28.4 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ស្នើ​ឲ្យ​នគរបាល​​ស៊ើប​អង្កេត​​ករណី​កុមារលង់​ទឹក​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​កុមារ​​​បី​​​នាក់​​​បាន​​​លង់​​​ទឹកស្លាប់​​​ក្នុ​​ង​​​អាង​​​ហែល​​​ទឹក​​​ក្នុ​​​ងសណ្ឋាគារ​​កាល​​​ពី​​​សប្តាហ៍​​​មុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេសចរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​នឹង​​​ស្នើឲ្យ​​​នគរ​បាល​​​ចុះ​​​ទៅ​​​សើុប​​​អង្កេត​​​សណ្ឋាគារ​​​​​​ពីរ​​​ដែល​​​មាន​​​គ្រោះ​​​ថ្នាក់​​​កើត​​​ឡើង​​​ ដើម្បី​​​សម្រេច​​​ថា តើ​​​សណ្ឋាគារ​​​នោះ​​​ត្រូវ​ទទួល​​​ខុស​​​ត្រូវ​​​ឬយ៉ាង​​​ណា​​​នោះ​​​។

លោក ថោង ខុន បាន​​​មាន​​​ប្រសាសន៍​​​ថា លិខិត​​​ស្នើ​​​សុំ​​​មួយ​​​ដែល​​​គ្រោង​​​ចេញ​​​នៅ​​​ថ្ងៃ​​​នេះ​​​ក៏​​​នឹង​​​ស្នើ​​​ឲ្យ​​​នគរ​​​បាល​​​​​​ទៅបិទ​​​សណ្ឋាគារ​​​ទាំង​នោះ​​​រហូត​​​ដល់​​​ការ​​​ស៊ើប​​​អង្កេត​​​ចប់​​​សព្វគ្រប់​​​។

លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “យើង​​​នឹង​​​សរ​សេរ​​​​លិខិត​​ផ្ញើ​ជូន​​​​សណ្ឋាគារ​​​ដែល​​​កុមារ​​​ទាំង​​​នោះ​​​បាន​​​លង់​​​ទឹក​​​ស្លាប់នៅក្នុង​អាង​ហែល​ទឹក​​​​ ហើយ​​​ប្រសិនបើ​​​នគ​​​របាល​​​រក​​​ឃើញ​​​ថា​​​ សណ្ឋាគារ​​​មាន​​​កំហុស​​​ យើង​​​នឹង​​​បិទ​​​សណ្ឋាគារ​​​នោះ​​​។

លោក ថោង ខុន បាន​​​បន្ថែម​​​ថា នាពេល​​​អនាគត​​​ក្រសួង​​​​​​នឹង​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​សណ្ឋាគារ​​​ទាំង​​​អស់​​​ទូទាំង​​​ប្រទេស​​​ ដើម្បី​​​ធានា​​​ថា គ្រប់សណ្ឋាគារ​​​​មាន​​​អ្នកចាំ​​​​ជួយ​​​សង្គ្រោះ​​​នៅ​​​តាម​​​អាង​​​ហែល​​​ទឹក​​​របស់​​​ខ្លួន​​​។ លោក​​​មិន​​​បាន​​​លើក​​​ឡើង​​​ថា តើ​​​ការ​​​ចុះ​​​ធ្វើ​​​អធិការកិច្ច​​​នៅពេល​ណា ឬ​នៅ​​​កន្លែង​​​ណា​​​នោះ​​​ឡើយ​​​ ហើយ​​​បាន​​​បន្ថែម​​​ថា បច្ចុប្បន្ន​​​នេះ​​​ដោយ​​​សារ​​​មិនទាន់​​​​មាន​​​ច្បាប់​​​ដាក់​​​កម្រិត​​​លើ​​​សណ្ឋាគារ​​​ដែល​​​មាន​​​អាង​​​ហែល​​​ទឹក​​​​​​នោះ ក្រសួង​​​នឹង​​​ផ្តល់​​​អនុសាសន៍​​​​ឲ្យ​​​សណ្ឋា​គារ​​​ជួល​​​អ្នក​ចាំ​ជួយ​​​សង្គ្រោះ​​​អ្នកលង់ទឹក។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​មេសា ក្មេង​​​ប្រុស​​​ពី​​​រ​​​នាក់​​​អាយុ​​​៦ឆ្នាំ និង​​​១៧​​​ឆ្នាំ បាន​​​លង់​​​ទឹក​​​ស្លាប់​​​​​​​​​នៅ​​​អាង​​​ហែល​​​ទឹក​​​នៅ​​​សណ្ឋាគារ​​​ Rock Royal Hotel & Resort ក្នុង​​​ក្រុង​​​កែប​​​។

លោក​​​ ផល ភស្តា​​​ អធិការ​​​នគរ​​​បាលក្រុង​​​ព្រះ​​​សីហនុ បាន​​​មាន​​​ប្រសាសន៍​​​ថា “ហើយ​​កាលពី​​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ ក្មេង​​​ប្រុស​​​អាយុ​​​៤​​​ឆ្នាំ​​​ម្នាក់​​​ បាន​​​លង់ទឹក​​​ស្លាប់​​​នៅ​​​អាង​​​ហែលទឹក​​​នៅ​​​សណ្ឋាគារ​​​ Hotel Gold Cambodia ក្នុង​​​ក្រុង​​​ព្រះសីហនុ។

លោក ភស្តា បាន​​​មាន​​​ប្រសាសន៍​​​ថា ឪពុក​​​ម្តាយ​​​ក្មេង​​​ប្រុស ប៉ាង ពិភព មក​​​ពីខេត្ត​​​កំពង់​​​ធំ បាន​​​ទុក​​​ក្មេង​​​ប្រុស​​​នេះឲ្យ​​​ម្តាយ​​​មីង​​​មើល​​​នៅអាង​​​ហែលទឹក​​​នោះ​​​នៅម៉ោង​​​ប្រហែល​​​៧​​​យប់​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ ម្តាយ​​​មីង​​​នោះ​​​បាន​ឈរ​​​និយាយ​​​ជា​​​មួយ​​​សាច់​​​ញាតិ​​​ ស្រាប់​​​តែ​​​ក្មេង​​​ប្រុស​​​អាយុ​​​៤​​​ឆ្នាំនោះ​​​ធ្លាក់​​​ទឹក​​​ ហើយ​​​លង់​​​ស្លាប់​​​”។

លោក កង​​​ វ៉ាន់​​​ធូ ជំនួយ​​​ការ​​​អ្នក​គ្រប់គ្រង​​​នៅ​​​សណ្ឋាគារ​​​នេះ​​​បាន​​​និយាយ​​​ថា សណ្ឋាគារ​​​របស់​​​លោក​​​បាន​​​ជួល​​​អ្នក​​​ចាំ​ជួយ​​​សង្គ្រោះ​​​ម្នាក់​​​ ប៉ុន្តែ រហូត​​​ដល់​​​ម៉ោង​​​៦​​​និង​​​៣០​​​នាទី​​​ល្ងាច​​​តែ​ប៉ុណ្ណោះ​​​។

​​​លោក វ៉ាន់​​​ធូ បាន​​​និយាយ​​​ថា “នេះ​​​មិន​​​មែន​​​ជា​​​កំហុស​​​របស់​​​យើង​​​ទេ ពី​​​ព្រោះ​​​ពួក​​​​​​គេ​​​ដឹង​​​ថា អ្នក​ចាំ​​​​ជួយ​​​សង្គ្រោះ​​​របស់​​​យើង​​​បាន​​​​​​ចាក​ចេញ​​​​នៅ​​​ម៉ោង​​​៦​​​ និង​​​៣០​​​នាទីល្ងាចហើយ​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា សាច់​​​ញាតិ​​​របស់​​​ក្មេង​​​ប្រុស​​​នេះ​​​ប្រហែល​​​១០​​​នាក់​​​បាន​​​នៅ​​​កន្លែង​​​អាង​​​ហែល​​​ទឹក​​​នោះ​​​នៅ​ពេល​​​មាន​​​គ្រោះ​​​ថ្នាក់​​​កើត​​​ឡើង​​​។

លោក​​​ វ៉ាន់ធូ បាន​​​និយាយ​​​ថា “សណ្ឋាគារ​​​មិន​​​ជំទាស់​​​នឹង​​​ការ​​​សើុប​​​អង្កេតពី​​​កា​​​រ​​​ស្លាប់​​​របស់​​​ក្មេង​​​ប្រុស​​​នេះ​​​ឡើយ​​​។ លោក​​​បាន​​​និយាយ​​​ថា “​​​ប្រសិនបើ​​​ក្រសួង​​​ទេសចរណ៍​​​ចាំបាច់ត្រូវឲ្យ​យើង​​​​បិទ​​​នោះ​​​ យើង​​​មិន​​​អាច​​​ប្រឆាំង​​​បាន​​​ឡើយ។ប៉ុន្តែ ពួក​​​គេ​​​ដឹង​​​​ថា ក្មេង​​​ប្រុស​​​នេះ​​​ស្លាប់​​​ដោយ​សារ​​​តែ​​​កំហុស​​​របស់​​​ឪពុក​​​ម្តាយ​​​”។

យោង​​​តាម​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​លង់​​​ទឹក​​​ស្លាប់​​​គឺ​​​ជា​​​មូល​​​ហេតុ​​​ទូទៅ​​​បំផុត​​​នៃ​​​ការ​​​ស្លាប់​​​របស់​​​កុមារ​​​អាយុ​​​ពី​​​៥​​​ឆ្នាំ ដល់​​​១៤​​​ឆ្នាំ ក្នុង​​​ប្រទេស​​​កម្ពុជា​​​៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស