ចំពោះការ​​​បាញ់​​​ប្រហារ​​​ ការ​​​ដាក់​​​ខ្នោះ និង​​​ការ​​​ចាប់​​​ខ្លួន ប៉ុន្តែ ពួក​​​គេបដិសេធ​​​ថា​​​ ខ្លួន​​​មិន​​​បាន​​​​​​វាយ​​​ដំ និង​​​ចាប់​​​ចង​​​ [ជនរងគ្រោះ​​​]​​​​​​ ឡើយ​​​”។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា មន្ត្រី​​​កង​​​រាជ​​​អាវុធហត្ថ​​​ដែល​​​ត្រូវ​​​បាន​​​ឃុំខ​​​្លួន​​​ទាំង​​​នេះ ដែល​​​ក្នុង​​​នោះ​​​​​​​​​បីនាក់​​​មក​​​ពី​​​ខេត្ត​​​ព្រៃ​​​វែង និ​​​ង​​​បីនាក់​​​មក​​​ពីខេត្ត​​​ត្បូង​​​ឃ្មុំ​​​ បាន​​​ល្មើស​​​នឹ​​​ង​​​ក្រម​​​សីលធម៌​​​របស់​​​ កង​​​រាជ​​​អាវុធហត្ថ​​​ និង​​​កង​​​យោធពល​​​ខេមរភូមិន្ទ ព្រម​​​ទាំង​​​ច្បាប់​​​ផង​​​ដែរ​​​។ “ជា​​​ការពិត​​​ទាំង​​​េនះ​​​គឺ​​​ជា​​​ទង្វើ​​​ឃោរឃៅ​​​ដែល​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​”។

មន្ត្រី​​​​​​កង​​​រាជ​​​អាវុធហត្ថ​​​​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ទាំង​​​េនះ​​​មាន​​​ឈ្មោះ​​​ដូច​​​ជា​​​ វ៉ន ពឿន  មេបញ្ជាការ​​​មូល​​​ដ្ឋាន​​​​​​កង​​​រាជ​​​អាវុធហត្ថ​​​ស្រុក​​​អូររាំងឪ អនុសេនីយ៍ឯក ស្រ៊ុន បូរ៉ា​​​ និង​​​ពល​​​បាល​​​ទោ កង​​ ​ចិត្រា ដែល​​​សុទ្ធ​​​តែ​​​​​​មក​​​ពី​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​។ មន្ត្រី​​​​​​កង​​​រាជ​​​អាវុធហត្ថ​​​បី​​​នាក់​​​ទៀត​​​ដែល​​​មក​​​ពី​​​ខេត្ត​​​ព្រៃវែង​​​មាន​​​ដូចជា អនុសេនីយ៍ឯក យិន ឡុង ប្រធាន​​​ស្នាក់​​​ការ​​​សន្តិសុខ​​​៨០៨ ពលបាល​​​ទោ​​​ វូន សុភី និង​​​ពល​​​បាទោ ផូ វីរ៉ា។ អ្នក​​​ទាំង​​​ប្រាំ​​​មួយ​​​រូបនេះ​​​ត្រូវ​​​បាន​​​ផ្អាក​​​តួនាទី​​​ជា​​​បណ្តោះ​​​អាសន្ន​​​។

ឧត្តមសេនីយ៍​​​ត្រី សុខ គ្រិន មេបញ្ជា​​​កង​​​រាជ​​​អាវុធហត្ថ​​​ខេត្ត​​​ព្រៃ​​​វែង​​​ និង​​​ឧត្តមសេនីយ៍​​​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​​​កង​​​រាជ​​​អាវុធហត្ថ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ ក៏​​​បាន​​​ទទួល​​​ការ​​​ព្រមាន​​​ផ្លូវ​​​ការ​​​ពី​​​ក្រុម​​​ការ​​​ងារ​​​នេះ​​​ដែរ​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​ឧត្តមសេនីយ៍​​​ឯក សិុន សុផាន្នី ។

វរសេនីយ៍ទោ អៀង ភារៈ​​​ និង​​​​​​វរសេនីយ៍ត្រី​​​ យ៉ែម សំអុន ដែលមក​​​ពី​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ដូច​​​គ្នា​​​ក៏​​​បាន​​​ទទួល​​​ការ​​​ស្តី​​​បន្ទោស​​​​​​ដែរ​​​ចំពោះ​​​តួនាទី​​​របស់​​​ពួកគេ​​​ក្នុង​​​ហេតុការណ៍​​​នេះ ប៉ុន្តែ មិន​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ទេ។

ការ​​​សើុប​​​អង្កេត​​​របស់​​​​​​កង​​​រាជ​​​អាវុធហត្ថ ក៏​​​បាន​​​​​​គេ​​​ឃើញ​​​ដែរ​​​ថា ឈ្មោះ ណេន ស៊ីដា ដែល​​​ជា​​​អ្នកបើក​​​បរ​​​រថយន្ត​​​ដឹកស្រូវ ​​​​​​មាន​​​ “កំហុស” ចំនួន​​​បី​​​ ទី​​​១ ការ​​​មិន​​​ឈប់​​​តាម​​​ការ​​​ហៅ​​​របស់​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ ទី២ ការ​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​អំឡុង​​​ពេល​​​សមត្ថកិច្ច​​​បើក​​​ដេញ​​​តាម​​​ និង​​​ទី​​​៣​​​ ការ​​​ដឹក​​​លើស​​​ទម្ងន់​​​កំណត់​​​៕សុខុម

 

 

 

​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស