27 C
Phnom Penh

អ្នកនេសាទ​ខ្មែរ​៥៨នាក់​នឹង​ធ្វើមាតុភូមិនិវត្តមកដល់​ប្រទេស​កំណើត​វិញ​នៅ​សប្តាហ៍​ក្រោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នកនេសាទខ្មែរ​ចំនួន​៥៨នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះឲ្យ​រួច​ផុត​ពី​ទាសករ​នៅលើ​កោះបេនជីណា ប្រទេស​ឥណ្ឌូណេស៊ីកាលពី​ខែមុន​នោះ​ គ្រោង​នឹង​មក​ដល់​ប្រទេស​កំណើត​វិញ​នៅ​សប្តាហ​៍ក្រោយ​ នេះបើ​យោងតាម​ការ​លើកឡើង​របស់​អង្គការ​អន្តរ​ជាតិ​ទេសន្តរប្រវេសន៍​ដែលកំពុង​រៀបចំ​ការ​ធ្វើ​មាតុភូមិនិវត្តពួកគេ​។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​បាន​ជួយ​សង្គ្រោះ​​អ្នកនេសាទ​ខ្មែរ​​ជាមួយ​អ្នក​ផ្សេង​ទៀត​ររាប់​រយ​នាក់​ដែលភាគ​ច្រើន​មកពី​ប្រទេស​ភូមា ឲ្យ​រួច​ផុត​ពី​កោះ​នេះ​បន្ទាប់ពី​ការ​ស៊ើប​អង្កេត​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP បង្ហាញថា កោះនេះ​ជា​កន្លែង​សម្រាប់​ការ​ងារ​ដោយ​បង្ខំ។

លោក ចូ ឡូរី អ្នក​នាំពាក្យ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ប្រចាំ​តំបន់​​បាន​លើក​ឡើង​នៅ​ក្នុងអីុម៉េល​​ថា “​ឥឡូវនេះ​អ្នកនេសាទខ្មែរ​៥៨នាក់​​ត្រូវ​បាន​ចេញ​ឯកសារ​ធ្វើដំណើរ​ដោយ​ស្ថានទូតរបស់ខ្លួន​”។

លោក​បាន​មាន​ប្រសាសន៍​ថា “​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ឥណ្ឌូណេស៊ី​នឹង​ជួយ​​រៀបចំ​​ឯក​សារ​ធ្វើដំណើរ​ទាំង​អស់​ដល់ពួកគេ​ដោយការ​សម្រប​សម្រួល​ជាមួយ​​អាជ្ញាធរ​ឥណ្ឌូណេស៊ី​រួមទាំង​ការ​វាយ​តម្លៃ​​​សុខភាពពេលធ្វើដំណើរ​​ និង​ការ​ទទួលបាន​លិខិត​ចេញ​របស់​ពួកគេ​ជាដើម។ យើង​រំពឹង​ថា ការធ្វើមាតុភូមិ​និវត្ត​អ្នក​ទាំង​៥៨នាក់​នឹង​ធើ្វឡើង​នៅ​សប្តាហ៍​ក្រោយ”។

អ្នក​នេសាទ​៣៦នាក់​ទៀត​​ដែលគេ​ជឿថា ជាជន​ជាតិ​ខ្មែរ​ដែរនោះ​នៅលើ​កោះ​បេនជីណា​នៅឡើយ ខណៈដែល​ក្រសួង​ការ​បរទេស​កម្ពុជា​​​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ដើម្បី​បញ្ជាក់ពី​អត្ត​សញ្ញាណរបស់​ពួកគេ។

ការ​ិយាល័យ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍នេះ​កំពុង​រៃអង្គាស​ប្រាក់​ដើម្បី​ធ្វើ​មាតុភូមិ​និវត្ត​​អ្នក​នេសាទ​សរុប​ប្រហែល​៨០០នាក់​ពី​ប្រទេស​ផ្សេង​ៗ​ដោយ​ចំណាយ​ទឹក​ប្រាក់​ប្រហែល​២លាន​ដុល្លារ​។

រដ្ឋាភិបាល​កម្ពុជា​​​មិន​បានជួយ​រក​​មូល​និធិ​​ដើម្បីការ​​ចំណាយ​ថ្លៃ​ធ្វើដំណើរ​​សម្រាប់​ពល​រដ្ឋ​របស់ខ្លួន​ ដែល​ត្រូវ​បាន​មើល​ថែ​ដោយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍នៅក្នុង​ទីក្រុង​ទូអាល​ ជាទីក្រុង​នៅលើ​កោះ​ភាគ​ខាងជើង​កោះ​បេនជីណាឡើយ​។

លោក ប្រេត ឌីកសុន អ្នកគ្រប់គ្រង​កម្មវិធី​នៅ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​កម្ពុជា​​បានមាន​ប្រសាសន៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍ថា ត្រូវ​ការ​ប្រាក់​ប្រហែល​៣.៥០០ដុល្លារ​សម្រាប់​ការ​ធ្វើ​ដំណើរ​ត្រឡប់ទៅ​វិញ​របស់ក្រុមនេះ​គឺ​មិន​ទាក់ទង​នឹង​ការ​ខិត​ខំប្រឹង​ប្រែង​រៃអង្គាសប្រាក់​ចំនួន​​២លាន​ដុល្លារ​នោះ​ឡើយ។

លោក​បានមាន​ប្រសាសន៍​ថា “​អង្គការ​ផ្សេង​ទៀត​បាន​រ៉ាប់រង​ថ្លៃជើង​ហោះហើរ។ រហូត​ដល់​ពួកគេ​បញ្ជាក់ ខ្ញុំមិន​អាច​និយាយ​ថា នរណាឡើយ”។

លោក ម៉ែន សោន អាយុ​៣៥ឆ្នាំ​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​នេសាទខ្មែរ​​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នោះ​បាន​និយាយ​តាមទូរស័ព្ទ​ពី​ទីក្រុង​ទូអាល​កាលពី​ម្សិលមិញ​ថា លោក​រំពឹង​ថា នឹង​ត្រឡប់ទៅ​ប្រទេស​កំណើត​វិញ​នៅ​ថ្ងៃច័ន្ទ។

លោក សោន ដែល​នៅលើ​ទូក​នេសាទ​ថៃ​កាលពី​ឆ្នាំ​២០១០ ហើយ​មិនបានត្រឡប់មក​ស្រុកក​ំណើត​ចាប់តាំងពី​ពេល​នោះមក​បាននិយាយ​ថា “​មន្ត្រី​ស្ថានទូត​ខ្មែរ​​ប្រាប់​យើង​តាម​ទូរស័ព្ទ​ថា ពួកគេ​នឹង​នាំយើងទៅ​ប្រទេស​កម្ពុជា​នៅថ្ងៃទី​១១ ខែ​ឧសភា”។

លោក​បានមាន​ប្រសាសន៍​ថា “​ខ្ញុំ​ចង​់​ទៅ​ប្រទេស​កម្ពុជា​វិញ​ភ្លាម​ៗ ប្រសិន​បើ​ខ្ញុំ​អាច​ទៅ​បាន ពីព្រោះ​ខ្ញុំនឹក​ឪពុក​ម្តាយ​របស់ខ្ញុំ​ខ្លាំង​ណាស់”៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស