29 C
Phnom Penh

នគរបាល​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​នៅ​​​ក្នុង​​​ហេតុ​​ការ​​​ណ៍បុក​​​រថយន្ត​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់ រណឫទ្ធិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី ​​​មួយ​​​រូប​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នគរ​​​បាល​​​ខេត្ត ​​​កំពង់​​​ចាម​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ជន​​​ដែល​​​គេ​​​ជឿជាក់​​​ ថា បាន​​​បើក​​​រថយន្ត​​​ធុន​​​ធំ​​​បុក​​​ចំពី​​​ចំហៀង​​​រថយន្ត​​​សេ៊រី​​ ​ទំនើប​​​របស់​​​ព្រះអង្គ​​​ម្ចាស់​​​ នរោត្តម រណឫទ្ធិ កាល​​​ពីថ្ងៃ​​​សៅរ៍ ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​អង្គ​​​មាន​​​របួស និង​​​មហេសី​​​របស់​​​ ព្រះអង្គ​​​របួស​​​ធ្ងន់​​​។

លោក​​​ ឡុង​​​ ម៉េង​​​សែ នាយការិយាល័យ​​​​​​នគរ​​​បាល​​​ចរាចរ​​​ផ្លូវ​​​គោក​​​ខេត្ត​​​នេះ​​​បាន​​​មានប្រសាសន៍​​​ថា “យើង ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​រួច​​​ហើយ​​​ ហើយ​​​ឥឡូវ​​ ​យើង​​​កំពុង​​​ធ្វើ​​​ការ​​​តាម​​​នីតិវិធី​​​របស់​​​យើង​​​ដើម្បី​​​តាម​​ ​ចាប់​​​ខ្លួន​​​​​​ជន​​​នេះ​​​​​​។ យើង​​​មិន​​​អាច​​​ប្រាប់​​​អំពី​​​ អត្ត​​​សញ្ញាណ​​​របស់​​​ជន​​​នេះ​​​បាន​​​ឡើយ​​​​​​ ព្រោះ​​​ករណី​​​នេះ​​​ កំពុង​​​ស្ថិត​​​ក្រោម​​​ដំណើរ​​​ការ​​​ស៊ើបអង្កេត”​​​។

លោក ​​​ ញ៉េប ប៊ុនជិន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ហ្វុ៊ន​​​ស៊ិនបិុច ដែល​​​ ព្រះ​​​អង្គ​​​ម្ចាស់​​​​​​រណឫទ្ធិ បាន​​​វិល​​​ត្រឡប់​​​​​​មក​​​ធ្វើជា​​​ ប្រធាន​​​វិញ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​បាន​​​អះ​​​អាង​​​កាល​​​ពី​ ​​ថ្ងៃអាទិត្យ​​​ថា គ្រោះ​​​ថ្នាក់​​​រថយន្ត​​​បុក​​​គ្នា​​​កាល​​​ពី​​​ចុង ​​​សប្តាហ៍​​​គឺ​​​ជា​​​ទង្វើ​​​ “ភេរវកម្ម” ដែល ​​​មាន​​​ចេតនា​​​ដោយ​​​បណ្តាល​​​ឲ្យ​​​​​​អ្នក​​​ម្នាង​​​ អ៊ុក​​​  ផល្លា មហេសី​​​ទី២​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​របួស​​​ធ្ងន់​​​ត្រង់​ ​​ក្បាល​​​។

លោក ប៊ុនជិន បាន ​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ម្នាង​​​ ផល្លា កំពុង​​​តែ ​​​ជា​​​សះ​​​ស្បើយ​​​ជា​​​បណ្តើរ​​​ៗ​​​ហើយ​​​នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​ មួយ​​​ក្នុង​​​ទី​​​ក្រុង​​​បាងកក។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “អ្នក ​​​ម្នាង​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​កាល​​​ពី​​ ​ម្សិល​​​មិញ ហើយ​​​ត្រូវ​​​បាន​​​វះ​​​កាត់​​​ដើម្បី​​​លាង​​​សំអាត​​​ឈាម​ ​​កក​​​ក្នុ​​ង​​​ខួរ​​​ក្បាល​​​ ហើយ​​​វា​​​ហាក់​​​បី​​​ដូច​​​ជា​​​អ្នក​​ ​ម្នាង​​​បាន​​​ធូរ​​​ស្រាល​​​ និង​​​ទទួល​​​ជោគ​​​ជ័យ​​​ក្នុង​​​ការ​​​វះ​ ​​កាត់​​​។ សុខ​​​ភាព​​​របស់​​​អ្នក​​​ម្នាង​​​កំពុង​​​តែ​​​ប្រសើរ​​​ឡើង​​ ​វិញ​​​ជា​​​បណ្តើរៗ​​​ហើយ​​​”៕ ស៊ុយ​​​ឈាង​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស