33 C
Phnom Penh

អ្នក​​​យក​​​ព័ត៌​​​មាន​​​អះអាង​​​ថា ទាហាន​​​ឃាត់​​​ខ្លួន​​​ពួកគេ​​​ ដើម្បី​​​លាក់​​​បាំង​​​ការ​​​រត់​​​ពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី ​​​មួយ​​​រូប​​​បាន​​​ឲ្យដ​​​ឹង​​​ថា ទាហាន​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ នៅ​​​ក្នុង​​​ស្រុក​​​ម៉ាឡៃ​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​ឃាត់​​​ ខ្លួន​​​អ្នក​​​កាសែត​​​ និង​​​អ្នក​​​ថតរូប​​​ចំនួន​​​១០​​​នាក់រយៈ​​​ពេល​ ​​ខ្លី ពី​​​បទ​​​​​​​​​លួច​​​ឆ្លង​​​ព្រំដែន​​​ ខណៈ​​​ពួក​​​គេ​​​ប៉ុនប៉ង​ ​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​អំពី​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ដែល​​​ ឆ្លង​​​ព្រំដែន​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ទៅ​​​ប្រទេស​​​ថៃ​​​។cam-photo-reporters-provided

តែទោះ ​​​ជា​​​យ៉ាង​​​ណា ​​​អ្នក​​​កាសែត​​​ទាំង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ ថា ខ្លួន​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ដោយសារ​​​តែ​​​រឿង​​​​​​សង​​​សឹក​ ​​ពាក់​​​ព័ន្ធ​​​នឹង​​​អត្ថបទ​​​​​​ដែល​​​ពួក​​​គេ​​​​​បាន​​​ផ្សាយ​​​ និង ​​​ចុះ​​​ផ្សាយ​​​អំពី​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ទាហាន​​​នៅ​​​ក្នុង​​ ​ការ​​​រត់​​​ពន្ធ​​​ឆ្លង​​​កាត់​​​ព្រំដែន​​​។

លោក កែ វុទ្ធី អ្នក ​​​យក​​​ព័ត៌​​​មាន​​​ឲ្យ​​​ស្ថាន​​​ីយទូរទស្សន៍​​​ប៉ុស្តិ៍​​​លេខ​​​៥ ដែល​ ​​ជា​​​ទូរទស្សន៍​​​គ្រប់ គ្រង​​​ដោយ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ បាន​​​ លើក​​​ឡើង​​​ថា អ្នក​​​កាសែត​​​មួយ​​​ក្រុម​​​បាន​​​ទៅ​​​ច្រក​​​ព្រំដែន​​​ នៅ​​​ឃុំ​​​ទួល​​​ពង្រ បន្ទាប់​​​ពី​​​ពួកគេ​​​បាន​​​ទទួល​​​ដំណឹង​​​ថា ពល​ ​​ករ​​​ចំណាក​​​ស្រុក​​​មួយ​​​ក្រុម​​​នឹ​​​ង​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ ដោយ​​​ខុស​​​ច្បាប់​​​ទៅ​​​ប្រទេស​​​ថៃ។

លោក​​​បាន​​​និយាយ​​​ថា “នៅ ​​​ពេល​​​យើង​​​ទៅដល់​​​វា​​​មាន​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ ប៉ុន្តែ នៅ​​​ ពេល​​​​​​យើង​​​ត្រឡប់​​​មក​​​វិញ​​​ ទាហាន​​​ទាំង​​​១០​​​នាក់​​​នេះ​​​បាន ​​​រារាំង​​​យើង​​​ ហើយ​​​បាន​​​​​​ប្រាប់​​​ឲ្យ​​​យើង​​​លុប​​​រូបភាព និង​ ​​វីដេអូ​​​របស់​​​យើង​​​ចោល​​​។ ប្រសិន​​​បើ​​​ហើង​​​មិន​​​លុប​​​ចោល​​​ទេ ​​​ ពួក​​​គេ​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ចាក​​​ចេញ​​​ឡើយ”។

លោក វុទ្ធី បាន ​​​លើក​​​ឡើង​​​ទៀត​​​ថា ប្រហែល​​​មួយ​​​ម៉ោង​​​ក្រោយ​​​មក​​​ លោក​​​បាន​​​ លុប​​​វីដេអូ​​​របស់​​​លោក​​​ចោល​​​ ដែល​​​បង្ហាញ​​​ត្រឹម​​​តែ​​​អំពី​​​ អ្នក​​​ស្រុក​​​ភូមិ​​​ដើរ​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ ហើយ​​​លោក​​​ត្រូវ​​ ​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចេញ​​​ពី​​​ទី​​​នោះ​​​នៅ​​​ម៉ោង​​​១១ព្រឹក​​​។

លោក ​​​បាន​​​បន្ថែម​​​ថា លោក​​​ជឿជាក់​​​ថា លោក​​​ហើយ​​​នឹង​​​អ្នក​​​រួម​​​ ការ​​​ងារ​​​ត្រូវបាន​​​ឃាត់​​​ខ្លួន​​​ គឺ​​​ដោយសារ​​​តែ​​​ការ​​​​​​ផ្សាយ ​​​ព័ត៌មាន​​​ដែល​​​បង្ហាញ​​​ថា ទាហាន​​​បាន​​​រត់​​​ពន្ធ​​​ទំនិញ​​​មក​​​ កម្ពុជា​​​។

លោក​​​បាន​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ ​​​បាន​​​ផ្សាយ​​​អំពី​​​ពួក​​​គេ​​​រត់​​​ពន្ធ​​​ទំនិញ​​​ឆ្លង​​​កាត់​​​ ច្រក​​​ព្រំដែន​​​កាល​​​ពី​​​ពីរ​​​ខែ​​​មុន​​​ ហេតុ​​​ដូច្នេ​​​ះ​​​ពួកគេ​ ​​សង​​​សឹក​​​យើង​​​វិញ​​​”។

លោក ម៉ុត សារុន អ្នក ​យក​​​ព័ត៌មាន​​​ឲ្យ​​​​​កាសែត​​​កោះ​​​សន្តិភាព​​​​​​​​​​​​​​​​​​ដែល​​​ មាន​​​​​​មូល​​​​​​ដ្ឋាន​​​នៅខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​បាន​​​លើក​​​ ឡើង​​​ថា​​​ ជារឿយ​​​ៗ​​​ច្រក​​​ព្រំដែន​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ សម្រាប់​​​រត់​​​ពន្ធ​​​ស្បៀង​​​អាហារ​​​ និង​​​ម៉ូតូ​​​ និង​​​ជា​​​ច្រក​​ ​សម្រាប់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខុស​​​ច្បាប់​​​។

លោក ​​​បាន​​​បន្ថែម​​​ថា លោក​​​ក៏​​​បាន​​​ចុះ​​​ផ្សាយ​​​​​​អំពី​​​ការ​​​ជាប់ ​​​ពាក់​​​ព័ន្ធ​​​របស់​​​ទាហាន​​​នៅ​​​ក្នុង​​​ការ​​​​​​រត់​​​ពន្ធ​​​ ក្នុង​​​ស្រុក​​​នេះ​​​ដែរ​​​។

លោក​​​បាន​​​និយាយ​​​ថា “សកម្មភាព ​​​របស់​​​ទាហាន​​​ទាំង​​​នោះ​​​បាន​​​រារាំង​​​​​​សិទ្ធិ​​​សេរីភាព​​​ សារព័ត៌មាន​​​របស់​​​​​​យើង។ វា​​​ជា​​​ការ​​​សង​​​សឹក​​​ចំពោះ​​​ការ​​​ចុះ ​​​ផ្សាយ​​​របស់​​​យើង​​​អំពី​​​ការ​​​រក​​​ស៊ី​​​មិន​​​ត្រឹម​​​ត្រូវ​​​ របស់​​​ពួក​​​គេ​​​ និង​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​ ​​ខុស​​​ច្បាប់​​​ឆ្លង​​​កាត់​​​ព្រំដែន​​​”។

លោក អ៊ុក ​​​ តារ៉ាន់ មេបញ្ជាការ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​នៅ​​​ក្នុង​​​ឃុំ​​​ ទួល​​​ពង្រ បាន​​​បដិសេធ​​​ថា ទាហាន​​​របស់​​​លោក​​​មិន​​​មាន​​ជាប់​​​ពាក់ ​​​ព័ន្ធ​​​ក្នុង​​​ការ​​​រត់​​​ពន្ធ​​​ណា​​​មួយ​​​ឡើយ​​​។

លោក​​​បាន​​​និយាយ​​​ថា “ការ ​​​ផ្សាយ​​​របស់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ទាំង​​​នោះ​​​គឺ​​​ជា​​​ការ​​​ បំផ្លើស ជា​​​ពិសេស​​​ការ​​​ផ្សាយ​​​របស​​​់​​​លោក វុទ្ធី​​​”។

យោង ​​​តាម​​​លោក តារា៉ាន់​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ច្រក​​​ព្រំដែន​​​គឺ​​​មាន​ ​​ទីតាំង​​​ស្ថិត​​​នៅ​​​លើ​​​ដី​​​​​​គ្រប់​​​គ្រង​​​ដោយ​​​ លោក សុខ ភាព អតីត​​​មេបញ្ជាការ​​​ខ្មែរក្រហម​​​នៅស្រុក​​​ម៉ាឡៃ ដែល​​​ក្រោយ ​​​មក​​​បាន​​​ចុះ​​​ចូល​​​ជាមួយ​​​រដ្ឋាភិបាល​​​​​​​​​​​​។

លោក តារ៉ាន់ បាន ​​​លើក​​​ឡើង​​​ទៀត​​​ថា ទាហាន​​​របស់​​​លោក​​​បាន​​​ឃាត់​​​ខ្លួន​​​អ្នក​​ ​យក​​​ព័ត៌មាន​​​ ព្រោះ​​​ពួក​​​គេ​​​ព្យាយាម​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត ហើយ​​​បាន​​​លួច​​​ឆ្លង​​​កាត់​​​​​​តាម​​​ដី ​​​ឯកជន​​​របស់​​​ឧត្តម​​​សេនីយ៍​​​ សុខ ភាព​​​ ។

លោក​​​បាន​​​និយាយ​​​ថា “យើង ​​​បញ្ឈប់​​​ពួក​​​គេ​​​ ហើយ​​​ឲ្យ​​​ពួក​​​គេ​​​លុប​​​រូប​​​ភាព​​​ទាំង​​​ នេះ​​​ចោល​​​ព្រោះ​​​វា​​​គឺ​​​ជា​​​ដី​​​របស់​​​ឧត្តមសេនីយ៍​​​  សុខ ភាព ហើយ​​​​​​វា​​​ជាប់​​​នឹង​​​ដី​​​ថៃ​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​ ​ចូល​​​ដី​​​ថៃ​​​ ហើ​​​យទាហាន​​​ថៃ​​​បាញ់​​​ប្រហារ​​​ពួក​​​គេ​​​នោះ​​​​​ ​ អ៊ីចឹង​​​តើ​​​យើង​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទៅ​​​សម្រាប់​​​ពួកគេ​​​?”៕ ស៊ុយឈាង​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស