កាលពី ម្សិលមិញ អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិចបានចាត់ទុកគ្រោះថ្នាក់រថយន្តកាល ពីថ្ងៃសៅរ៍ដែលបានបណ្តាលឲ្យ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង ភរិយារបស់ព្រះអង្គរងរបួសក្បាលធ្ងន់ធ្ងរនោះថា ជាហេតុផលនយោបាយ គឺ”អំពើភេរវកម្ម”។
យោង តាមលោក ឡុង ម៉េងសែ នាយនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ព្រះអង្គម្ចាស់ រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា

ស្ថិតក្នុងចំណោមមនុស្ស៨នាក់ដែលបានរងរបួសនៅពេលរថយន្តធុនធំមួយ គ្រឿងបានបុកជាមួយរថយន្ត BMW និងរថយន្តមួយគ្រឿងទៀតនៅតាមផ្លូវនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាមកាលពីវេលាថ្ងៃត្រង់។
លោក ម៉េងសែ បានមានប្រសាសន៍ថា “មាន មនុស្ស៨នាក់រងរបួស ហើយពីរនាក់ជាស្ត្រី និងមនុស្សពីរនាក់ទៀតរងរបួសធ្ងន់គឺបុរសម្នាក់និងស្ត្រីម្នាក់។ មនុស្សមួយចំនួនបោកក្បាលផ្ទប់នឹងទ្វាររថយន្ត”។
លោកបានមានប្រសាសន៍ថា “ពួកគាត់ ធ្វើដំណើរពីស្រុកព្រៃឈរមកកាន់រាជធានីភ្នំពេញ ចំណែករថយន្តដឹកដីមួយគ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នា។ ចំពោះគ្រោះថ្នាក់នេះ យើងបានសន្និដ្ឋានជាដំបូងថា អ្នកបើកបររថយន្តដឹកដីបានរំលោភគន្លងផ្លូវ ហើយបានបុកក្បួនរថយន្តតែម្តង ហើយយើងកំពុងធ្វើការស៊ើបអង្កេតករណីនេះ”។
នាយ នគរបាលរូបនេះបានមានប្រសាសន៍ថា រថយន្តមួយគ្រឿងទៀតក៏ជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់នោះដែរដែលបាន ធ្វើឲ្យព្រះអង្គម្ចាស់ រណឫទ្ធិ រងរបួស។
លោក ម៉េងសែ បានមានប្រសាសន៍ថា “អ្នក បើកបរថយន្តដឹកដី បានបុករថយន្តរបស់ព្រះអង្គ ហើយក៏បុករថយន្តអង្គរក្សរបស់ព្រះអង្គផងដែរ។ រថយន្តនោះបានបុករថយន្តរបស់ព្រះអង្គពីទ្វារខាងឆ្វេងរហូតដល់ទ្វារ ក្រោយ”។
លោក ម៉េងសែ បានមានប្រសាសន៍ថា អ្នកបើកបររថយន្តធុនធំនោះបានរត់បាត់ ប៉ុន្តែថា នគរបាលកំពុងស៊ើបអង្កេតតម្រុយមួយចំនួន។
លោក ញេប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិចដែលស្ថិតនៅក្នុងក្បួនរថយន្តនោះ ដែរដែលបានអមដំណើរព្រះអង្គម្ចាស់កាលពីថ្ងៃសៅរ៍នោះបានមាន ប្រសាសន៍ថា អ្នកម្នាង ផល្លា បានរងរបួសក្បាលធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រុងបាងកក។
លោក ប៊ុនជិន បានមានប្រសាសន៍ថា “ខ្ញុំគិតថា វាមិនមែនជារឿងអចេតនានោះទេ ហើយបញ្ហានេះយើងត្រូវធ្វើការស៊ើបអង្កេតឲ្យបានល្អិតល្អន់ដើម្បីរក ឲ្យឃើញថា មូលហេតុនោះជាអ្វី ពីព្រោះរថយន្តបើកបរក្នុងទិសដៅពីរ ហើយស្ថិតក្នុងគន្លងផ្លូវពីរ”។
លោកបានបន្ថែមថា “យើងមានក្បួនរថយន្ត ហើយបើកបរក្នុងល្បឿនយឺតត្រឹមតែ៣០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ… ប៉ុន្តែរថយន្តដឹកដីនេះបានគេចរថយន្តផ្សេងទៀតនៅក្នុងក្បួន ប៉ុន្តែបានមកបុករថយន្តរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ… ហើយបន្ទាប់មកបានជ្រុលទៅបុករថយន្តរបស់អង្គរក្សរបស់ព្រះអង្គទៀត”។
លោក ប៊ុនជិន បានមានប្រសាសន៍ថា “វា បានគេចក្បួនរថយន្ត ប៉ុន្តែបានបុករថយន្តរបស់ព្រះអង្គ។ នេះធ្វើឲ្យយើងមានការសង្ស័យ ហើយវាប្រាកដជាដោយចេតនា។ ចំពោះគ្រោះថ្នាក់នេះ យើងចាត់ទុកថា ជាអំពើភេរវកម្ម”។
លោក អុី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៅក្រសួងមហាផ្ទៃបានមានប្រសា សន៍ថា មិនទាន់មានការស៊ើបអង្កេតថាតើជាគ្រោះថ្នាក់នេះជាអំពើភេរវកម្ម ឬយ៉ាងណានោះឡើយ លុះណាតែអាជ្ញាធរខេត្តពិនិត្យករណីនេះសិន។
លោក សុខឃី បានមានប្រសាសន៍ថា “ឥឡូវនេះ អាជ្ញាធរខេត្តកំពង់ចាមកំពុងស៊ើបអង្កេតករណីនេះ ហើយយើងដឹងត្រឹមតែថា ករណីនេះបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ”។
លោកបានពន្យល់ថា “ក្នុង ដំណាក់កាលដំបូង អាជ្ញាធរខេត្តធ្វើការស៊ើបអង្កេត។ គេត្រូវធ្វើការស៊ើបអង្កេតជាមុន ហើយឥឡូវនេះ អាជ្ញាធរកំពុងពិនិត្យមើលករណីនេះ ហើយយើងមិនអាចនិយាយបានទេ ពីព្រោះយើងមិនទាន់ទទួលបានលទ្ធផលនៅឡើយ”។
ការចោទប្រកាន់ពីហេតុផលនយោបាយរបស់លោក ប៊ុនជិន ចំពោះគ្រោះថ្នាក់រថយន្តនេះមិនមែនជាលើកទី១នោះទេ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ជាអតីតសមាជិកព្រឹទ្ធសភាគណបក្សហ្វុ៊នស៊ិនប៉ិច បានលាលែងកាលពីខែតុលា ឆ្នាំ២០០២ ពីគណបក្សរាជានិយមនេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរថយន្តពណ៌ខ្មៅមួយគ្រឿងបាន បុករថយន្តរបស់លោកពីចំហៀងក្នុងអ្វីដែលលោកចាត់ទុកថា ជាការប៉ុនប៉ងមនុស្សឃាត។
កាលពី ដើមឆ្នាំនោះលោក យឹម សុខា សមាជិកសភាគណបក្ស សម រង្ស៊ី បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តខណៈពេលបើកបរទៅកាន់ក្រុងព្រះ សីហនុ ជាមួយលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន ដោយអះអាងនៅពេលនោះថា ជាអំពើមនុស្សឃាត៕ សារុន