33 C
Phnom Penh

មេដឹក​នាំ​សាសនា​អីុស្លាម​​ច្រាន​ចោល​ការ​អំពាវ​នាវ​របស់គណបក្ស​សង្គ្រោះជាតិ​​ឲ្យ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹកនាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​​​ម្សិល​មិញ មេដឹក​​​នាំ​​​សាសនា​​​អីុស្លាម​​​ជាន់​ខ្ពស់​បំផុត​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អំពាវ​​​នាវ​​​របស់​​​លោក កឹម សុខា​​​ អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​មេដឹក​​​នាំ​​​សាសនា​អីុស្លាម​​​ថ្នាក់​​​ភូមិ​​​ទូទាំង​​​ប្រទេស​​​ ដោយ​​​លើក​​​ឡើង​​​ថា បញ្ហា​​​​នេះ​​​ “មិន​​​មែន​​​ជា​​​រឿង​​​របស់​​​គាត់​​​ទេ​​​”។

លោក កឹម សុខា បាន​​​ថ្លែង​​​ទៅកាន់​​​ជន​​​ជាតិ​​​អីុស្លាម​​​មួយ​​​ក្រុម​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គាំទ្រ​​​ការ​​​អំពាវ​​​នាវ​​​របស់​​​អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​មេដឹក​​​នាំ​​​សាសនា​​​អីុស្លាម​​​ថ្នាក់​​​ភូមិ ហើយ​​​មិន​​​ជ្រើស​​​​តាំ​​​ងដូច​​​​​​ការ​​​អនុវត្ត​​​បច្ចុប្បន្ន​ឡើយ​​​​។

លោក សុះ គឹមរី ប្រធាន​​​mufti ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ជា​​​ប្រធាន​​​មេដឹក​​​នាំ​​​សាសនា​​​អីុស្លាម​​​ជាន់​​​ខ្ពស់​​​ ជា​​​ក្រុម​​​ដែល​​​អះ​​​អាង​​​ថា និយាយ​​​ជំនួស​​​ឲ្យ​​​​​​ជន​​​ជាតិចាម​​​ទាំង​​​អស់​​​បាន​​​ថ្លែង​​​ថា ការ​​​អំពាវ​​​នាវ​​​របស់​​​លោក កឹម សុខា គឺគ្មាន​ហេតុ​ផល​ឡើយ។

លោក គឹមរី បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​ជា​​​អ្នក​​​នយោបាយ​​​ ដូច្នេះ​​​កុំនិយាយ​​​ ឬ​​​ជ្រៀត​​​ជ្រែក​​​រឿង​​​សាសនា​​​។ អ្នក​​​កាន់​​​សាសនា​​​មាន​​​រចនា​​​សម្ព័ន្ធ​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​ងាររបស់ខ្លួន​ ដូច្នេះ​​​វា​​​មិន​​​មែន​​​ជា​​​រឿង​​​របស់​​​គាត់​​​ទេ​​​”។

លោក កឹម សុខា បាន​​​​​​មាន​​​ប្រសាសន៍ ​​​អំឡុង​​​ការ​​​ថ្លែង​សុន្ទរកថា​​​​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ថា លោក​​​ដឹង​​​ពី​​​ការ​​​អំពាវ​​​នាវ​​​នេះពី​​​ផ្នែកមួយ​ចំនួន​នៃ សហគមន៍​​​ចាម​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​មេដឹក​​​នាំ​​​សាសនា​​​ថ្នាក់​​​ភូមិ​​​ដែល​​​គេ​​​ស្គាល់​ថា ហាគឹម ។

លោក កឹម សុខា បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​ថា “ខ្ញុំ​​​ឃើញ​​​ថា បង​​​ប្អូន​​​ខ្មែរ​​​អីុស្លាមសព្វ​​​ថ្ងៃ​​​នេះ​​​ប្រឈម​​​បញ្ហា​​​គឺ​​​សិទ្ធិ​​​ក្នុង​​​ការ​​​ជ្រើស​​​រើស​​​មេដឹក​​​នាំ​​​របស់​​​ខ្លួន​​​។ ហាគឹម ភាគ​​​ច្រើន​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ដោយ​​​គណបក្ស ឬ​​​រដ្ឋាភិបាល ហើយ​​​ខ្ញុំ​​​គិត​​​ថា គឺជាបញ្ហា​​​ដែលប៉ះពាល់ដ​​​ល់​​​សិទ្ធិ​​​របស់​​​បង​​​ប្អូន”។

លោក កឹម សុខា បាន​​​មានប្រសាសន៍​​​ថា “ខណៈដែល​​​ ហាគឹម ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ដោយ​​​គណបក្ស​​​ វា​​​លំបាក​​​សម្រាប់​​​បង​​​ប្អូន​​​​​​ក្នុង​​​ការ​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ដទៃ​​ណាស់​​​​។ យើង​​​ចង់​​បាន​​​​អ្នក​​​ដែល​​​​​​ជា​​​សមាជិក​​​សាសនា​​​ជ្រើស​​​រើស​​​តំណាង​​​ និង​​​មេដឹក​​​នាំ​​​របស់​​​ខ្លួន​​​។នេះគេហៅថា ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​គ្រប់ថ្នាក់ទាំង​​​អស់”។

លោក សុះ​​​ មិន mufti នៅ​​​ក្នុង​​​ស្រុក​​​ក្រូច​​​ឆ្មា​​​រខេត្ត​​​កំពង់​​​ចាម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​មិន​​​ពិត​​​ទេ​​​ ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ជ្រើស​​​​​​រើស​​​ហាគឹម​​​នោះ​​​ ហើយ​​​បាន​​​មានប្រសាសន៍​​​ថា mufti​​​ ទាំង​​​អស់​​​នៅ​​​ក្នុង​​​សាសនា​​​អីុស្លាមនៅប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​មេដឹកនាំ​សាសនា​អីុស្លាម។

លោក សុះ​​​​​​​​​ មិន បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​ពិត​​​ទេ​​​ដែល​​​ mufti ត្រូវ​​​បាន​​​​​​ជ្រើស​តាំង​​​ដោយ​​​គណបក្ស​​​ ប៉ុន្តែ យើង​​​ជា​​​ផ្នែក​​​​​​នៃ​​​រចនា​​​សម្ព័ន្ធរបស់​រដ្ឋាភិបាល​​​​ ហើយ​​​យើង​​​ប្រើ​​​ត្រា​​​ដែល​​​អនុញ្ញាត​​​ដោយ​​​ក្រសួង​​​មហាផ្ទៃ”​​​។

លោក​​​បាន​​​មាន​ពន្យល់​​​ថា “mufti ជាន់​​​ខ្ពស់​​​ត្រូវ​​​បាន​​​​​​តែងតាំង​​​ដោយ​​​ព្រះរាជក្រឹត្យ​​​​​​ដោយ​​​មាន​​​ព្រះ​​​ហត្តលេខារបស់​​​​​​ព្រះ​​​មហាក្សត្រ​​​ ហើយ​​​mufti នៅ​​​ថ្នាក់​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ដោយ​មេដឹកនាំសាសនា​​​ជាន់​​​ខ្ពស់​​​។ មនុស្ស​​​មួយ​​​ចំនួន​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ហាគឹម ហើយ​​​ហាគឹម​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​តែងតាំង​​​ដោយ​​​មេ​​​ដឹក​​​នាំ​​​សាសនា​ជាន់​​​ខ្ពស់”។

ទោះ​​​យ៉ាង​​​ណា​​​ លោក សា ណាសៀត ជន​​​ជាតិ​​​ចាម​អាយុ​​​៥១​​​ឆ្នាំ មក​​​ពី​​​ឃុំ​​​ស្វាយ​​​ឃ្លាំង​​​ ស្រុក​​​ក្រូច​​​ឆ្មារ ដែលលោក​លើកឡើង​​​​ថា លោក​​​គាំទ្រ​​​ការ​​​អំពាវ​​​នាវ​​​របស់​​​លោក កឹម សុខា​​​ នោះ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​របស់​​​លោក​​​ សុះ មិន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​មាន​​​ការ​​​បោះឆ្នោត​​​ ដើម្បី​​​ជ្រើស​​​រើស​​​ ហាគឹម នៅ​​​​​​ក្នុង​​​ភូមិ​ទូទាំង​ប្រទេស​​​ឡើយ​​​។ភូមិ​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​ហាគឹម ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ដោយ​​​mufti ដែល​​​ជា​​​មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​”៕ សារុន​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស