27 C
Phnom Penh

បុរស​​​បួន​​​នាក់​​​ត្រូ​​​វ​​​បាន​​​ចាប់ខ្លួន​​​ពី​​​បទប៉ុន​​​ប៉ង​​​សម្លាប់​​​ប្តី​​​ប្រពន្ធ​​​ពី​​​រ​​​នាក់​​​ជុំវិញ​​​អំពើ​​​អាបធ្មប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​​​​ស្រុក​​​កូនមុំ ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ ពី​​​បទ​​​ប៉ុន​​​ប៉ុង​​​សម្លាប់​​​ប្តីប្រពន្ធ​​​ពី​​​រនាក់​​​ដែល​​​ពួក​​​គេ​​​ចោទ​​​ប្រកាន់​​​ថា ចេះ​​​អំពើ​​​អាប​​​ធ្មប់។

លោក​​​ ភោគ សារិទ្ធ អធិការ​​​នគ​​​របាល​​​ស្រុក​​​កូន​​​មុំ​​​ បាន​​​លើក​​​ឡើង​​​ថា បុរស​​​ឈ្មោះ​​​ ណែម ភី អាយុ​​​៣៧​​​ឆ្នាំ សាត អាន អាយុ​​​២៧​​​ឆ្នាំ សា ពៅ អាយុ​​​២៣​​​ឆ្នាំ និង​​​ សាត ទៀង អាយុ​​​១៩​​​ឆ្នាំ បាន​​​យក​​​កាំបិត​​​ខ្វែវ​​​​​​វាយ​​​ប្រហារ​​​ប្តី​​​ប្រពន្ធ​​​ពី​​​រនាក់​​​ដែល​​​ប្តី​​​ឈ្មោះ សុខ សៅ ប្រពន្ធឈ្មោះ លាវ សន និង​​​មាន​​​អាយុ​​​៥២​​​ឆ្នាំ​​​ដូច​​​គ្នា កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​។

លោក សារិទ្ធ បាន​​​មានប្រសាសន៍​​​ថា “បុរស​​​ជា​​​ប្តី​​​បាន​​​ត្រូវ​​​គេ​​​កាប់​​​ចំ​​​ជើង​​​ឆ្វេង​​​ពី​​​រកន្លែង និង​​​ដៃ​​​ស្តាំ​​​មួយ​​​កន្លែង​​​ រីឯ​​​ប្រពន្ធ​​​វិញ​​​ត្រូវ​​​គេ​​​កាប់​​​ចំ​​​ជើង​​​ឆ្វេង​​​។ ពួក​​​គេ​​​ទាំង​​​ពីរ​​​នាក់​​​សុទ្ធ​​​តែ​​​រង​​​របួស​​​ធ្ងន់”។

លោក សេ សេន នាយ​​​ប៉ុស្តិ៍​​​ឃុ​​​ំ​​​ត្រពាំង​​​ក្រហម​​​បាន​​​ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​ជា​​​ប្រពន្ធ​​​​​​​​​​​​ ក៏​​​ត្រូវ​​​គេ​​​កាប់​​​ចំ​​​ក្បាល​​​ និង​​​ដង​​​ខ្លួន​​​ផង​​​ដែរ​​​។

លោក សារិទ្ធ បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “បន្ទាប់​​​ពី​​​ពួកគេ​​​ព្យាយាម​​​វាយ​​​ប្រហារ​​​លើ​​​ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់​​​នេះ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ ផ្លែកាំបិត​​​បាន​​​របូត​​​ចេញ​​​ពី​​​ដង ហេតុ​​​ដូច្នេះ​​​ស្ត្រី​​​ជា​​​ប្រពន្ធ​​​បាន​​​ទៅ​​​យក​​​កាំបិត​​​ខ្វែវ​​​នោះ​​​វាយ​​​ប្រហារ​​​លើ​​​ពួកគេ​​​វិញ ហើយ​​​ក្នុង​​​ចំណោម​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​មាន​​​ម្នាក់​​​ត្រូវ​​​របួស​​​ត្រង់​​​ដៃ។ ពួក​​​គេ​​​បាន​​​រត់​​​គេចខ្លួន​​​ បន្ទាប់​​​ពីស្ត្រី​​​ជា​​​ប្រពន្ធ​​​បាន​​​ស្រែក​​​ និង​​​វាយ​​​ប្រហារ​​​លើ​​​ពួកគេ​​​”។

លោក​​​អធិការ​​​នគរបាល​​​ស្រុក​​​បាន​​​លើកឡើង​​​បន្ត​​​ថា បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​​​​​​​បាន​​​រត់​​​គេ​​​ច​​​ចូល​​​ក្នុង​​​ព្រៃ​​​ ប៉ុន្តែ បាន​​​ត្រឡប់​​​ចូល​​​ភូមិ​​​វិញ​​​ជា​​​ទី​​​ដែល​​​ពួកគេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​។

លោក​​​ សារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨ និង​​​៣០​​​នាទី​​​ព្រឹក​​​នេះ​​​ក្នុង​​​ឃុំ​​​ត្រពាំង​​​ក្រហម​​​ បន្ទាប់​​​ពី​​​យើង​​​បាន​​​ដើរ​​​រក​​​ពួក​​​គេ​​​ និង​​​សួរ​​​នាំ​​​អ្នក​​​ភូមិ​​​ខ្លះៗ។ យើង​​​បាន​​​ឃើញ​​​ពួកគេ​​​ចេញមក​​​ ហើយ​​​បន្ទាប់​​​មក​​​យើង​​​បាន​​​ឲ្យ​​​ពួកគេ​​​ដោះ​​​អាវ​​​ចេញ​​​ ហើយ​​​យើង​​​បាន​​​ឃើញ​​​បុរស​​​ម្នាក់​​​មាន​​​រង​​​របួស​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ពួកគេ​​​បាន​​​សារភាព​​​ថាខ្លួន​​​បាន​​​ព្យាយាម​​​សម្លាប់ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់​​​នេះ ព្រោះ​​​ពួក​​​គាត់​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​ ហើយ​​​តែង​​​តែ​​​ធ្វើ​​​អំពើ​​​ឲ្យ​​​ពួក​​​គេ​​​ឈឺ​​​ និង​​​ក្តៅ​​​ខ្លួន​​​”។

ការ​​​ចោទ​​​ប្រកាន់​​​អំពី​​​ការ​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​នៅ​​​តែ​​​​​​​​​កើត​​​ឡើង​​​ញឹក​​​ញាប់​​​នៅ​​​តាម​​​ទី​​​ជន​​​បទ​​​ដោយ​​​អ្នក​​​ភូមិ​​​តែង​​​តែ​​​បន្ទោស​​​លើ​​​អ្នក​​​ចេះ​​​អំពើ​​​អាបធ្មប់​​​ថា បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​គេ​​​ស្លាប់​​​ ឬ​​​ក៏ឈឺ​​​ ហើយ​​​ក្រោយ​​​មក​​​តែ​​ង​​​តែមាន​​​ការ​​​វាយ​​​ប្រហារ​​​​​​ពី​​​សំណាក់​​​អ្នក​​​ភូមិ​​​។

កាល​​​ពី​​​ដើម​​​ខែ​​​នេះ បុរស​​​ម្នាក់​​​នៅ​​​ក្នុង​​​ស្រុក​​​បរកែវ​​​ ខេត្ត​​​រតនគិរី​​​នេះ​​​ដដែល​​​បាន​​​រត់​​​គេ​​ច​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​គំរាម​​​សម្លាប់​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ពី​​​សំណាក់​​​អ្នក​​​ភូមិ​​​ ដែល​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​រូប​​​នេះ​​​ថា ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​ដោយ​​​ធ្វើ​​​ឲ្យ​​​បុរស​​​ក្នុង​​​ភូមិ​​​ហើម​​​ប្រដាប់​​​ភេទ​​​រហូត​​​ដល់​​​ស្លាប់”៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស