30 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ពីបទ​ព្យាយាម​ដឹក​ឈើម្រះព្រៅ​ ​ឆ្លងកាត់​ច្រក​ព្រំដែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ ​បាល​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​កង​រាជអាវុធ​ហត្ថម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​​ថ្ងៃ​ ច័ន្ទនៅ​ច្រក​ព្រំដែន​មួយ​ក្នុង​ខេត្ត​កំពត ខណៈ​ដែល​​បាន​ព្យាយាម​ឆ្លង​ចូល​ប្រទេស​វៀតណាម​ដោយ​ដឹកឈើ​ខុស​ច្បាប់​ ទម្ងន់ជិត​៧០០​គីឡូក្រាម​។

យោង ​តាម​លោក ប៊ុត សុមុនី អធិការ​នគរ​បាល​ស្រុក​បាន​ឲ្យ​ដឹង​ថា លោក ដួង សេងហុង អាយុ​២៥​ឆ្នាំ ដែល​បាន​ប្រាប់​នគរ​បាល​ថា គាត់​ជា​មន្ត្រី​​កង​រាជអាវុធហត្ថ​ខេត្ត​កោះ​កុង​​នោះ​​ ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​ពេល​ព្យាយាម​បើក​រថយន្ត​តូយ៉ូតា​ឡង់គ្រីស័រ​ឆ្លង​ កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ក្នុង​ស្រុក​កំពង់​ត្រាច។

លោក​បាន​មាន​ប្រសាសន៍​ថា រថយន្ត​នេះ​បាន​ដោះ​កៅអី​អង្គុយ​ផ្នែក​ខាង​ក្រោយ​ចេញ ហើយ​បាន​ដឹក​ឈើ​ម្រះព្រៅ​បី​ដុំ​ធំៗ​។

លោក សុមុនី បាន​មាន​ប្រសាសន៍​ថា ” នៅ ​ម៉ោង​ប្រហែល​៧យប់​ថ្ងៃ​ច័ន្ទ​ នគរ​បាល​នៅ​ច្រក​ព្រំដែន​​បាន​ឃាត់​រថយន្ត​ឡង់គ្រីស័រ​ដែល​ដឹក​ឈើ​នេះ។ អ្នក​បើក​បរ​ដែល​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល ​នោះ”។

ប្រេង ​ម្រះព្រៅ​គឺ​ជា​សារធាតុគីមី​​ខុស​ច្បាប់​ដែល​គេ​ប្រើ​ដើម្បី​​ផលិត​ ថ្នាំញៀនអុិចស្តាស៊ី។ យោង​តាម​លោក សុមុនី បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​ឃុំខ្លួន​ចាប់​តាំង​ពី​យប់​ថ្ងៃ​ច័ន្ទ​មក​នៅ​ ទីបញ្ជាការដ្ឋាន​​កង​រាជអាវុធ​ហត្ថ​ខេត្ត​ដើម្បី​​ធ្វើ​ការ​សាកសួរ​។

លោក​បាន​មាន​ប្រសាសន៍ថា “នគរ ​បាល​​បាន​ចាប់​​​ជន​នេះ​ខណៈ​ដែល​គាត់​បាន​ព្យាយាម​ដឹក​ឈើ​ម្រះព្រៅ​ចូល​ ប្រទេស​វៀតណាម​។ ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​​ទៅ​ឲ្យ​កង​រាជអាវុធ​ហត្ថ​ខេត្ត​ដើម្បី ​សាកសួរនៅពេល​ខាងមុខ​”។

លោក សួន សេដារ៉ា មេបញ្ជាការ​រង​កង​រាជអាវុធ​ហត្ថ​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា លោក សេងហុង ត្រូវ​បាន​សាកសួរ​កាលពី​ម្សិលមិញ​ដោយ​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ដើម្បី​កំណត់​ប្រភព​​​ឈើ​ដែល​រឹបអូស​បាន​នេះ និង​​កន្លែង​ដែល​គាត់​ធ្វើ​ដំណើរ​មក​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ជន​នេះ​ត្រូវ​បាន​សាកសួរ​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត ដើម្បី​ស៊ើបអង្កេត​​ឈើ​នោះ​”។ លោក​បាន​បន្ថែម​លោក សេងហុង ប្រហែល​ជា​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឈម​ការ​ចោទ​ប្រកាន់​។

លោក សេដារ៉ា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក សេងហុង ជា​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ ប៉ុន្តែ​បាន​បដិសេធ​មិន​ប្រាប់​ពី​តួនាទី​របស់​ជន​នេះ​ទេ​។

ទោះ ​ជាយ៉ាង​ណា នៅ​ពេល​ត្រូវ​បាន​សួរ​ពីករណី​នេះ លោក រស់ សុឃឿន​ ​នាយ​ព្រហ្ម​ទណ្ឌ​កង​រាជអាវុធ​ហត្ថ​ខេត្ត​កោះកុង​បាន​បដិសេធ​ថា លោក​ សេងហុង មិន​មែន​ជា​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ក្នុង​ខេត្តនេះ​​ទេ។

លោក សុឃឿន បាន​មាន​ប្រសានស៍ថា ” វា​មិន​ពិ​តទេ។ គាត់​មិន​មែន​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បម្រើ​ការ​​ក្នុង​ខេត្ត​របស់​ខ្ញុំ​ទេ។ ខ្ញុំ​មិន​ស្គាល់​បុរស​រូប​នេះ​ឡើយ”៕ សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស