38.1 C
Phnom Penh

ការ​​​បាញ់​​​សម្លាប់​​​ពល​​​ករ​​​ខ្មែរ​​​​​​ម្នាក់​​​នៅ​​​ថៃកំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​សើុប​​​អង្កេត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ព្រំដែន​​​កម្ពុជា​​​ម្នាក់​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ពលករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ម្នាក់​​​ត្រូវ​​​មេការ​​​ថៃ​​​បាញ់​​​សម្លាប់​​​នៅការ​​ដ្ឋាន​​​សាងសង់​​​​​​ជា​​​កន្លែង​​​ដែល​​​ពល​​​ករ​​​រូប​​​នេះ​​​កំពុង​​​ធ្វើ​​​ការ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ នៅ​​​ក្នុ​​​ងខេត្ត​​​ឆាឈឿនសៅ។

លោក សៅ វាសនា មន្ត្រី​​​ទំនាក់​​​ទំនង​​​នៅ​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ចុះទៅ​​​​​​កន្លែង​​​កើត​​​ហេតុ​​​នៅ​​​ខេត្ត​​​ ឆាឈឿន​​​សៅ​​​ ដើម្បី​​​សើុប​​​អង្កេត​​​។ សាក្សី​​​នៅ​​​ទី​​​នោះ​​​បាន​​​ប្រាប់​​​លោក​​​ថា មេការ​​​ថៃ​​​ត្រូវ​​​បាន​​​គេ​​​​​​ហៅ​​​ឲ្យ​​​មក​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​រវាង​​​ជន​​​រងគ្រោះ​​​ ផាត សុអិន អាយុ​​​២៤​​​ឆ្នាំ​​​ និង​​​បុរស​​​ម្នាក់​​​ទៀត​​​នៅ​​កន្លែង​​​កើត​​​ហេតុ​​​កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ ប៉ុន្តែ មេការ​​​​​​រូប​​​េនះ​​​មាន​​​ភាព​​​ស្រវឹង។

លោក វាសនា បាន​​​មាន​​​ប្រសាសន៍​​​ថា “មេការ​​​រូប​​​នេះ​​​មានភាព​​​ស្រវឹង​​​ ហើយ​​​មិន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​[នៃ​​​ជម្លោះ​​​] នេះ​​​ឡើយ​​​ រួច​​​​​​ក៏​​​បាញ់​​​ប្រហារ​​​តែម្តង”។

អ្នក​​​ស្រី ខាត សូ ប្រពន្ធ​​​របស់​​​ជន​​​រង​​​គ្រោះ ផាត សុអិន បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ស្រី​​​ក៏​​​បាន​​​ឃើញ​​​ហេតុ​​​ការណ៍​​​ធ្វើ​​​ឃាត​​​នោះ​​​ដែរ​​​ ប៉ុន្តែ បាន​​​និយាយ​​​ផ្សេង​​​។ អ្នក​​​ស្រី​​​បាន​​​លើក​​​​​​ឡើង​​​ថា ប្តី​​​របស់​​​ខ្លួន​​​បាន​​​​​​លេង​​​ជា​​​មួយ​​​ក្មួយ​​​ប្រុស​​​របស់​​​មេការ​​​ថៃ​​​ ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​មេការ​​​ថៃ​​​រូប​​​នេះ​​​ខឹង​​​ ព្រោះ​​​​​​គិត​​​ថា ប្តី​​​របស់​​​នាង​​​លេង​​​មិន​​​សម​​​រម្យ​​​ចំពោ​​​ះ​​​ក្មេង​​​ប្រុស​​​រូប​​​េនះ​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “មេការ​​​រូប​​​េនះ​​​បាន​​​ខឹង​​​ នៅ​​​ពេល​​​គាត់​​​ [ផាត សុអិន]​​​ កំពុង​​​ទាត់​​​និង​​​លេង​​​ជាមួយ​​​ក្មេង​​​ប្រុស​​​អាយុ​​​១០​​​ឆ្នាំ​​​រូប​​​េនះ​​​ ដែលត្រូវ​​​ជា​​​ក្មួយ​​​ប្រុស​​​របស់​​​មេការ​​​។ មេការ​​​រូប​​​េនះ​​​​​​បាន​​​​​​មក​​​ដល់ ហើយ​​​ប្រាប់​​​ឲ្យ​​​ប្តី​​​របស់ខ​​​្ញុំ​​​ឈរ​​​ក្បែរ​​​ខ្លួន​​​ ហើយ​​​ដោយ​​​មិន​​​បាន​​និយាយ​​​អ្វី​​​នោះ​​​​​​មេការ​​​រូប​​​នេះ​​​បាញ់​​​ប្តី​​​របស់​​​ខ្ញុំ​​​ចំនួន​​​ប្រាំ​​​មួយគ្រាប់​​​ចំពោះមុខ​​​ខ្ញុំ​​​”។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​ទៀត​​​ថា “ប្តី​​​របស់​​​ខ្ញុំ​​​ត្រូវ​​​គ្រាប់​​​ចំ​​​ទ្រូង​​​ ក និង​​​ដៃ​​​ទាំង​​​សង​​​ខាង​​​ សរុប​​​ប្រាំ​​​មួយ​​​គ្រាប់​​​ ហើយ​​​បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​”។

អ្នកស្រី  ខាត សូ បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ថា មេការ​​​រូប​​​នេះ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​ ហើយ​​​ថា អ្ន​​​ក​​​ស្រី​​​បាន​​​ត្រឡប់​​​ទៅ​​​ខេត្ត​​​បន្ទាយ​​​មានជ័យ​​​វិញ​​​កាល​​​ពីថ្ងៃ​​​សៅរ៍​​​ ជាមួយ​​​សព​​​ប្តី​​​របស់​​​ខ្លួន​​​ ដែល​​​ត្រូវ​​​បាន​​​បូជា​​​កាល​​​ពីម្សិលមិញ។

លោក បែ៉ន សុផល ដែល​​​ត្រូវ​​​ជា​​​បង​​​ប្អូនថ្លៃ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ ផាត សុអិន បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​បាន​​​ចំណាយ​​​ប្រាក់​​​អស់​​​៧.០០០​​​បាត​​​  [ប្រហែល​​​២១៥ដុល្លារ] ដើម្បី​​​ដឹក​​​សព​​​មក​​​កម្ពុជា​​​វិញ​​​ ហើយ​​​ចង់​​​ឲ្យ​​​ប្រទេស​​​ថៃ​​​​​​សង​​​សំណង​​​ជំងឺ​​​ចិត្ត​​​ដល់​​​គ្រួសារ​​​ខ្លួន និង​​​តាម​​​ចាប់​​​មេការ​​​ថៃ​​​រូប​​​នេះ។

លោក​​​បាន​​​​​​និយាយ​​​ថា “វា​​​គឺជា​​​ទង្វើ​​​អមនុស្សធម៌”។

លោក វាសនា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​កំពុង​​​រៀប​​​ចំ ពាក្យ​​​បណ្តឹង​​​ផ្លូវ​​​ការ​​​ដើម្បី​​​ប្តឹង​​​ទៅ​​​កាន់​​​ក្រុម​​​ការងារ​​​ ដែល​​​មន្ត្រី​​​ទំនាក់​​​ទំនង​​​ព្រំដែន​​​កម្ពុជា-ថៃ បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​សើុប​​​អង្កេត​​​ករណី​​​នេះ​​​ ដែល​​​រូប​​​លោក​​​ជា​​​សមាជិក​​​​​​ដែរ​​​នោះ។ ទាំង​​​លោក វាសនា និង​​​អ្នក​​​ស្រី ខាត សូ សុទ្ធ​​​តែ​​​និយាយ​​​ថា ខ្លួន​​​មិន​​​ស្គាស់​​​ឈ្មោះ​​​មេការ​​​​​​រូប​​​នេះ​​​ឡើយ។

ឧត្តម​​​សេនីយ៍ទោ ពេជ្រ វណ្ណា ដែលជា​​​​​នាយការិយាល័យ​​​ទំនាក់​​​ទំនង​​​ព្រំដែន​​​ បាន​​​លើក​​​​​​ឡើង​​​ថា ក្រុម​​​ការ​​​ងារ​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​សមភាគី​​​ថៃ​​​​​​លើ​​​ករណី​​​នេះ ប៉ុន្តែ​​​ លោក​​​មិន​​​បានរៀប​​​រាប់​​​​​ច្រើន​​​ឡើយ​​​៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស