38 C
Phnom Penh

តុលាការ​នឹង​កោះ​ហៅ​លោកស្រី មូរ សុខហួរ មកសាក​សួរ​​បន្ថែម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកស្រី មូរ សុខហួរ សមាជិក​សភា​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃច័ន្ទ​ជុំ​វិញ​ការតវ៉ានៅ​ទីលាន​ប្រជា​ធិបតេយ្យ​​ដែលបាន​ក្លាយ​ជា​ហិង្សា​កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា នេះបើ​តាម​មេធាវី​របស់លោក​ស្រី​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ។

លោកស្រីមេធាវី​ ម៉េង សុភារី បាន​មាន​ប្រសាសន៍​ថា “លោក កែវ មុនី ច្រៅក្រម​ស៊ើប​សួរ​​បាន​កោះ​ហៅ​កូនក្តី​របស់​ខ្ញុំគឺ​លោកស្រី មូរ សុខហួរ ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃទី​១១ដើម្បី​ធ្វើកា​រសាក​សួរ​បន្ថែម​ទាក់ទង​នឹង​ហេតុការ​ណ៍​កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា”។

លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា លោកស្រី​នឹង​គោរពដីកាកោះ​នេះ​បើ​ទោះ​ជា​លោកស្រី​មាន​អភ័យ​ឯក​សិទ្ធិ​រួច​ផុត​ពី​ការ​ផ្តន្ទាទោស​ក្នុង​នាម​ជា​សមាជិក​សភា​ក៏ដោយ។

លោកស្រីបាន​មាន​ប្រសាសន៍​ថា “ពិត​ណាស់ ខ្ញុំនឹង​ទៅ។ យើង​ទាំងអស់​គ្នា​ដឹង​ថា​ រាល់​ការ​ចោទប្រកាន់​ប្រឆាំងលោកស្រីធ្វើឡើង​ដោយ​តុលាការ​មិនឯក​រាជ្យ។ ដូច្នេះ ខ្ញុំនឹង​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដើម្បី​បង្ហាញ​ថា ប្រព័ន្ធតុលាការ​កម្ពុជាមិន​ឯក​រាជ្យ”។

សមាជិក​សភា​គណបក្ស​ប្រឆាំង​​ប្រាំមួយ​នាក់ទៀត​ក៏ត្រូវ​បាន​ចោទ​ប្រកាន់​ជុំវិញ​ការ​តវ៉ា​កាល​ពី​ឆ្នាំមុនផងដែរ​​ ប៉ុន្តែ​​លោកស្រី មូរ សុខហួរ​ បានមាន​ប្រសាសន៍ថា លោកស្រី​ដឹង​ពី​ការ​កោះ​ហៅ​នេះ​ដោយ​ខ្លួន​ឯង។

ដោយ​ឡែក លោក​ ចាន់ ចេន មេធាវី​តំណាង​លោក មាជ សុវណ្ណរ៉ា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និងសកម្មជន​គណបក្ស​១០នាក់ទៀត​​ត្រូវ​បានចោទ​ប្រកាន់​ជុំវិញ​ការតវ៉ា​ដូច​គ្នា​នេះដែរ​​បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញ​ថា តុលាការ​នឹង​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តីកូនក្តី​​​របស់លោក​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស