30 C
Phnom Penh

​​​ស្ត្រី​​​ដែល​​​មាន​​​ជម្លោះ​​​ដី​​​ធ្លី​​​ជាមួយ​ឧកញ៉ា ឃុន សៀ ត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នារី​ម្នាក់ដែល​បាន​ជាប់​ពន្ធនាគារ​​តាំង​ពី​ខែ​វិច្ឆិកា ដោយ​សារ​​​តែ​​​មាន​​​​​វិវាទ​​ដីធ្លី​​​​ជូរចត់​ជាមួយ​ឧកញ៉ា ឃុន សៀ​​​ ត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​​​​​​​ពី​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ បន្ទាប់​​​ពី​​​មាន​​​ដី​​​កា​​​តុលាការ​​​កំពូល​​​​​​​​​បញ្ជា​​​ឲ្យ​​​ដោះ​​​លែង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។​​​​​​​​​

កញ្ញា លី ស៊ាវមិញ អាយុ​២៣​ឆ្នាំ បាន​ជាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ​២​ នៃ​ពន្ធនាគារ​ព្រៃស​​ចាប់​​តាំងពី​ខែ​វិច្ឆិកាមក ​នៅ​​ពេលដែល​​​នាង​ និង​ឪពុក​របស់​នាង ​ត្រូវ​​បាន​ចាប់​ខ្លួន​ពីបទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ ម្ចាស់​អចលនទ្រព្យ​​​មា្នាក់ ​​​​​​ពេល​​​​មាន​​​ការ​​​ប្រឈម​មុខ​​ដាក់​គ្នា​ជា​មួយ​​​​​សន្តិ​សុខ​​របស់​លោក ឃុន សៀ ​នៅ​​ក្នុង​ឆ្នាំ​២០១៣។ ​​​​លោក លី ស្រា៊ងខេង ​អាយុ ៥៨ ឆ្នាំ​ដែល​ត្រូវ​​​ជា​ឪពុក​របស់​នាង ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​​​កាល​ពី​ខែ​ធ្នូ។

កញ្ញា ស៊ាវមិញ​​​ បាន​​​និយាយ​​​ក្រោយ​​​ពី​​​ចេញពី​​​ពន្ធនាគារ​​​​​​ថា លោក ឃុន សៀ គួរចរ​​​ចា​​​ជាមួយ​​​ក្រុម​​​គ្រួសារ​​​របស់​​​នាង​​​ ជាជាង​​​ប្រើ​​​ប្រព័ន្ធ​​​តុលាការ​​​ចាប់​​​នាង​​​ និង​​​ឪពុក​​​នាង​​​ដាក់​​​គុក។ ​​​​​​

កញ្ញា ស៊ាវមិញ ​​​និយាយ​​​ថា “ឧកញ៉ា ឃុន សៀ​​​ គួរ​​​យក​​​ការ​​​ចំណាយ​​​លើ​​​តុលាការ​​​ដែល​​​ចោទ​​​យើង​​​ទាំង​​​គ្មាន​​​កំហុស យក​​​មក​​​ទូទាត់​​​ជា​​​សំណង​​​ប្រហែល​​​ជា​​​ប្រសើរ​​​ជាង។ គាត់​​​គួរ​​​ព្យាយាម​​​កុំ​​​ប្រើ​​​វិធី​​​សាស្ត្រ​​​តាម​​​​​​ប្រព័ន្ធ​​​តុលាការ​​​ គួ​​​រតែ​​​មាន​​​ការ​​​ចរចា​​​ ទើប​​​វា​​​ល្អ​​​ជាង”។​​​

កញ្ញា ស៊ាវមិញ និង​គ្រួសារ​របស់​នាង​​បាន​ប្តឹង​​​​​​​​​​ជាមួយលោក ឃុន សៀ និង​ក្រុម​ហ៊ុន​របស់​លោក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​​​​ដែល​​​ទាក់ទង​​​នឹង​​​​​​ដី​មួយ​ឡូតិ៍​ក្នុង​ខណ្ឌទួល​គោក ក្រុង​​​​ភ្នំពេញ​។

ជម្លោះ​​​​​​នេះ​បាន​ផ្ទុះ​ឡើង​​​​​ខ្លាំង​នៅ​ខែ​តុលា ឆ្នាំ​២០១៣ នៅ​ពេល​​​​​ដែល​​​មាន​​​គេ​​​បោះ​​​បាវ​មួយដែល​មាន​​ពស់​វែក​​​បីក្បាល​​​​ចូល​ទៅ​​​ក្នុង​ផ្ទះ​របស់ពួកគេ។ គ្រួសារ​នេះ​​​បាន​​ចោទ​​​​​​​ទៅ​​​លើ​​​កម្ម​កររបស់​ក្រុម​ហ៊ុន​លោក ឃុន សៀ។ លោក ឃុន សៀ​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេនៅ​​​ថ្ងៃ​​​នេះ​​​៕​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស