28.4 C
Phnom Penh

សមាគម​កាត់ដេរ​ជ្រើសរើស​យក​ប្រធាន​ដដែល តែ​កំណត់​អាណត្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា GMAC បាន​ជ្រើសរើស​លោក វ៉ាន់ ស៊ូអៀង ជា​ប្រធាន​ជា​បន្ត​ទៀត ជា​តំណែង​មួយ​ដែល​លោក​បាន​កាន់​អស់​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​បាន​សម្រេច​កំណត់​ពីរ​អាណត្តិ ដោយ​មួយ​អាណត្តិ​មាន​ពីរ​ឆ្នាំ។

លោក កេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​និយាយ​ថា គណៈកម្មាធិការ​ប្រតិបត្តិ​មាន​សមាជិក​២៥​រូប​ក៏​បាន​បោះ​ឆ្នោត​ដែរ និង​មាន​សមាជិក​បន្ថែម​មួយ​រូប​ត្រូវ​បន្ថែម ដើម្បី​ឲ្យ​ប្រាកដ​ថា រោងចក្រ​ជា​ម្ចាស់​ដោយ​អឺរ៉ុប​របស់​សមាគម​នេះ មាន​តំណាង​ត្រឹម​ត្រូវ។ សមាជិក​ស្ទើរតែ​ទាំង​អស់​លើក​លេង​តែ​៦​នាក់​ប៉ុណ្ណោះ មាន​ឈ្មោះ​ក្នុង​គណៈកម្មាធិការ​នេះ​ស្រាប់។

លោក លូ បាន​និយាយ​ថា “គណៈកម្មាធិការ​នេះ​ស្រដៀង​នឹង​ក្រុម​ប្រឹក្សា​នៃ​ក្រុមហ៊ុន​មួយ។ គឺ​មាន​អំណាច​ទាំង​អស់​ក្នុង​ការ​សម្រេច​សេចក្តី​ណែនាំ​របស់ GMAC”។

គឺ​ជា​រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​មាន​ភាព​វឹកវរ​សម្រាប់​ឧស្សាហកម្ម​នាំ​ចេញ​សម្លៀក​បំពាក់​មាន​តម្លៃ​៦​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា ដែល​ស្មើ​នឹង​ប្រហែល​មួយ​ភាគ​បី​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា។

កូដកម្ម​និង​ការ​តវ៉ា​ក្នុង​វិស័យ​កាត់ដេរ​ដើម្បី​បាន​ប្រាក់​ខែ​ខ្ពស់​បាន​កើត​មាន​ជា​ទូទៅ​និង​មាន​ហិង្សា​កាលពី​ឆ្នាំ​២០១៣ ដោយ​បាន​បិទ​ឧស្សាហកម្ម​នេះ​រយៈ​ពេល​ពីរ​បី​ថ្ងៃ ហើយ​បាន​បញ្ចប់​នៅ​ពេល​ដែល​កង​រាជ​អាវុធហត្ថ​បាន​បាញ់​រះ​ទៅ​លើ​ក្រុម​បាតុករ​នៅ​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​ប្រាំ​នាក់។

អំពើ​ហិង្សា​និង​ការ​ឈប់​ធ្វើ​ការងារ​នាំ​មក​នូវ​ការ​ខាតបង់ ដែល​បណ្តាល​ឲ្យ​ក្រុមហ៊ុន​បរទេស​ម៉ាក​ល្បីៗ​មួយ​ចំនួន​បាន​ដាក់​ការ​បញ្ជា​ទិញ​របស់​ខ្លួន​នៅ​កន្លែង​ផ្សេង​វិញ។ ក្នុង​ឆ្នាំ​២០១៤ ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​វិញ​ប្រហែល​ពាក់​កណ្តាល​ល្បឿន​នៃ​ឆ្នាំ​មុន ថ្វីបើ​ធនាគារ​ពិភព​លោក​បន្ទោស​ការ​ប្រកួត​ប្រជែង​ស្វិតស្វាញ​ពី​ប្រទេស​ផ្សេងទៀត និង​ការ​ឡើង​តម្លៃ​ប្រាក់​ដុល្លារ​ក៏ដោយ ដែល​រដ្ឋាភិបាល​បាន​កំណត់​តម្លៃ​តាម។

ឧស្សាហកម្ម​នេះ​ក៏​បាន​លៃ​ដោះស្រាយ​ការ​ឡើង​ប្រាក់​ខែ​២៨​ភាគរយ​លើ​ប្រាក់​ខែ​អប្បបរមា​របស់​កម្មករ​កាត់​ដេរ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែ​មករា និង​មាន​ការ​មិន​ត្រូវ​គ្នា​ជាមួយ​សហជីព​មួយ​ចំនួន​ទាក់ទិន​នឹង​ច្បាប់​សហជីព ដែល​រដ្ឋាភិបាល​សង្ឃឹម​ថា​នឹង​អនុម័ត​នៅ​ឆ្នាំ​នេះ។

លោក លូ បាន​និយាយ​ថា ទាំង​ច្បាប់​សហជីព ក៏​ដូចជា​ច្បាប់​មួយ​ផ្សេង​ទៀត​ដែល​កំពុង​ព្រាង ដើម្បី​ដាក់​កម្រិត​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សមាគម ត្រូវ​គេ​រំពឹង​ថា នឹង​បញ្ចូល​ការ​កំណត់​អាណត្តិ​សម្រាប់​មេដឹកនាំ ជា​ផ្នែក​មួយ​នៃ​មូលហេតុ ដែល GMAC បាន​សម្រេច​កាលពី​ថ្ងៃ​សៅរ៍ ក្នុង​ការ​កំណត់​អាណត្តិ​លើ​ប្រធាន​របស់​ខ្លួន។

លោក​បាន​និយាយ​ថា “​នេះ​ជា​ការ​សង្ឃឹម​ទុក​ជាមុន​នៃ​ច្បាប់​ពីរ​ដែល​នឹង​ចូល​ជា​ធរមាន ហើយ​ច្បាប់​មួយ​ណា​ក៏ដោយ​ដាក់​កំហិត​លើ​យើង”។

លោក លូ បាន​និយាយ​ថា ការ​កំណត់​ត្រឹម​ពីរ​អាណត្តិ ក៏​នឹង​ធ្វើ​ឲ្យ GMAC ដើរ​ស្រប​តាម​ការ​ប្រតិបត្តិ​ល្អ​បំផុត​ជា​អន្តរជាតិ។

លោក​បាន​និយាយ​ថា យ៉ាង​នេះ​ក៏​ដោយ ការ​កំណត់​នេះ​នឹង​មិន​អនុវត្ត​បាន​ទេ ប្រសិនបើ ប្រធាន​កំពុង​កាន់​តំណែង បន្ទាប់ពី​ពីរ​អាណត្តិ​រួច​ហើយ ឈរ​ឈ្មោះ​អាណត្តិ​ទី​៣​ដោយ​គ្មាន​បេក្ខជន​ប្រកួត​ប្រជែង៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស