38.8 C
Phnom Penh

លោក​ ប៉ែន ប៊ុណ្ណា ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធានថ្មីនៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ប៉ែន ប៊ុណ្ណា អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​បារាំង​​ RFI កាលពី​ម្សិលមិញ​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធានថ្មីនៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា បន្ទាប់ពី​លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​នេះ​យូរ​មក​ហើយ​នោះ​បាន​ស្លាប់​កាលពី​ខែ​មុន។

សម្រាប់​​​​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ប្រាំបួន​រូប​​របស់​ក្លឹប​អ្នក​កាសែត​នេះ បេក្ខជន​១៣​រូប​បានឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ចំណោម​​សមាជិក​​ក្លឹប​អ្នក​កាសែត​កម្ពុជា​១៤០រូប​​មាន​វត្ត​មាន​នៅ​​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ក្នុង​រាជធានី​ភ្នំពេញ។

ដោយ​មាន​សំឡេង​ឆ្នោត​១៣៤​សំឡេង​ពីសមាជិក​​ទាំង​អស់​ ដែល​ម្នាក់​ៗ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខជន​ប្រាំបួន​រូប​សម្រាប់​​ក្រុម​ប្រឹក្សា​ភិបាលថ្មី លោក ប៉ែន ប៊ុណ្ណា បាន​ស្ថិត​ក្នុង​លំដាប់​ទី១ ហើយ​បន្ទាប់​មក​លោក​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ភិបាល​ជ្រើស​រើស​ជា​ប្រធាន​។

លោក ប៉ែន បុណ្ណា ដែល​បច្ចុប្បន្ន​នេះបាន​​​បម្រើ​ការ​នៅ​ស្ថានីយទូរទស្សន៍ PNN ​របស់​​ឧកញ៉ា លី យ៉ុងផាត់ ដែល​នឹង​ដំណើរ​ការនៅ​​ពេល​​​ឆាប់ៗ​នេះ​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​សមាជិក​ក្លឹប​អ្នក​កាសែត​កម្ពុជា​ទាំង​អស់​ដែល​បាន​ផ្ដល់​ទំនុក​ចិត្ត​មក​លើ​រូប​ខ្ញុំ​ ព្រម​ទាំង​សមាជិក​ក្រុម​ប្រឹក្សាភិបាលទាំងអស់​​ដែល​បាន​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ដើម្បី​បន្ត​បេសកកម្ម​​របស់​លោក​ប្រធាន​ ប៉ែន សមិទ្ធិ”។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​អ្នក​កាសែត​ត្រូវ​បាន​ចាប់​ខ្លួន​ ឬ​ចោទ​ប្រកាន់​នោះ បុគ្គលិក​ក្លឹប​អ្នក​កាសែត​របស់​យើង​តែង​តែ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​។ យើង​មិន​លម្អៀង​ទៅ​​គណបក្ស​កាន់​អំណាច​ទេ ហើយ​ក្នុង​ពេល​កន្លង​មក​​ យើង​បាន​​​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លឹប​អ្នក​កាសែត​របស់​យើង​មាន​ភាព​ឯករាជ្យ”៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស