នគរបាលបានឲ្យដឹងថា ក្រុមមនុស្សមានកំហឹងប្រហែល៣០០នាក់បានព្រួតវាយសម្លាប់ចោរប្លន់ម្នាក់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ។
លោក ទុំ ប៉ូលីន នាយរងប៉ុស្តិ៍សង្កាត់ព្រៃសបានមានប្រសាសន៍ថា បុរសបីនាក់ជិះម៉ូតូមួយគ្រឿងបានយកកាំភ្លើងភ្ជង់ស្ត្រីម្នាក់ប៉ុនប៉ងប្លន់ម៉ូតូនៅម៉ោងប្រហែល៥និង៣០នាទីល្ងាចថ្ងៃសុក្របន្ទាប់ពីតាមស្ត្រីរូបនេះចូលផ្លូវលំស្ងាត់មួយ។
លោកបានមានប្រសាសន៍ថា “ជនសង្ស័យទាំងនោះបានដេញតាមស្ត្រីរូបនេះ ហើយខណៈដែលគាត់បង្អង់ម៉ូតូ ពួកគេបានធាក់ផ្តួលម៉ូតូស្ត្រីរូបនោះ ហើយបានដកកាំភ្លើងភ្ជង់ដើម្បីទាមទារឲ្យប្រគល់ម៉ូតូ”។
លោក ប៉ូលីន បានមានប្រសាសន៍ថា ជនរងគ្រោះ ឈ្មោះ អិុត ពុទ្ធា អាយុ២៤ឆ្នាំ បានធ្លាក់ពីម៉ូតូ បន្ទាប់ពីត្រូវក្រុមចោរធ្លាក់ផ្តួល ហើយបានប្រវាយប្រតប់ជាមួយក្រុមចោរប្លន់ទាំងនោះ។
លោកបានមានប្រសាសន៍ថា “នៅពេលស្ត្រីរូបនេះតដៃ ជនសង្ស័យម្នាក់បានដាល់គាត់
ចំភ្នែកស្តាំមួយដៃ ហើយបន្ទាប់មកយកកាំភ្លើងវាយគាត់ទៀត”។
លោក ប៉ូលីន បានមានប្រសាសន៍ថា អ្នកស្រី ពុទ្ធា បានស្រែកឲ្យគេជួយ ដែលបានឮដល់អ្នកភូមិនៅក្បែរនោះ។ ជនសង្ស័យម្នាក់បានរត់គេចខ្លួនតាមម៉ូតូរបស់ពួកគេ ចំណែកជនម្នាក់ទៀតបានជិះម៉ូតូរបស់ អ្នកស្រី ពុទ្ធា គេចខ្លួនផងដែរ។
ជនសង្ស័យទី៣ ដែលមានកាំភ្លើងបានព្យាយាមរត់គេចខ្លួនដោយថ្មើរជើងចូលទៅក្នុងវាលស្រែក្បែរនោះ ប៉ុន្តែក្រុមមនុស្សដែលមានកំហឹងបានចាប់ផ្តើមឡោមព័ទ្ធជិតអស់ហើយ។
លោក ប៉ូលីន បានមានប្រសាសន៍ថា “នៅពេលជនសង្ស័យរត់ចូលក្នុងវាលស្រែចម្ងាយប្រហែល៥០០ម៉ែត្រពីផ្លូវ មនុស្សរាប់រយនាក់បានឡោមព័ទ្ធជននេះ ហើយបានព្រួតវាយតែម្តង”។
លោកបានបន្ថែមថា ក្រុមមនុស្សបានវាយជននេះដោយដំបងឈើថែមទាំងដាល់និងទាត់ធាក់ទៀតផង។
លោកបានមានប្រសាសន៍ថា “មន្ត្រីនគរបាលប្រហែល២០នាក់បានទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជនសង្ស័យរូបនេះទៅមន្ទីរពេទ្យ។ នៅពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់នគរបាលថា ជនសង្ស័យរូបនេះស្លាប់បាត់ទៅហើយ”។
លោក ប៉ូលីន បានមានប្រសាសន៍ថា “កាំភ្លើងដែលជនសង្ស័យប្រើក្នុងការប្លន់នេះមិនទាន់រកឃើញនៅឡើយទេ”។
លោកបានមានប្រសាសន៍ថា “យើងមិនបានចាប់ខ្លួនអ្នកភូមិណាម្នាក់ទេ ពីព្រោះមានមនុស្សដល់ទៅជាង៣០០នាក់ឯណោះបានចូលរួមក្នុងការវាយសម្លាប់នេះ”។
លោក មិញ វ៉ាង បាននិយាយថា នគរបាលបានឆែកផ្ទះជួលរបស់ រដ្ឋា នៅក្នុងសង្កាត់ចោមចៅកាលពីម្សិលមិញ។
លោកបាននិយាយថា “យើងបានរកឃើញស្រោមកាំភ្លើង ប៉ុន្តែយើងរកមិនឃើញជនសង្ស័យផ្សេងទៀត ឬម៉ូតូណាមួយឡើយ”៕សារុន