ផ្ទះ​៥ខ្នង​លិច​ចូល​ក្នុង​ទឹក​ទន្លេ​សាប​កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ការ​បាក់​ច្រាំង​ទន្លេ​២០​ម៉ែត្រ​ នៅ​ក្នុង​ក្រុង​ភ្នំពេញ​ ខណ្ឌ​ឫស្សី​កែវ កាលពី​ថ្ងៃ​អាទិត្យ​។ រូប​ថត​ៈ ស៊ីវ ចាន់​ណា​

ប័ណ្ណសារ

ក្រុមហ៊ុន ​​​វឌ្ឍនៈ​​​ត្រូវ​​​បាន​​​បន្ទោស​​​ជុំ​​​វិញ​​​ការ​​​បាត់​​​បង់​​​​​​ ផ្ទះ​​​ចំនួន​​​ប្រាំ​​​ខ្នង​​​​​​នៅ​​​ក្នុង​​​ការ​​​បាក់​​​ស្រុត​​​ ច្រាំងទន្លេ​​​

By

May 05, 2015

ផ្ទះ​៥ខ្នង​លិច​ចូល​ក្នុង​ទឹក​ទន្លេ​សាប​កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ការ​បាក់​ច្រាំង​ទន្លេ​២០​ម៉ែត្រ​ នៅ​ក្នុង​ក្រុង​ភ្នំពេញ​ ខណ្ឌ​ឫស្សី​កែវ កាលពី​ថ្ងៃ​អាទិត្យ​។ រូប​ថត​ៈ ស៊ីវ ចាន់​ណា​

គ្រួសារ ​​​ចំនួន​​​ប្រាំ​​​មួយ​​​គ្មាន​​​ផ្ទះ​​​សំបែង​​​រស់​​​នៅ​​​ បន្ទាប់​​​ពី ​​​ផ្នែក​​​មួយ​​​នៃ​​​ច្រាំងទន្លេ​​​សាប​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​ ​​បាន​​​បាក់​​​ស្រុត​​​កាល​​​​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដោយ​​​ធ្វើ​​​ឲ្យ​ ​​ផ្ទះ​​​សំបែង​​​របស់​​​ពួកគេ​​​ធ្លាក់​​​ចូល​​​ទឹក​​​ទន្លេ​​​។ អ្នក​​​ ភូមិ​​​មូល​​​ដ្ឋាន​​​បាន​​​អះ​​​អាង​​​ថា ការ​​​ងារ​​​សាង​​​សង់​​​នៅ​​​លើ ​​​ដ​​​ី មួយ​​​កន្លែង​​​ក្បែរ​​​នោះ​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​ ក្រុមហ៊ុន​​​​​​វឌ្ឍនៈ​​​គឺជា​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ ​​​បាក់​​​ច្រាំង​នេះ​​​។

អ្នក ​​​ស្រី​​​ មុំ ដែល​​​ជា​​​អ្នកភូមិ​​​ម្នាក់​​​​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ កាល​​​ពី​​​ម្សិលមិញ​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៨ព្រឹក​​​កាល​​​ពី​​​ថ្ងៃ​​ ​អាទិត្យ​​​ ផ្ទះ​​​​​​ជើង​​​សសរ​​​ផុត​​​ពី​​​ដី​​​ចំនួន​​​ប្រាំ​​​ខ្នង​​ ​​​​​​​នៅ​​​ក្នុង​​​សង្កាត់​​​គីឡូម៉ែត្រ​​​លេខ​​​៦​​​ក្នុង​​​ខណ្ឌ​​​ ឫស្សីកែវ​​​ បាន​​​បាក់​​​ធ្លាក់​​​ចូល​​​ទន្លេសាប​នៅ​​​ពេល​​​ផ្នែក​​​មួយ​​​​​​នៃច្រាំង​​​​ទន្លេ​​​ដែល​​​មាន​​​ប្រវែង​​​ប្រហែល​​​២០ម៉ែត្រ គុណ១០ម៉ែត្រ​ ​​បាន​​​បាក់​​​ស្រុត​​​។​​​​​​​​ អ្នកស្រី​​​បាន​​​និយាយ​​​ថា “នៅ ​​​ពេល​​​ខ្ញុំ​​​ទៅ​​​ជិត​​​ដល់​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​ បន្ទាប់​​​ពី​​​ ត្រឡប់​​​ពី​​​ផ្សារ​​​វិញ​​​ ផ្ទះ​​​របស់​​​ខ្ញុំ​​​បាន​​​បាក់​​​ធ្លាក់​​ ​ភ្លាមៗ​​​ ហើយ​​​កូន​​​ៗ​​​របស់​​​ខ្ញុំ​​​បាន​​​លោត​​​ចេញ​​​”។

អ្នកស្រី មុំ និង ​​​អ្នក​​​ភូមិ​​​ផង​​​របង​​​ជាមួយ​​​បាន​​​បន្ទោស​​​ថា ការ​​​ងារ​​​សាង​​​សង់​​​ប្រហែល​​​១០​​​ថ្ងៃ​​​មុន​​​ នៅ​​​លើ​​​ដី​​​មួយ​​​កន្លែង​​​ក្បែរ​​​ នោះ​​​ ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុមហ៊ុន​​​វឌ្ឍនៈ​​​ជា​​​ក្រុម​​​ហ៊ុន ​​​ក្នុង​​​ស្រុក​​​ដ៏ធំ​​​មួយ​​​វិនិយោគ​​​​​​ក្នុង​​​វិស័យ​​​អចលនទ្រព្យ​ ​​ គឺ​​​ជា​​​មូល​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​បាក់​​​ស្រុត​​​នេះ​​​។ អ្នកស្រី​​ ​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ងារ​​​សាង​​​សង់​​​នៅ​​​លើ​​​ដី​​​របស់​​​ ក្រុមហ៊ុន​​​វឌ្ឍនៈ​​​បាន​​​ធ្វើ​​​ឲ្យ​​​ដី​​​ញ័រ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​ ផ្ទះ​​​អ្នក​​​​​​ស្រី​​​មាន​​​ស្នាម​​​ប្រេះ។ អ្នកស្រី​​​បាន​​​លើក​​​ឡើង​ ​​ទៀត​​​ថា អ្នក​​​ស្រី​​​បាន​​​ទៅ​​​ប្រាប់​​​​​កម្មករ​​​ក្រុមហ៊ុន​​​េនះ​ ​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​ ប៉ុន្តែ​​​ថា ពួក​​​គេ​​​មិន​​​បាន​​​ជួយ ​​​ផ្តល់​​​ដំណោះ​​​ស្រាយ​​​ដ៏​​​ល្អ​​​ណា​​​មួយ​​​ឡើយ​​​។ អ្នកស្រី​​​បាន​ ​​និយាយ​​​ថា “ពួកគេ ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា វា​​​នឹង​​​គ្មាន​​​អ្វី​​​​​​កើត​​​ឡើង​​​ទេ ​​​ ប្រសិន​​​បើ​​​ខ្ញុំ​​​យក​​​ស៊ីម៉ងត៍​​​​​​មក​​​បិទ​​​ស្នាម​​​ប្រេះ​​​ ​​នេះ​​​”។

បន្ទាប់ពី ​​​ផ្ទះ​​​បាន​​​បាក់​​​ធ្លាក់​​​ចូល​​​ក្នុង​​​ទឹក​​​កាល​​​ពី​​​ថ្ងៃ​​​ អាទិត្យ​​​ អ្នក​​​ភូមិ​​​ចំនួន​​​១០​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ ​​​ដែល​​​រង​​​ការ​​​ប៉ះពាល់​​​ទាំងអស់​​​បាន​​​តវ៉ា​​​នៅ​​​ខាង​​​​​​មុខ​​ ​អចលនទ្រព្យ​​​ដែល​​​គេនិយាយ​​​ថា គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ វឌ្ឍនៈ។

ស្ត្រី​ម្នាក់​ពិនិត្យ​មើល​ច្រាំង​បាក់​នៃ​ទន្លេ​សាប​ ខណ្ឌ​ឫស្សី​កែវ​ ក្នុង​ក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ​។ រូប​ថត​ៈ​ ស៊ីវ​ ចាន​ណា​

អ្នកស្រី មុំ ​​​ បាន​​​និយាយ​​​ទៀត​​​ថា ឥឡូវ​​​នេះ​​​យើង​​​គ្មាន​​​ផ្ទះ​​​រស់​​​នៅ​​​ទេ​​​ ហេតុ​​​ដូច្នេះ​​​យើង​​​ស្នើ​​​សុំ​​​ឲ្យ​​​ក្រុមហ៊ុន​​​វឌ្ឍនៈ​​​​​​ ​​​សង​​​ប្រាក់​​​សំណង​​​ប្រហែល​​​៧.០០០ដុលា្លរ​​​ តាម​​​រយៈ​​​មេឃុំ​​​ ​​​មិន​​​ថា​​​ផ្ទះ​​​របស់​​​យើង​​​តូច​​​ ឬ​​​ធំ​​​ឡើយ​​​”។ អ្នកស្រីបាន​​​និយាយ​​​បន្ត​​​ថា បច្ចុប្បន្ន​​​អ្នកស្រី​​​ និង​​​គ្រួសារ​​​រង​ផល​​​ប៉ះពាល់​​​ផ្សេង​​​ទៀត​​​កំពុង​​​ជួល​​​បន្ទប់​​​​​​នៅ​​​ក្នុ​​​ងអគារ​​​មួយ​​​ក្បែរ​​​នោះ​​​ជា​​​ជម្រក​​​បណ្តោះ​​​អាសន្ន​​​”។

លោក សុខ សម្បត្តិ ​​​ ចៅ​សង្កាត់​ និង​​​ដែល​​​និយាយ​​​ថា ​​​មាន​​​គ្រួសារ​​​ប្រហែល​​​១០​​​បាន​​​រស់​​​នៅ​​​តំបន់​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​នោះ​​​  បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ជឿ​​​ថា ហេតុការណ៍​​​នេះ​​​កើត​​​ឡើង​​​ដោយ​​​ការ​​​ងារ​​​សាង​​​សង់​​​នោះ​​​ឡើយ​​​ ប៉ុន្តែ​​​ថា លោក​​​បាន​​​ បញ្ជូន​​​សំណើ​​​សុំ​​​ប្រាក់​​​សំណង​​​ទៅ​​​កាន់​​​ក្រុមហ៊ុន​​​រួច​​​ហើយ​ ​​។

លោក​​​បាន​​​និយាយ​​​ថា “ផ្ទះ​​​នៅ​​​តាម​​​ជ្រាំង​​​ទន្លេ​​​បាក់​​​ស្រុត​​​ ​​​ដោយ​​​សារ​​​ការ​​​សាង​​​សង់​​​មិន​​​ត្រឹម​​​ត្រូវ​​​… ពួកគេ ​​​បាន​​​សង់​​​ផ្ទះ​​​​​​នៅ​​​កន្លែង​​​ដែល​​​ពួក​​​គេ​​​ចង់​​​សាង​​​ សង់។ យើង​​​មិន​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​សាង​​​សង់​​​នៅ​​​ទី​​​ នោះ​​​ឡើយ​​​។ ប៉ុន្តែ ខ្ញុំ​​​បាន​​​ប្រាប់​​​តំណាង​​​នៃ​​​ការដ្ឋាន​​​សាងសង់​​​ដែល​​​គ្រប់ គ្រង​​​ដោយ​​​ក្រុមហ៊ុន​​​វឌ្ឍនៈ [អំពី​​​សំណើ​​​] សុំ​​​ប្រាក់​​​សំណង​​​ចំនួន​​​៧.០០០ដុល្លារ​​​រួច​​​ហើយ​​​”។

តំណាង ​​​ក្រុមហ៊ុន​​​វឌ្ឍនៈ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ ម្សិលមិញ​​​។ ការដ្ឋាន​​​សាងសង់​​​មួយ​​​ទៀត​​​​​​​​​របស់​​​ក្រុមហ៊ុន​​​ នេះ​​​នៅ​​​តាម​​​បណ្តោយ​​​តីរវិថី ព្រះស៊ីសុវត្ថិ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ក៏​​​បាន​​​ធ្វើ​​​ឲ្យ​​​អគារ​​​សល់​​​ពី​​​សម័យ​​​អាណានិគមនិយម ​​មាន​​​ការ​​​ខូច​​​ខាត​​​យ៉ាង​​​ខ្លាំង​​​ផង​​​ដែរ​​​​​​កាល​​​ពី​​​ឆ្នាំ ​​​២០១១៕ ស៊ុយឈាង​​​