27 C
Phnom Penh

បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​ថ្ងៃ​សៅរ៍​​​នគរបាល​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់ ​នៅ​ក្នុង​​សង្កាត់​អូរក្រសារ ក្រុង​កែប បន្ទាប់ពី​ប្រទះ​ឃើញ​ពួកគេ​កំពុង​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​នៅ​ក្នុង​សង្កាត់​អូរក្រសារ​នេះ​។

លោក កុល ស៊ីណាត អធិការ​​នគរ​បាល​ក្រុង​កែប​​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​​ឈ្មោះ ង៉ែត រ៉ាន់ ​អាយុ​២២​ឆ្នាំ និង​មិត្ត​ភក្តិ​របស់​ខ្លួន​ឈ្មោះ ឈួន ដារ៉ា អាយុ​២២​ឆ្នាំ​ដូច​គ្នា​បាន​ចាប់​រំលោភ​ក្មេងស្រី​ម្នាក់​​នៅ​​ក្នុង​ភូមិ​ជាមួយ​ខ្លួន​ក្នុង​ស្រុក​ដំណាក់​ចង្អើរ​ បន្ទាប់ពី​ក្មេងស្រី​រូប​នេះ​​ស្រវឹង​ស្រា។

លោក​បាន​មាន​ប្រសាសន៍​ថា “កាលពី​រសៀល​ម្សិលមិញ ជន​សង្ស័យ​ទាំង​ពីរ​នាក់​​បាន​ទៅ​លេង​ឆ្នេរ​​មួយ​នៅ​ក្នុង​ក្រុង​កែប​ជាមួយ​ជន​រងគ្រោះ ហើយ​​ពួកគេ​បាន​បង្ខំ​ឲ្យ​ជន​រងគ្រោះ​ផឹក​ស្រា​រហូត​ដល់​ស្រវឹង។ បន្ទាប់ពី​ជន​រងគ្រោះ​ស្រវឹង​ នៅ​ម៉ោង​ប្រហែល​៧យប់​ ជន​សង្ស័យ​ទាំង​ពីរ​បាន​សន្យា​នាំ​នាង​ទៅ​ផ្ទះវិញ”។

ប៉ុន្តែ​នៅ​ពេល​ជន​សង្ស័យ​ទាំង​ពីរ​នាក់​បាន​ឌុប​ជន​រងគ្រោះ​ត្រឡប់​ទៅ​ផ្ទះវ​ិញ​ ពួកគេ​បាន​​ឈប់​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៣៣​ ហើយ​បាន​អូស​ជន​រងគ្រោះ​ចូល​វាលស្រែ។

លោក ស៊ីណាត បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” នៅ​ពេល​ពួកគេ​បាន​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ជន​សង្ស័យ​​បាន​ឈប់​ម៉ូតូ​ហើយ​អូស​នាង​ទៅ​រំលោភ​ក្នុង​វាលស្រែ”។

លោក​ ស៊ីណាត បាន​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​នគរ​បាល​សង្កាត់​អូរក្រសារ​ពីរ​នាក់ ដែល​ដើរ​ល្បាត​តាម​ផ្លូវ​បាន​ឃើញ​ហេតុការណ៍​នេះ​នៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់ ហើយ​បាន​ជួយ​សង្គ្រោះ​ជន​សង្គ្រោះ​ដែល​អាក្រាត​កាយ និង​សន្លប់​។

លោក​បាន​មាន​ប្រសាសន៍​ថា ” នៅ​​ពេល​ពួកគេ​កំពុង​រំលោភនាង​ម្ដង​ម្នាក់ៗ មន្ត្រី​នគរ​បាល​សង្កាត់​ដែល​នៅ​ក្បែរ​នោះ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ពេល​នោះ​តែ​ម្ដង។ យើង​បាន​ឃើញ​ខោ​​ក្នុង​របស់​ជន​រង​គ្រោះ​ និង​ស្រោម​អនាម័យ​ចំនួន​ប្រាំ​​នៅ​ក្បែរ​នោះ”។

លោក ស៊ីណាត បាន​លើក​ឡើង​ទៀត​ថា ជន​សង្ស័យ​ ង៉ែត រ៉ាន់ ដែល​ត្រឡប់​ពី​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​មុន​ចូល​ឆ្នាំ​ ហើយនិង​​​ ឈួន ដារ៉ា​ ដែល​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​ នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ក្នុង​ថ្ងៃ​នេះ ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​អនីតិជន​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ជន​សង្ស័យ​បាន​សារភាព​ថា ពិត​ជា​បាន​រំលោភ​ជន​រងគ្រោះ​មែន ហើយ​ថា ខ្លួន​ស្រវឹង​ហើយ​មាន​ឱកាស​ល្អ​ក៏​ [រំលោភ​ក្មេង​ស្រី​នេះ​​តែ​ម្ដង​ទៅ] ព្រោះ​នាង​ក៏​ស្រវឹង​ដែរ​”៕ ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស