31 C
Phnom Penh

ជន​​​សង្ស័យ​​​បី​​​នាក់​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​ធ្វើ​​​ឃាត​​​ក្មេង​​​ប្រុស​​​អាយុ​​​១០​​​ឆ្នាំ​​​ម្នាក់​​​​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​ពី​​​រ​​​នាក់ និង​​​ក្មេង​​​ប្រុស​​​ម្នាក់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​​​ដោយ​​​គិត​​​ទុក​​​ជា​​​មុន​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​ពួក​​​គេ​​​សារភាព​​​ថា បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​រឹត​​​ក​​​ និង​​​វាយ​​​សម្លាប់​​​ក្មេង​​​ប្រុស​​​អាយុ​​​១០​​​ឆ្នាំ​​​ម្នាក់​​​កាល​​​ពី​​​សប្តាហ៍​​​មុន។

លោក សេង សុជាតិ អធិការ​​​នគរ​​​បាល​​​ស្រុក​​​ស្អាង​​​​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​រង​​​គ្រោះ​​​ថា មាន​​​ឈ្មោះ ថៃ គឹម​​​ហៃ អាយុ​​​១០​​​ឆ្នាំ និង​​​​​​ជន​​​ជាប់​​​ចោទ​​​ចំនួន​​​ពីរ​​​នាក់​​​ទៀត​​​​​​ថា​​​មាន​​​ឈ្មោះ​​​ លឹម គឹមលាភ អាយុ​​​២៤​​​ឆ្នាំ និង​​​ ឈឿន ឈី អាយុ​​​២៧​​​ឆ្នាំ​​​ រីឯ​​​ជន​​​សង្ស័យ​​​​​​ទី​​​៣​​​គឺ​​​ក្មេង​​​ប្រុស​​​ដែល​​​មាន​​​អាយុ​​​១៥​​​ឆ្នាំ។

លោក សុជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​បាន​​​សារភាព​​​ថា បាន​​​សម្លាប់​​​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​ ព្រោះ​​​ពួក​​​គេ​​​ខឹង​​​នឹង​​​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​ដែល​​​បាន​​​ប្រាប់​​​ឪពុក​​​ខ្លួន​​​ថា “ក្មេង​​​ប្រុស​​​អាយុ​​​១៥​​​” បាន​​​លួច​​ប្រាក់​​​ពី​​​វត្ត​​​​​​ស្លាកែត​​​”។ លោក​​​បាន​​​បន្ថែម​​​​​​ថា ​​​នគរ​​​បាល​​​​​​កំពុង​​​តែ​​​​​​តាម​​​រក​​​ជន​​​សង្ស័យ​​​​​​ទី​​​៤ ដែល​​​លោក​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ត្រឹម​​​តែ​​​ឈ្មោះ​​​ថា ចាន់ ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “[ក្មេង​​​ប្រុស​​​អាយុ​​​១៥​​​ឆ្នាំ] បាន​​​ប្រើ​​​ក្រមា​​​បង់ក​​​រឹត​​​ក​​​ក្មេង​​​ប្រុស​​​រង​​​គ្រោះ​​​​​​ រីឯជន​​​សង្ស័យ​​​ម្នាក់​​​ទៀត[ចាន់] បាន​​​ប្រើ​​​ដំបង​​​ឈើ​​​វាយ​​​ក្បាល​​​ជន​​​រង​​​គ្រោះ​​​​​ពីក្រោយ​​​ចំនួន​​​បី​​​ដំបង​​​រហូត​​​ដល់​​​ស្លាប់​​​”។

លោក​​​ សុជាតិ បាន​​​ឲ្យ​​​ដឹង​​​ទៀ​​​ត​​​ថា ​​​ជន​​​សង្ស័យ​​​ គឹមលាភ ធ្វើ​​​ជា​​​អ្នក​​​មើល​​​ផ្លូវ រីឯជន​​​សង្ស័យ​​​ឈ្មោះ ឈី ជា​​​អ្នក​​​រៀប​​​ចំ​​​ផែនការ​​​វាយ​​​ប្រហារ​​​។

គ្រូបង្រៀន​​​ក្នុង​​​ភូមិ​​​ម្នាក់​​​បាន​​​ប្រទះឃើញ​​​សាក​​​សព​​​របស់​​​ គឹមហៃ នៅ​​​ក្នុង​​​ថ្នាក់​​​រៀន​​​មួយ​​​​​​ក្នុង​​សាលា​​​បឋ​​មសិក្សា​​​ស្លាកែត​​​ ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ឃុំ​​​ត្រើយ​​​ស្លា កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ព្រហស្បតិ៍។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា នគរ​​​បាល​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណជន​​​សង្ស័យ​​​បន្ទាប់​​​ពី​​​​​​សួរ​​​នាំ​​​ឪពុក​​​ជន​​​រង​​​គ្រោះ​​​ ដែល​​​លោក​​​មិន​​​ចាំ​​​ច្បាស់​​​។ ឪពុក​​​ជន​​​រងគ្រោះ​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា កូន​​​ប្រុស​​​របស់​​​ខ្លួន​​​​​​បាន​​​ឃើញ​​​ក្មេង​​​ប្រុស​​​​​​អាយុ​​​១៥​​​ឆ្នាំ លួច​​​ប្រាក់​​​ពីវត្ត​​​ស្លាកែត កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៤-១៥ ខែ​​​មេសា។

លោក សុជាតិ បាន​​​មានប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​យើង​​​បាន​​​សួរ​​​នាំ​​​ឪពុក​​​ជន​​​រងគ្រោះ​​​រួច​​​ យើង​​​អាច​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​បាន​​​ ហើយ​​​បន្ទាប់​​​មក​​​យើង​​​បាន​​​សាក​​​សួរ​​​ជន​​​សង្ស័យ​​​រូប​​​េនះ​​​”។

លោក​​​ សុជាតិ បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ទៀត​​​ថា ខណៈ​​​នគរ​​​បាល​​​កំពុង​​​សាក​​​សួរ​​​ក្មេង​​​ប្រុស​​​អាយុ​​​១៥​​​ឆ្នាំ​​​ក្មេង​​​ប្រុស​​​រូប​​​េនះ​​​បាន​​​ព្យាយាម​​​​​​រត់​​​គេច​​​ចេញ​​​ពី​​​អធិការ​​​ដ្ឋាន​​​នគរ​​​បាល​​​ ប៉ុន្តែ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​មក​​​វិញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​បន្ថែម​​​ទៀត​​​ បន្ទាប់​​​ពី​​​យើង​​​បាន​​​​​​សាក​​​សួរ​​​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​”។លោក​​​បាន​​​បន្ត​​​ថា នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ទាំង​​​​​​បី​​​នាក់​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​គេ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

លោក អីុ សុវណ្ណ ចៅ​​​ក្រម​​​សើុប​​​សួរ​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​នេះ​​​បាន​​​បញ្ជាក់​​​ថា តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​សង្ស័យ​​​ទាំង​​​បី​​​នាក់​​​នេះ​​​កាល​​​ពីថ្ងៃ​​​សៅរ៍។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចោទ​​​ប្រកាន់​​​ពួកគេ​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ដោយ​​​គិត​​​ទុក​​​ជា​​​មុន​​​លើ​​​ក្មេង​​​ប្រុស​​​អាយុ​​​១០​​​ឆ្នាំ​​​ ហើយ​​​បន្ទាប់​​​មក​​​ពួក​​​គេ​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​កាន់​​​ពន្ធនាគារ​​​ខេត្ត”៕ស៊ុយឈាង​​​​​​

​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស