33 C
Phnom Penh

ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ត្រូវ​​ធុងបាសរលំ​​សង្កត់​ស្លាប់​នៅ​ពិធី​រាំ​កម្សាន្ត​មួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្មេង​​​ប្រុស​​​អាយុ​​​១០​​​ឆ្នាំ​​​បាន​​​ស្លាប់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ហើយ​​​ក្មេង​​​ប្រុស​​​ម្នាក់​​​ទៀត​​​បាន​​​រង​​​របួស​​​ធ្ងន់​​​ បន្ទាប់​​​ពីរថយន្ត​កែច្នៃ​​ដែល​​​សណ្តោង​​​កន្ទុយ​បាន​​​បុក​​​គំនរ​​​ធុង​​​បាស​​​រលំ​​​លើ​​​កន្លែង​​​រាំ​​​កម្សាន្ត​មួយ​ដែលមាន​​​មនុស្ស​​​ជា​​​ច្រើន​​​​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។

លោក ហោ សំណាត អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​មង្គល​​​បុរី បាន​​​មានប្រសាសន៍​​​ថា គ្រោះ​​​ថ្នាក់​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅម៉ោង​​​ប្រហែល​​​២រសៀល​​​អំឡុង​​​ពិធីមួយ​​​ដែល​​​អ្នក​​​ភូមិ​​​ក្នុង​​​ឃុំ​​​តាឡំ រៀបចំដើម្បី​អប​អរ​ការ​សាង​​​សង់​​​ជម្រក​​​ចប់រួចរាល់​កាល​ពី​ពេល​ថ្មីៗ​សម្រាប់អ្នក​​​ភូមិ​​​ដើម្បី​សម្រាក​​​​។

លោក សំណាត បាន​​​មាន​​​ប្រសាសន៍​​​ថា “ខណៈ​​​ដែល​​​អ្នក​​​ភូមិ​​​កំពុង​​​រាំកម្សាន្ត​​​​ គំនរ​​​ធុង​​​បាស​​​បាន​​​រលំ​​​លើ​​​ពួក​​​​​​គាត់​​​តែ​​​ម្តង”។

ក្មេង​​​ប្រុស​​ សាន់​​​ ពេជ្រ អាយុ​​​១០​​​ឆ្នាំ និង​​​ យួត ជា អាយុ​​​៧​​​ ឆ្នាំ បាន​​​រង​​​របួស​​​ធ្ងន់​​​ បន្ទាប់​​​ពី​​​ធុង​​​បាស​​​បាន​​​រលំ​​​​​លើ​​​ក្បាលរបស់ពួកគេ​​​​ ហើយ​​​ឪពុក​​​ម្តាយ​​​ក្មេង​​​ប្រុស​​​ទាំង​​​ពីរ​​​នាក់​​​​​​ និង​​​នគ​​​រ​បាល​​​បាន​​​បញ្ជូន​​​ពួក​​​គេ​​​​​​ទាំង​​​ពីរ​​​ទៅមន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​មិត្ត​​​ភាព​​​កម្ពុជា​​​-ជប៉ុន ភ្លាម​​​ៗ។

លោក សំណាត បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​ក្មេង​​​ប្រុស សាន់​​​ ពេជ្រ​​​ ថា “ប៉ុន្តែ​​​ជា​​​អកុសល​​​នៅ​​​ពេល​​​យើង​​​មក​​​ដល់​​​ គ្រូពេទ្យ​​​បាន​​​ប្រាប់​​​ថា ក្មេង​​​ប្រុស​​​ម្នាក់​​​បាន​​​ស្លាប់​​​បាត់​​​ទៅ​​​ហើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “បើ​យោង​​​តាម​​​ការ​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​ ក្មេង​​​ប្រុស​​​រូប​​​នេះ​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​របួស​​​ក្បាល​​​ធ្ងន់​​​ធ្ងរ​​​”។

យោង​​​តាម​​​លោក សំណាត បាន​​​​​​ឲ្យ​​​ដឹង​​​ថា រថយន្ត​កែច្នែ​​​ និង​​​កន្ទុយ​​​សណ្តោង​​​បាន​ដឹក​​​ធុង​​​បាស​​​ទៅ​​​កន្លែង​​​នោះ​​​ ហើយ​​​ក្រោយ​​​​​​មក​​​បាន​​​ចត​​​នៅ​​​ខាងក្រោយ​​​ធុង​​​បាស។

បន្ទាប់​​​ពី​​​ចាប់​​​ផ្តើម​​​រាំ​​​កម្សាន្ត​​​ អ្នក​​​បើក​​រថយន្ត​កែច្នៃនោះ​បាន​​​ព្យាយាម​​​បើក​​​ចេញ ប៉ុន្តែ បាន​​​បុក​​​ធុង​​​បាស​​​ជាមួយនឹង​​​​កន្ទុយ​​​សណ្តោង​​​។

លោក សំណាត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “គំនរ​​​ធុង​​​បាស​​​បាន​​​រលំ​​​ ពីព្រោះ​​​បុរស​​​ម្នាក់​​​បាន​​​បើក​​​រថយន្ត​​​កែច្នៃបុក​​​ ប៉ុន្តែ ជន​​​នេះ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ភ្លាម​​​ៗ​​ បន្ទាប់​​​ពី​​​បង្ក​គ្រោះ​​​ថ្នាក់​​​”។

លោក ចិត្រ​ ចំរើន នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​តាឡំ បាន​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​បរ​​​ថា ឈ្មោះ មិុច ម៉ុល អាយុ​​​២១​​​ឆ្នាំ ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ ហើយ​​​ម្ចាស់​​​ធុង​​​បាស​​​ឈ្មោះ ប៉ិល​​​ ផៃ អាយុ​​​៥៧​​​ឆ្នាំ ជា​​​កសិករ​​​ម្នាក់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ស្វែង​​​រក​​​អ្នក​​​បើក​​រថយន្ត​កែច្នៃនោះ​​​​​​​។ ធុង​​​បាស​​​ និង​​រថយន្ត​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ ហើយ​​​យក​​​ទៅ​​​រក្សា​​​ទុក​​​នៅ​​​អធិការ​​​ដ្ឋាន​​​នគ​​​របាល​​​ស្រុក​​​”។

យើង​​​បាន​​​បន្ថែម​​​ថា ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​មិន​​​ទាន់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ទៅ​​​នគរ​​​បាល​​​នៅ​​​ឡើយ​​​ទេ​​​ ពីព្រោ​​​ះ​​​ក្រុម​​​គ្រួសារ​​​របស់​​​ក្មេង​​​ប្រុស​​​ សាន់ ពេជ្រ ជាប់​​​រវល់​​​ធ្វើ​​​បុណ្យ​​​សព​​​កាល​​​ពី​​​ម្សិល​​​មិញ ហើយ​​​ក្រុម​​​គ្រួសារ​​​ក្មេង​​​ប្រុស យួត ជា នៅ​ជាមួយ​ក្មេងប្រុស​នេះ​​​​នៅ​​​​​​មន្ទីរ​​​ពេទ្យ​​​នៅ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ ម្ចាស់​​​ធុង​​​បាស​​​ត្រូ​​​វតែទទួល​​​ខុស​​​ត្រូវ​​​ក្នុង​ការ​​​ផ្តល់
ស​​​ំណង”​៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស