34 C
Phnom Penh

រដ្ឋាភិបាល​បដិសេធ​ការ​មក​ដល់​នៃ​ជនភៀសខ្លួន​ពី​ប្រទេស​ណូរូ​ក្នុង​ពេល​ឆាប់ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា គ្មាន​ជន​ភៀសខ្លួន​ពី​ប្រទេស​ណូរូ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ពីរបី​ថ្ងៃ​ខាង​មុខ​នេះ​ទេ គឺ​ផ្ទុយពី​ការ​អត្ថាធិប្បាយ​ថ្មីៗ​របស់​អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរ​​​ប្រវេសន៍​​​ (IOM)។

កាលពី​ថ្ងៃ​ពុធ អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរ​​​ប្រវេសន៍​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជូន​មន្ត្រី​ម្នាក់​ទៅ​ប្រទេស​កោះ​ដ៏​តូច​នៅ​មហាសាគរ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នេះ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ “ដែល​មាន​ការ​រំពឹង​នៃ​ការ​បញ្ជូន”​ជនភៀសខ្លួន​មក​ប្រទេស​កម្ពុជា។ លិខិត​មួយ​ផ្សព្វផ្សាយ​ដោយ​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​ដល់​ជនភៀសខ្លួន​នៅ​ប្រទេស​កោះ​ណូរូ បាន​និយាយ​ថា ជើង​ហោះ​ហើរ​ដំបូង​អាច​ចាក​ចេញ​នៅ​ថ្ងៃ​ច័ន្ទ។

ក៏​ប៉ុន្តែ​កាលពី​ថ្ងៃ​អាទិត្យ លោក ខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គ្មាន​ការ​ធ្វើ​ដំណើរ​មកដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ហើយ​ថា មិន​មាន​សូម្បី​អ្នក​ស្ម័គ្រ​ចិត្ត​ណា​ម្នាក់​មក​ប្រទេស​កម្ពុជា​ឡើយ។ លោក​បាន​និយាយ​អំពី​ការ​អះអាង​ដែល​ថា ជនភៀសខ្លួន​នឹង​មក​ដល់​ក្នុង​ពេល​ពីរបី​ថ្ងៃ​ខាង​មុខ​នេះ​ថា “វា​មិន​ពិត​ទេ”។

“យើង​មិន​ដឹង​ថា​នរណា​ម្នាក់​[ដែល]​បាន​ស្ម័គ្រ​ចិត្ត​មក​ទេ​រហូត​មកដល់​ពេល​នេះ”។ លោក​ឧត្តម​សេនីយ៍ សុភ័គ បាន​និយាយ​ថា ប្រទេស​កម្ពុជា​នឹង​បញ្ជូន​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៀត​ទៅ​ប្រទេស​ណូរូ ដើម្បី​ពិនិត្យ​មើល​រក​ជនភៀសខ្លួន​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​តាំង​លំនៅ​នៅ​ទី​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា គណៈ​ប្រតិភូ​នេះ ជា​ក្រុម​ទី៣​ហើយ​គិត​ចាប់តាំង​ពី​ខែ​មករា​មក ​នឹង​ចាកចេញ​ដំណើរ​ទៅ​ប្រទេស​ណូរូ​នៅ​ថ្ងៃ​នេះ។

ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​បាន​ព្រមព្រៀង​ទទួល​យក​ជន​ភៀសខ្លួន​មួយ​ចំនួន​ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃាត់​ទុក​នៅ​ប្រទេស​ណូរូ ជា​ថ្នូរ​នឹង​កញ្ចប់​ជំនួយ​៣៥​លាន​ដុល្លារ។

ស្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​ចរចា​ជាមួយ​ជន​ភៀសខ្លួន​មួយ​ចំនួន ដែល​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​បន្ត។ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស