31 C
Phnom Penh

តុលាការ​ផ្តន្ទា​ទោស​បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​​៨ឆ្នាំពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញបាន​​​ផ្តន្ទា​​​ទោស​​​ជន​​​ជាតិ​​​អង់គ្លេស​​​ម្នាក់​​​ពីបទ​​​ទិញ​​​ពេស្យាចារ​​​កុមារ​​​ និង​​​ប្រព្រឹត្ត​​​​អំពើ​​​មិន​​​សម​​​រម្យ​​​លើ​​​អនីតិជន​​​​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​​​​៨ឆ្នាំ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​១.០០០​​​ដុល្លារ​​​។

លោក ម៉ៃឃើល ហ្គ្លីន ​​​ចូន អាយុ​​​៥៥​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ខាង​​​ក្រៅ​​​ផ្សារ​​​អូរឡាំពិក កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៤​​​ ខែមិថុនា​ឆ្នាំ​​​មុន​​​ បន្ទាប់​​​ពី​​​ម្តាយ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​អំពី​​​ការ​​​រំលោភ​​​នេះ​​​ ហើយ​​​​​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​រាជ​​​ធានី​​​បាន​​​ធ្វើការ​សើុប​​​អង្កេត​​​រួ​​​ម​​​គ្នា​​​ជា​​​មួយ​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​ជា​​​អង្គការ​​​ការ​​​ពារ​​​កុមារ​​​។

លោក ចូន ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រួម​​​ភេទ​​​ជាមួយ​​​ក្មេង​​​ស្រី​​​អាយុ​​​១១​​​ឆ្នាំ​​​ម្នាក់ ហើយ​​​បន្ទាប់​​​មក​​​បាន​​​ឲ្យ​​​លុយ​​​កុមារីរូប​​​នេះ និង​​​ម្តាយ​​​របស់​​​នាង​​​។ ជនជាតិ​​​អង់គ្លេស​​​រូប​​​េនះ​​​ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រំលោភ​​​ក្មេង​​​ស្រី​​​បី​​​នាក់​​​ទៀត​​​អាយុ​​​៧​​​ឆ្នាំ ដល់​​​៩​​​ឆ្នាំ​​​ផង​​​ដែរ។

អំឡុង​​​សវនាការ​ជំនុំជម្រះ​​​​​​​​កាល​​​ពីខែ​​​កុម្ភៈ លោក ចូន បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​រូប​​​គាត់​​​ ហើយ​​​បាន​​​អះអាង​​​ថា គាត់​​​គ្រាន់​​​តែ​​​នាំ​​​ក្មេង​​​ស្រី​​​ទាំង​​​នេះ​​​ដែល​​​បាន​​​សុំ​​​លុយ​​​នៅ​​​ក្បែរ​កាស៊ីណូ​​​ណាហ្គាវើល ទៅ​​​ញ៉ាំ​​​ការ៉េម ហើយ​​​បាន​​​នាំ​​​ក្មេង​​​ស្រ​​​ី​​​អាយុ​​​១១​​​ឆ្នាំ​​​ម្នាក់​​​ទៅ​​​មើល​​​កុន​​​នៅ​​​ផ្សារ​​​សូរិយា​​​តែ​​​ប៉ុណ្ណោះ​​​។

លោក លី​​​ សុខឡេង ចៅ​​​ក្រម​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំជម្រះ​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​ប្រកាស​​​សាល​​​ក្រម​​​ថា “តុលាការ​​​បាន​​​សម្រេច​​​ផ្តន្ទាទោស​​​លោក ម៉ៃឃើល ហ្គ្លីន​​​ ចូន ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​៨​​​ឆ្នាំ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​៤​​​លាន​​​រៀល ពីបទ​​​​​​ទិញ​​ពេស្យាចារ​​​កុមារ​​​ និង​​​ពីបទ​​​ប្រព្រឹត្ត​​​អំពើ​​​មិន​​​សម​​​រម្យ​​​លើ​​​អនីតិជន​​​ក្រោម​​​អាយុ​​​១៥​​​ឆ្នាំ”។

ចៅ​​​ក្រម​​​ សុខឡេង បាន​​​បន្ថែមថា “បន្ទាប់​​​ពី​​​ជ​​​ន​​​នេះ​​​បញ្ចប់​​​រយៈ​​​ពេល​​​ជាប់​​​ពន្ធនាគារ​​​ តុលាការ​​​ក៏​​​បាន​​​​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ចូល​​​ប្រទេស​​​កម្ពុជា​​​​​​ផង​​​ដែរ។ តុលាការ​​​​​​បាន​​​បង្គាប់​​​ឲ្យ​​​ចុង​​​ចោទ​​​បង់​​​រូបនេះ​បង់​ប្រាក់​​​៨លាន​​​រៀល​​​ដល់​​​ដើម​​​ចោទ​​​ទាំង​​​ពីរ​​​នាក់​​​”។

បន្ទាប់​​​ពីចៅ​​​ក្រម សុខឡេង បាន​​​ប្រកាស​​​សាល​​​ក្រម​​​​​ លោក ចូន បាន​​​និយាយ​​​​ភ្លាម​​​ៗថា​​​​​លោក​​​មាន​​​គម្រោង​​​ប្តឹង​​​​​​ឧទ្ធរណ៍​​​។

មុន​​​ពេល​​​សន្តិសុខពន្ធនាគារ​​​​​នាំ​​​ចេ​​​ញ​​​ពី​​​សាល​​​សវនាការ​​​តាម​​សេចក្តីបង្គាប់​របស់​​​ចៅ​​​ក្រម​​​ ជន​នេះ​បាន​និយាយថា “ខ្ញុំ​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍”​​​។

នៅ​​​ខាង​​​ក្រៅ​​​សាល​​​សវនាការ​​​ លោក​​​ រ៉ូ ប៊ីនីកេ មេធាវី​​​របស់​​​លោក ចូន បាន​​​មាន​ប្រសាសន៍​​​ថា មិន​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​បង្ហាញ​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​មាន​​​ពិរុទ្ធភាព​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​អយុត្តិធម៌​​​ចំពោះ​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ ពី​​​ព្រោះ​​​មិន​​​មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ដាក់​​​បន្ទុក​​​លើ​​​កូនក្តី​​​របស់​​​ខ្ញុំ​​​ឡើយ។ យើង​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ ដូច្នេះ​​​យើង​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍”។

លោក សំលៀង សិលា នាយក​​​ប្រចាំ​​​ប្រទេស​​​នៃ​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​ជន​​​រង​​​គ្រោះ​​​បួន​​​នាក់​​​មក​​​ពី​​​គ្រួសារ​​​ពីរ​​​ផ្សេង​​​គ្នា​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​ករណី​​​នេះ
ហើយ​​​ថា លោក​​​ស្វាគមន៍​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “បុរស​​​រូប​​​េនះ​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ធ្ងន់​​​ធ្ងរ​​​លើ​​​ក្មេង​​​ស្រី ហើយ​​​ត្រូវ​​​តែទទួល​​​ខ​​​ុស​​​ត្រូវ​​​។ យើង​​​ស្វាគមន៍​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស