31 C
Phnom Penh

មន្ត្រី​​​ព្រមាន​​​បិទ​​​សណ្ឋាគារ​​​ ភោជនីយដ្ឋាន និង​​​ផ្ទះ​​​សំណាក់​​​ដែល​​​បូម​​​ទឹក​​​សម្អុយ​​​ទម្លាក់​​​ចូល​​​ទៅ​​​ក្នុង​​​សមុទ្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​សប្តាហ៍​​​នេះ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​បាន​​​សន្យា​​​បិទ​​​ការ​​​ធ្វើ​​​អាជីកម្ម​​​ជា​​​បណ្តោះ​​​អាសន្ន​​​សម្រាប់​​​សណ្ឋាគារ​​​ និង​​​ភោជនីយដ្ឋាននានា​​​នៅ​​​​​​តាម​​​បណ្តោយ​​​ឆ្នេរ​​​ខ្សាច់​​​ដែល​​​មាន​​​ទេសចរ​​​ច្រើន​​​កក​​​កុញ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​ ដែល​​​ខ្លួន​​​​​និយាយ​​​ថា ​​​តែង​​​តែ​​​បូម​​​ទឹក​​​សម្អុយ​​​ទម្លាក់​​ចូល​​​ក្នុង​​​សមុទ្រ​​​។

គំនិត​​​ផ្តួច​​​ផ្តើម​​​នេះ​​​ត្រូវ​​​បាន​​​ប្រកាស​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​​​​រវាង​​​មន្ត្រី​​​រដ្ឋាភិបាល​​​រាប់​​​រយ​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដែល​​​ក្នុង​​​នោះ​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​មូល​​​ដ្ឋាន​​​មាន​​​ភារកិច្ច​​​អនុវត្ត​​​ច្បាប់​​​ដើម្បី​​​ធានា​​​ថា ឧស្សាហកម្ម​​​ទេសចរណ៍​​​រីក​​​ចម្រើន​​​ប្រកប​​​ដោយ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ និង​​​ប្រកប​​​ដោយ​​​និរន្តរភាព​​​។

កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក​​​ សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន និង​​​លោក ឈិត សុខុន អភិបាល​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​ត្រូវ​​​ការ​​​​​​វិធានការ​​​ គឺ​​​ជា​​​រឿង​​​បន្ទាន់​​​ ពីព្រោះ​​​​​​ភ័ស្តុតាង​​​បាន​​​បង្ហាញ​​​ថា ​​​សណ្ឋាគារ​​​ និង​​​ភោជនីយដ្ឋាន​​​នានា​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​កំពុង​​​បូម​​​ទឹក​​​សម្អុយ​​​ដែល​​​មិន​​​ទាន​​​់​​​បាន​​​ធ្វើ​​​ប្រព្រឹត្តិកម្ម​​​ទម្លាក់​​​ចូល​​​ទៅ​​​ក្នុង​​​សមុទ្រ​​​។

លោក​​​ សាយ សំអាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”ពេល​​​នេះ​​​រដ្ឋាភិបាល​​​មាន​​​ប្រព័ន្ធ​​​ទឹក​​​សម្អុយ​​​ដ៏​​​ធំ​​​មួយ​​​ដែល​​​គ្រោង​​​សម្រាប់​​​ក្រុង​​​ព្រះសីហនុ ហើយ​​​យើង​​​កំពុង​​​សិក្សា​​​អំពី​​វិធី​​​អនុវត្ត​​​ប្រព័ន្ធ​​​នេះ​​​” ។ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ហេដ្ឋារចនា​​​សម្ព័ន្ធ​​​​​​​​​ត្រូវ​​​បាន​​​អភិវឌ្ឍ​​​យឺតយ៉ាវ​​​​​​តាម​​​មិន​​​ទាន់​​​ការ​​​រីក​​​ចម្រើន​​​នៅ​​​ក្នុង​​​ក្រុង​​​ទេសចរណ៍​​​មួយ​​​​​​នេះ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​​​​ជាក់​​​ស្តែង​​​ពាក់​​​ព័ន្ធ​​​​​​ទឹក​​​សម្អុយ​​​ដែល​​​បង្ហូរ​​​ចូល​​​ទៅ​​​ក្នុង​​​សមុទ្រ​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា លោក​​​បាន​​​​​​ចុះ​​​ទៅ​​​ខេត្ត​​​ព្រះស​​​ីហនុ​​​នៅ​​​សប្តាហ៍​​​នេះ​​​​​​រួម​​​ជាមួយ​​​លោក ថោង​​​ ខុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេសចរណ៍ និង​​​លោក នេត សាវឿន អគ្គ​​​ស្នង​​​ការ​​​នគរបាល​​​ជាតិ​​​ ដើម្បី​​​ចាប់​​​ផ្តើម​​​កិច្ច​​​ប្រឹង​​​ប្រែង​​​អនុវត្ត​​​វិធាន​​​ការ​​​នេះ​​​។

លោក ឈិត សុខុន អភិបាល​​​ខេត្ត​​​ព្រះ​​​សីហនុ បាន​​​មាន​​​ប្រសាសន៍​​​ថា សណ្ឋាគារ​​​ចំនួន​​​៥៦​​​​​​ និង​​​ផ្ទះ​​​សំណាក់​​​ចំនួន​​​២២០​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​ នឹង​​​ត្រូវ​​​ចុះ​​​ធ្វើ​​​​​​អធិការកិច្ច​​​ដើម្បី​​​ពិនិត្យ​​​មើល​​​ផល​​​ប៉ះពាល់​​​ដែល​​​វា​​​បង្ក​​​ឡើង​​​ទៅ​​​លើ​​​បរិស្ថាន​​​​​ ដោយ​​​ផ្តោត​​​ជា​​​សំខាន់​​​ទៅ​​​លើ​​​សណ្ឋាគារ​​​ ភោជនីយដ្ឋាន និ​​​ងផ្ទះ​​​សំណាក់​​​ដែល​​​នៅ​​​ជិត​​​ឆ្នេរ​​​ខ្សាច់​​​​​​ក្នុង​​​ក្រុង​​​នេះ​​​។

លោក​​​​​​បាន​​​ថ្លែង​​​ថា “សណ្ឋាគារ​​​ឯករាជ្យ​​​ សណ្ឋាគារ​​​សុខា ព្រម​​​ទាំង​​​ភោនីយដ្ឋាន និង​​​ផ្ទះ​​​សំណាក់​​​ជាច្រើន​​​តាម​​​បណ្តោយ​​​ផ្លូវ​​​៥០២​​​ កំពុង​​​បង្ហូរ​​​ទឹក​​​សម្អុយ​​​របស់​​​ខ្លួន​​​ទម្លាក់​​​ចូល​​​ក្នុង​​​សមុទ្រ​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កាល​​​ពី​​​ដំបូង​​​ ​​​សណ្ឋាគារ​​​ ភោជនីយដ្ឋាន និ​​​ងផ្ទះ​

សំ​​​ំណាក់​​​មួយចំនួន​​​បាន​​​ច្រាន​​​ចោល​​​​​​ពាក្យ​​​បណ្តឹង​​​ស្តី​​​ពី​​​ការ​​​បំពុល​​​បរិស្ថាន​​​នៅពេល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​កាល​​​ពីខែ​​​ធ្នូ​​​។ លោក​​​បាន​​​បន្ត​​​ថា “យើង​​​បាន​​​ប្រើ​​​អេស្កាវ៉ាទ័រ​​​ ដើម្បីកាយ​​​​​​ដី​​​នៅ​​​ខាង​​​មុខ​​​​​​​​​សណ្ឋាគារ​​​ ភោជនីយដ្ឋាន និង​​​ផ្ទះ​​​សំណាក់​​​របស់​​​ពួកគេ​​​ ហើយ​​​ក៏​​​ឃើញ​​​មា៉ស៊ីន​​​បូម​​​ទឹក​​​ដាក់នៅ​​​​​​ក្រោម​​​ដី​​​ដូច​​​ម្រាម​​​ដៃ​​​ ពេល​​​នោះ​​​ពួក​​​គេ​​​ក៏ទទួល​​​ស្គាល់​​​”។

អ្នក​​​គ្រប់​​​គ្រង​​​ទូទៅ​​​នៅសណ្ឋាគារ​​​សុខា​​​ ប៊ិច​​​ រីហ្សត​​​​​​ (Sokha Beach Resort)  ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ដែល​​​ឮថា​​​ សណ្ឋាគារ​​​របស់​​​លោក​​​ស្ថិត​​​ក្នុង​​​ចំណោម​​​សណ្ឋាគារ​​​ដែល​​​អភិបាល​​​ខេត្ត​​​នេះ​​​បញ្ចេញ​​​ឈ្មោះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​អាច​​​ប្រាប់​​​អស់​​​លោកបាន​​​ថា យើង​​​គោរព​​​ច្បាប់​​​ពេញ​​​លេញ​​​​​​”។ លោក​​​បាន​​​លើក​​​ឡើ​​​ងបន្ថែម​​​ថា រមណីយដ្ឋាន​​​នេះ​​​មាន​​​​​​ប្រព័ន្ធ​​​លូ​​​ និង​​​អាង​​​ស្តុក​​​ទឹក​​​សម្អុយ​​​ផ្ទាល់​​​ខ្លួន​​​។ លោក​​​បាន​​​បន្ត​​​ថា​​​ ” Sokha Beach Resort  មាន​​​ឆ្នេរ​​​ខ្សាច់​​​ស្អាត​​​បំផុត​​​មិន​​​ត្រឹម​​​តែ​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​ប៉ុណ្ណោះ​​​ទេ​​​ គឺ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទាំង​​​មូល​​​”។

អ្នក​​​គ្រប់​​​គ្រង​​​ទូទៅ​​​នៅសណ្ឋាគារ​​​​​​ Independence Hotel Resort កំពុង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ចិន​​​ ហើយ​​​មិន​​​អាច​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​អ្នក​​​ទទួល​​​ភ្ញៀវ​​​នៅ​​​សណ្ឋាគារ​​​នេះ​​​។

ក្រោយ​​​ពី​​​ក្រុង​​​ព្រះសីហនុ​​​ត្រូវ​​​បាន​​​​​​ដាក់​​​បញ្ចូល​​​ទៅ​​​ក្នុង​​​ក្រុម​​​ទីក្រុង​​​តំបន់​​​ឆ្នេរ​​​ដែល​​​ស្រស់​​​ស្អាត​​​បំផុត​​​ក្នុង​​​ពិភព​​​លោក​​​កាល​​​ពីឆ្នាំ​​​២០១១​​​ រដ្ឋាភិបាល​​​បាន​​​បង្កើត​​​គណៈកម្មាធិការ​​​ជាតិ​​​សម្រាប់​​​ការ​​​គ្រប់​​​គ្រង​​​ និង​​​អភិវឌ្ឍន៍​​​តំបន់​​​ឆ្នេរ​​​របស់​​​កម្ពុជា​​​ ដើម្បី​​​ធានា​​​ថា វិនិយោគិន​​​​​​ដែល​​​ទទួល​​​បាន​​​លិខិត​​​អនុញ្ញាត​​​ឲ្យ​​​សាង​​​សង់​​​ ប្រកាន់​​​ខ្ជាប់​​​ការ​​​គោរព​​​ច្បាប់​​​ដើម្បី​​​ការពារ​​​បរិស្ថាន​​​។

ទោះជា​​​យ៉ាង​​​ណា លោក ឆោម ណារ៉ាឌី អគ្គលេខាធិការ​​​នៃ​​​គណៈកម្មាធិការ​​​នេះ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ ប៉ុន្តែ នៅ​​​ឯសិក្ខាសាលា​​​មួយ​​​ស្តី​​​ពី​​​ការ​​​ប្រែ​​​ប្រួល​​​អាកាស​​​ កាល​​​ពីខែ​​​មីនា​​​កន្លង​​​ទៅ​​​ លោក​​​បាន​​​​​​បង្ហាញ​​​ក្របខណ្ឌ​​​​​​ច្បាប់​​​ថ្មី​​​មួយ​​​សម្រាប់​​​ការ​​​គ្រប់​​​គ្រង​​​ឆ្នេរ​​​ដែល​​​រួម​​​មាន​​​កាតព្វកិច្ច​​​ថ្មី​​​ផ្នែក​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​ ច្បាប់​​​ធ្វើ​​​ផែនការ​​​ដែល​​​តឹង​​​រឹុង​​​ និង​​​គោល​​​នយោបាយ​​​អនុវត្ត​​​ថ្មីសម្រាប់​​​អ្នក​​​បំពុល​​​បរិស្ថាន។

មួយ​​​ចំនួន​​​ធំ​​​នៃ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​កំពុង​​​​​​កើន​​​ឡើង​​​ក្នុង​​​ក្រុង​​​​​​ព្រះ​​​សីហនុ​​​​​​មិន​​​​​​ត្រូវ​​​បាន​​​ភ្ជាប់​​​ប្រព័ន្ធ​​​ទឹក​​​សម្អុយ​​​ឡើយ ប៉ុន្តែ លោក ឈិត សុខុន បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ការ​​​កែ​​​លម្អ​​​ហេដ្ឋារចនាសម្ព័ន្ធ​​​ជិត​​​ធ្វើ​​​ឡើង​​​ហើយ ឬ​​​កំពុង​​​តែ​​​ធ្វើ​​​ ហើយ​​​នៅ​​​ទី​​​បំផុត​​​វា​​​នឹង​​​ជួយ​​​សម្រាល​​​បញ្ហា​​​កខ្វក់​​​ដោយ​​​សារ​​​សំណល់​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ប្រព្រឹត្តិកម្ម​​​ត្រឹម​​​ត្រូវ​​​​​​។

សណ្ឋាគារ និង​​​អាជីវកម្ម​​​នានា​​​ដែល​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​វិនិយោគ​​​នៅ​​​តំបន់​​​ទេសចរណ៍​​​មួយ​​​នេះ​​​ មាន​​​កាតព្វ​​​កិច្ច​​​ផ្លូវ​​​​​​ច្បាប់​​​ត្រូវ​​​ធានា​​​ថា មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​​​​​​​ដល់​​​សម្បត្តិ​​​​​​ដ៏​​​សំខាន់​​​នៅ​​​តំបន់​​​ទេសចរណ៍​​​នេះ​​​​​។ ប៉ុន្តែ ទោះ​​​បី​​​ជា​​​មាន​​​បែប​​​នេះ​​​ក្តី​​​ ក៏​​​លោក ឈិន សុខុន បាន​​​មាន​​​ប្រសាសន៍​​​ថា ម្ចាស់​​​អាជីវកម្ម​​​ជា​​​ច្រើន​​​ហាក់​​​ដូច​​​ជា​​​ជំទាស់​​​មិន​​​ព្រម​​​ធ្វើ​​​ការ​​​កែលម្អ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ទៀត​​​ថា “ពួកគាត់​​​ហាក់​​​ដូច​​​ជា​​​មិន​​​ចង់​​​ [កែប្រែ​​​] សោះ​​​។ ប៉ុន្តែ ពួក​​​គេ​​​ត្រូវ​​​តែ​​​ធ្វើ​​​វា​​​ ពីព្រោះ​​​ពួក​​​គេ​​​កំពុង​​​បំពុល​​​ [ទឹក] ហើយ​​​យើង​​​បាន​​​ប្រាប់​​​ឲ្យ​​​ពួក​​​គេ​​​ឈប់​​​ច្រើន​​​ដង​​​រួច​​​ហើយ។ ពេល​​​នេះ​​​យើង​​​តម្រូវ​​​ពួក​​​គេ​​​​​​ [កែ​​​លម្អ] ហើយ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​ធ្វើ​​​មិន​​​បាន​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​​​​​​​យើង​​​នឹង​​​បិទ​​​វា​​​ចោល​​​។ នៅ​​​ពេល​​​យើង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​រួច​​​ ពេល​​​នោះ​​​ពួក​​​គេ​​​អាច​​​បន្ត​​​ធ្វើ​​​ការ​​​រក​​​ស៊ី​​​របស់​​​ខ្លួន​​​ឡើង​​​វិញ​​​បាន​​​។ គ្មាន​​​នរណា​​​ម្នាក់​​​មាន​​​សិទ្ធិ​​​បូម​​​ទឹក​​​សម្អុយ​​​ទម្លាក់​​​ចូលទៅ​​​​​​ក្នុង​​​សមុទ្រ​​​ឡើយ​​​”៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស