28 C
Phnom Penh

តំណាង​​​ឧស្សាហកម្មភាព​​​យន្ត​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​​​​ការ​​​ប្តូរ​​​ទៅ​​​ទិញ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​ឧស្សា​​​ហកម្ម​​​ភាព​​​យន្ត​​​​​​បាន​​​​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សិក្ខា​​​សាលា​​​មួយ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ​​ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ខិត​​​ខំ​​​បន្ថែម​​​ទៀត​​​​​​ដើម្បី​​​​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​ចែក​​​ចាយ​​​​​​​​​​​​និង​​​អ្នក​​​ប្រើ​​​ប្រាស់​​​ឲ្យ​​​ឈប់​​​លក់​​​ និង​​​ទិញ​​​​​​ឌីវីឌី​​​ក្លែង​​​ក្លាយ​​​ ដោយសារ​​​តែ​​​ការអនុវត្ត​​​ច្បាប់​​​ពុំ​​​មាន​​​ប្រសិទ្ធិភាព​​​ ហាង​​​ដែល​​​លក់​​​ឌីវីឌី​​​ខុស​​​ច​​​្បាប់​​​នៅ​​​តែ​​​បន្ត​​​អាជីវកម្ម​​​​​​របស់​​​ខ​​​្លួន​​​ដោយ​​​គ្មាន​​​ឧបសគ្គ​​​​។​​

លោក​​​ ស៊ីមុ៉ន ឈូ (Simon Choo) ប្រធាន​​​ផ្នែក​​​ចែក​​​ចាយ​​​​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​ Westec Media Limited បាន​​​លើក​​​ឡើង​​​ថា ខណៈ​​​រដ្ឋាភិបាល​​​បាន​​​អនុវត្ត​​​​​​ច្បាប់​​​កម្ម​​​សិទ្ធិ​​​បញ្ញា ដែល​​​ចូល​​​ជា​​​ធរមាន​​​ចាប់​​​តាំ​​​ងពី​​​ឆ្នាំ ២០០៣​​​មក​​​ម្តង​​​ម្កាល​​​នោះ​​​ ការ​​​ខិត​​​ខំ​​​ប្រឹង​​​​​​ប្រែង​​​ក្នុង​​​ការ​​​អនុវត្ត​​​ច្បាប់​​​​​​របស់​​​រដ្ឋាភិបាល​​​ពុំ​​​ទទួល​​​បាន​​​ប្រសិទ្ធិភាព​​​ខ្លាំង​​​ឡើយ​​​។

លោក​​​ ឈូ បាន​​​មា​​ន​​​ប្រសាសន៍​​​នៅ​​​ខាងក្រៅ​​​សិក្ខាសាលា​​​ស្តី​​​ពី​​​កម្ម​​​សិទ្ធិ​​​បញ្ញា​​​ ដែល​​​រៀប​​​ចំ​​​រួម​​​គ្នា​​​ដោយ​​​ក្រុម​​​ហ៊ុន  Westec Media Limited ស្ថានទូត​​​អាមេរិក​​​ និង​​​សមាគម​​​​​​ភាព​​​យន្ត​​​កម្ពុជា​​​​​​នោះ​​​ថា “ខ្ញុំ​​​បាន​​​ឃើញ​​​មាន​​​ការ​​​អនុវត្ត​​​​​ច្បាប់​​​មួយ​​​ចំនួន​​​ ប៉ុន្តែ វា​​​មិន​​​គ្រប់​​​គ្រាន់​​​​​​ក្នុង​​​ការ​​​​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ [អ្នក​​​លក់​​​ឌីវីឌីខុសច្បាប់]​​​ ​​​ខ្លាច​​​រអា​​​នោះ​​​ឡើយ​​​…​​​នៅ​​​ពេល​​​ណា​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​​​​ ពួក​​​គេ​​​តែង​​​តែ​​​ទទួល​​​បាន​​​ដំណឹង​​​ជា​​​មុន​​​”។

លោក ឆាយ​​​ បូរ៉ា​​​ ប្រធាន​​​សមាគម​​​ភាព​​​យន្ត​​​កម្ពុជា​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា ដោយ​​​សារ​​​តែ​​​រដ្ឋាភិបាល​​​រហូត​​​មក​​​​​​ទល់​​​ពេល​​នេះ​​​នៅ​​​តែ​​​​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​អ្នក​​​លក់​​​ឌីវីឌី​​​ក្លែង​​​ក្លាយ​​​បាន​​​នោះ​​​​​​ ឧស្សាហកម្មភាព​​​យន្ត​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​​​​​​​ផ្តោត​​​លើ​​​ការ​​​អប់​​​រំ​​​​​​អ្នក​​​ប្រើ​​​ប្រាស់​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “រឿង​​​សំខាន់​​​បំផុត​​​ដែល​​​ត្រូវ​​​ធ្វើ​​​ គឺ​​​​​​ត្រូវ​​​​​​ធ្វើ​​​ឲ្យ​​​ពល​​​រដ្ឋ​​​យល់​​​ដឹង​​​​​​អំពី​​​របៀប​​​ចំណាយ​​​លើ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​។ ប្រាក់​​​ដែល​​​ប្រើ​​​សម្រាប់​​​ទិញ​​​ឌីវីឌី គឺ​​​ជា​​​ប្រាក់​​​ដែល​​​យើង​​​ចូល​​​រួម​​​ចំណែក​​​ក្នុង​​​ឧស្សាហកម្ម​​​នេះ​​​ដោយ​​​ជួយ​​​ផលិត​​​ករ​​​ភាព​​​យន្ត​​​អាច​​​ផលិត​​​ភាព​​​យន្ត​​​ដែល​​​ល្អ​​​អស្ចារ្យ​​​មួយ​​​ផ្សេង​​​ទៀត​​​”។

លោក​​​ បូរ៉ា បាន​​​ទទួល​​​ស្គាល់​​​អំពី​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​បញ្ចុះ​​​បញ្ចូល​​​អ្នក​​​ប្រើ​​​ប្រាស់​​​​​​កម្ពុជា​​​ ដែល​​​ធ្លាប់​​​តែ​​​ទិញ​​ឌីវីឌី​​​ក្លែងក្លាយ​​​​​​ក្នុង​​​ចន្លោះ​​​ពី​​​១ដុល្លារ ដល់​​​១.៥​​​ដុល្លារ​​​ឲ្យ​​​ប្តូរ​​​ទៅទិញ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​ ដោយ​​​លោក​​​លើក​​​ឡើង​​​ថា ភាព​​​ជោគ​​​ជ័យ​​​ក្នុង​​​ឧស្សាហកម្មភាព​​​យន្ត​​​ គឺ​​​ពឹង​​​ផ្អែក​​​អំណាច​​​ចំណាយ​​​របស់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “[ប្រសិន​​​បើ​​​] សេដ្ឋកិច្ច​​​កំពុង​​​មាន​​​កំណើន​​​ អ៊ីចឹង​​​អ្វី​​​ៗ​​​​​​អាច​​​ផ្លាស់​​​ប្តូរ​​​។ ប្រសិន​​​បើ​​​ យើង​​​មាន​​​ប្រាក់​​​ អ៊ីចឹង​​​យើង​​​ត្រូវ​​​តែ​​​ទិញ​​​ផលិត​​​ផល​​​ល្អៗ។ ប្រសិន​​​បើ​​​យើង​​​គ្មានប្រាក់​​​ទេ​​​ អ៊ីចឹង​​​យើង​​​ប្រាកដ​​​ជា​​​ងាក​​​ទៅ​​​ទិញ​​​ផលិត​​​ផល​​​ថោក​​​ៗ​​​វិញ​​​”។

លោក ឈាង ឡេង អ្នក​​​គ្រប់​​​គ្រង​​​ក្រុម​​​ហ៊ុន​​​​​​ចែក​​​ចាយ​​​ និងលក់​​​ឌីវីឌី ស៊ីឌី វើល បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រុមហ៊ុន​​​Westec Media Limited និង​​​ក្រុម​​​សប្បាយ​​​ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​មាន​​​ចរាចរណ៍​​​នៅ​​​លើ​​​ទីផ្សារ​​​​​​ ដោយ​​​លក់​​​ក្នុង​​​តម្លៃ​​​៣ដុល្លារ​​​ក្នុង​​​មួយ​​​ឌីស ប៉ុន្តែ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ការ​​​ខិត​​​ខំ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​បែប​​​នេះ​​​​​​កំពុង​​​​​​​​​ជួប​​​ការ​​​លំបាក​​​។

លោក​​​ ឈាង ឡេង  បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នៅ​​​ពេល​​​ឌីវីឌីច្បាប់​​​ដើម​​​មាន​​​តម្លៃ​​​ថ្លៃ​​​ ម្ចាស់​​​ហាង​​​នីមួយ​​​ៗ​​​រអ៊ូរទាំ​​​ថា មាន​​​អតិថិជន​​​តិច​​​ណាស់​​​ដែល​​​ចង់​​​ទិញ​​​ឌីវីឌី​​​ស្រប​​​ច្បាប់​​​នេះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “គេ​​​មិន​​​ចង់​​​ផ្លាស់​​​ប្តូរ​​​ ព្រោះ​​​ឌីវីឌី​​​ [ខុស​​​ច្បាប់] អា​​​ច​​​លក់​​​ដាច់​​​​​​ច្រើន​​​ដោយ​​​សារ​​​វា​​​មាន​​​​​​តម្លៃ​​​ថោក​​​”។

ប៉ុន្តែ លោក ឈូ បាន​​​លើក​​​ឡើង​​​ថា ម្ចាស់​​​ហាង​​​អាច​​​ចំណេញ​​​បាន​​​ច្រើន​​​ទៅ​​​វិញ​​​ទេ​​​ ប្រសិន​​​បើ​​​​​​ពួក​​​គេ​​​ផ្លាស់​​​ប្តូរ​​​ទំនិញ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ហាង​​​របស់​​​ខ្លួន​​​នោះ​​​។​​​

លោក​​​បាន​​​មានប្រសាសន៍​​​ថា “អ្នក​​​គ្រប់​​​គ្នា​​​និយាយ​​​ថា ខ្លួន​​​ប្រហែលមិន​​​រស់​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​ខុស​​​ទាំង​​​ស្រុង​​​។ តាម​​​ពិត​​​ទៅ​​​ ខ្ញុំ​​​គិត​​​ថា ការ​​​លក់​​​ឌីវីឌី​​​ក្លែង​​​ក្លាយ​​​គឺ​​​វា​​​គ្មាន​​​និរន្តរភាព​​​ទេ​​​។ វា​​​មាន​​​តម្លៃ​​​ត្រឹម​​​តែ​​​១ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​​​​មួយ​​​ឌីវីឌី​​​ អ៊ីចឹង​​​បើ​​​អ្នក​​​​​លក់​​​បាន​​​៦០​​​ឌីវីឌី​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ អ្នក​​​​​​មិន​​​អាច​​​រស់​​​បាន​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “អ៊ីចឹង​​​យើង​​​ផ្តល់​​​ជម្រើស​​​ល្អ​​​ដល់​​​ពួក​​​គេ​​​ គឺ​​​លក់​​​ទំនិញ​​​ស្រប​​​ច្បាប់​​​ ហើយ​​​ទទួល​​​បាន​​​ប្រាក់​​​ចំណេញ​​​ច្រើន​​​ អ៊ីចឹង​​​អាច​​​រស់​​​បាន​​​ហើយ​​​”។

សម្រាប់​​​ម្ចាស់​​​ហាង​​​លក់​​​ឌីវីឌី​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ ដែល​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​ ព្រោះ​​​នគរ​​​បាល​​​ធ្លាប់​​​បាន​​​ឆ្មក​​់​​​ចូល​​​ហាង​​​មួយ​​​ផ្សេង​​​ទៀត​​​របស់​​​នាង​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​លំបាក​​​ក្នុង​​​ការលក់​​​ឌីវីឌីច្បាប់​​​ដើម​​​ គឺ​​​មិន​​​​​​មែន​​​​​​​​​ដោយសារតែ​​​​តម្លៃ​​​តែ​មួយ​មុខ​នោះ​​​ទេ​​​។

នាង​​​បាន​​​និយាយ​​​ថា “វា​​​លំបាក​​​ក្នុ​​​ងការ​​​លក់​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​នៅ​​​កម្ពុជា ព្រោះ​​​បើ​​​ទិញ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​គេ​​​ត្រូវ​​​ចំណាយ​​​ពេល​​​យូរ​​​​​​ក្នុង​​​ការ​​​រង់​​​ចាំ​​​រឿង​​​ថ្មីៗ​​​”។ នាង​​​បាន​​​ពន្យល់​​​ថា អតិថិ​​​ជន​​​របស់​​​នាង​​​រំពឹង​​​ថា​​​នឹង​​​អាច​​​ទិញ​​​បាន​​​ខ្សែ​​​ភាពយន្ត​​​ដែល​​​ខ្លួន​​​ចូល​​​ចិត្ត​​​ បន្ទាប់​​​ពី​​​រោង​​​កុន​​​​​​បាន​​​ចាក់​​​បញ្ចាំង​​​រួច​​​ភ្លាម​​​។

នាង​​​បាន​​​បន្ថែម​​​ថា “តើ​​​យើង​​​អាចទិញ​​​ឌីវីឌី​​​ច្បាប់​​​ដើម​​​ពី​​​​​​ក្រុម​​​ហ៊ុន ស៊ីឌី វើល យក​​​មក​​​លក់​​​ម៉េច​​​នឹង​​​កើត​​​ទៅ​​​ ប្រសិន​​​បើ​​​​​​ក្រុមហ៊ុន​​​នេះ​​​ចេញ​​​ឌីវីឌី​​​លក់​​​យូរ​​​ពេក​​​ បន្ទាប់​​​ពី​​​រឿង​​​ត្រូវ​​​បាន​​​ចាក់​​​​​​បញ្ចាំង​​​តាម​​​រោង​​​កុន​​​​​​រួច​​​នោះ​​​?”៕ស៊ុយ​​​ឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស