
គ្រួសារ ចំនួនប្រាំមួយគ្មានផ្ទះសំបែងរស់នៅ បន្ទាប់ពី ផ្នែកមួយនៃច្រាំងទន្លេសាបក្នុងរាជធានីភ្នំពេញ បានបាក់ស្រុតកាលពីថ្ងៃអាទិត្យ ដោយធ្វើឲ្យ ផ្ទះសំបែងរបស់ពួកគេធ្លាក់ចូលទឹកទន្លេ។ អ្នក ភូមិមូលដ្ឋានបានអះអាងថា ការងារសាងសង់នៅលើ ដី មួយកន្លែងក្បែរនោះដែលគ្រប់គ្រងដោយ ក្រុមហ៊ុនវឌ្ឍនៈគឺជាមូលហេតុដែលធ្វើឲ្យមានការ បាក់ច្រាំងនេះ។
អ្នក ស្រី មុំ ដែលជាអ្នកភូមិម្នាក់បានឲ្យដឹង កាលពីម្សិលមិញថា នៅម៉ោងប្រហែល៨ព្រឹកកាលពីថ្ងៃ អាទិត្យ ផ្ទះជើងសសរផុតពីដីចំនួនប្រាំខ្នង នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ក្នុងខណ្ឌ ឫស្សីកែវ បានបាក់ធ្លាក់ចូលទន្លេសាបនៅពេលផ្នែកមួយនៃច្រាំងទន្លេដែលមានប្រវែងប្រហែល២០ម៉ែត្រ គុណ១០ម៉ែត្រ បានបាក់ស្រុត។ អ្នកស្រីបាននិយាយថា “នៅ ពេលខ្ញុំទៅជិតដល់ផ្ទះរបស់ខ្ញុំ បន្ទាប់ពី ត្រឡប់ពីផ្សារវិញ ផ្ទះរបស់ខ្ញុំបានបាក់ធ្លាក់ ភ្លាមៗ ហើយកូនៗរបស់ខ្ញុំបានលោតចេញ”។
អ្នកស្រី មុំ និង អ្នកភូមិផងរបងជាមួយបានបន្ទោសថា ការងារសាងសង់ប្រហែល១០ថ្ងៃមុន នៅលើដីមួយកន្លែងក្បែរ នោះ ដែលគ្រប់គ្រងដោយក្រុមហ៊ុនវឌ្ឍនៈជាក្រុមហ៊ុន ក្នុងស្រុកដ៏ធំមួយវិនិយោគក្នុងវិស័យអចលនទ្រព្យ គឺជាមូលហេតុធ្វើឲ្យបាក់ស្រុតនេះ។ អ្នកស្រី បានលើកឡើងថា ការងារសាងសង់នៅលើដីរបស់ ក្រុមហ៊ុនវឌ្ឍនៈបានធ្វើឲ្យដីញ័រ ដែលធ្វើឲ្យ ផ្ទះអ្នកស្រីមានស្នាមប្រេះ។ អ្នកស្រីបានលើកឡើង ទៀតថា អ្នកស្រីបានទៅប្រាប់កម្មករក្រុមហ៊ុនេនះ កាលពីសប្តាហ៍មុន ប៉ុន្តែថា ពួកគេមិនបានជួយ ផ្តល់ដំណោះស្រាយដ៏ល្អណាមួយឡើយ។ អ្នកស្រីបាន និយាយថា “ពួកគេ បានប្រាប់ខ្ញុំថា វានឹងគ្មានអ្វីកើតឡើងទេ ប្រសិនបើខ្ញុំយកស៊ីម៉ងត៍មកបិទស្នាមប្រេះ នេះ”។
បន្ទាប់ពី ផ្ទះបានបាក់ធ្លាក់ចូលក្នុងទឹកកាលពីថ្ងៃ អាទិត្យ អ្នកភូមិចំនួន១០នាក់ក្នុងចំណោមអ្នកភូមិ ដែលរងការប៉ះពាល់ទាំងអស់បានតវ៉ានៅខាងមុខ អចលនទ្រព្យដែលគេនិយាយថា គ្រប់គ្រងដោយក្រុមហ៊ុន វឌ្ឍនៈ។

អ្នកស្រី មុំ បាននិយាយទៀតថា ឥឡូវនេះយើងគ្មានផ្ទះរស់នៅទេ ហេតុដូច្នេះយើងស្នើសុំឲ្យក្រុមហ៊ុនវឌ្ឍនៈ សងប្រាក់សំណងប្រហែល៧.០០០ដុលា្លរ តាមរយៈមេឃុំ មិនថាផ្ទះរបស់យើងតូច ឬធំឡើយ”។ អ្នកស្រីបាននិយាយបន្តថា បច្ចុប្បន្នអ្នកស្រី និងគ្រួសាររងផលប៉ះពាល់ផ្សេងទៀតកំពុងជួលបន្ទប់នៅក្នុងអគារមួយក្បែរនោះជាជម្រកបណ្តោះអាសន្ន”។
លោក សុខ សម្បត្តិ ចៅសង្កាត់ និងដែលនិយាយថា មានគ្រួសារប្រហែល១០បានរស់នៅតំបន់ដែលរងផលប៉ះពាល់នោះ បានលើកឡើងថា លោកមិនជឿថា ហេតុការណ៍នេះកើតឡើងដោយការងារសាងសង់នោះឡើយ ប៉ុន្តែថា លោកបាន បញ្ជូនសំណើសុំប្រាក់សំណងទៅកាន់ក្រុមហ៊ុនរួចហើយ ។
លោកបាននិយាយថា “ផ្ទះនៅតាមជ្រាំងទន្លេបាក់ស្រុត ដោយសារការសាងសង់មិនត្រឹមត្រូវ… ពួកគេ បានសង់ផ្ទះនៅកន្លែងដែលពួកគេចង់សាង សង់។ យើងមិនដែលអនុញ្ញាតឲ្យពួកគេសាងសង់នៅទី នោះឡើយ។ ប៉ុន្តែ ខ្ញុំបានប្រាប់តំណាងនៃការដ្ឋានសាងសង់ដែលគ្រប់ គ្រងដោយក្រុមហ៊ុនវឌ្ឍនៈ [អំពីសំណើ] សុំប្រាក់សំណងចំនួន៧.០០០ដុល្លាររួចហើយ”។
តំណាង ក្រុមហ៊ុនវឌ្ឍនៈមិនអាចទាក់ទងបានទេកាលពី ម្សិលមិញ។ ការដ្ឋានសាងសង់មួយទៀតរបស់ក្រុមហ៊ុន នេះនៅតាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ក៏បានធ្វើឲ្យអគារសល់ពីសម័យអាណានិគមនិយម មានការខូចខាតយ៉ាងខ្លាំងផងដែរកាលពីឆ្នាំ ២០១១៕ ស៊ុយឈាង