31 C
Phnom Penh

អ្នកនេសាទ​​​ខ្មែរ​​​ដែល​​​ត្រូវ​​​បាន​​​សង្គ្រោ​ះ​​​នឹង​​​វិល​​​ត្រឡប់​​​ពី​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​​​​​​​​​​វិញ​​​នៅ​​​ថ្ងៃ​​​េនះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ពេល​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ជួញ​​​ដូរ​​​ចំនួន​​​៥៩​​​នាក់​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ចេញ​​​ពី​​កោះ​​​បេនជីណា​​​ ប្រទេស​​​ឥណ្ឌូណេស៊ី​​​​​​នឹង​​​​​​​​​ត្រឡប់​​​មក​​​ប្រទេសកំណើត​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ​​​ មន្ត្រី​​​ស្ថានទូត​​​កម្ពុជា​​​​​​ប្រចាំ​​​​​​ទីក្រុង​​​ហ្សាការតា​​​កំពុង​​​រៀប​​​ចំ​​​ដំណើរ​​​ទៅ​​​កាន់​​​កោះ​​​នេះ​​​ ដើម្បី​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​នេសាទ​​​ចំនួន​​​​​​៣៦​​​នាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​នៅ​​​ជាប់​​​នៅ​​​លើ​​​កោះ​​​នេះ​​​នៅ​​​ឡើយ​​​។

រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​ បាន​​​ជួយ​​​សង្គ្រោះ​​​អ្នក​​​នេសាទ​​​ខ្មែរចំនួន​​​៥៩​​​នាក់ ជាមួយ​​​អ្នក​​​នេសាទ​​​​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ជួញ​​​ដូរ​​​រាប់​​​រយ​​​នាក់​​​ផ្សេង​​​ទៀត​​​​​​ពី​​​កោះ​​​​​​បេនជីណា កាល​​​ពី​​​ដើម​​​ខែ​​​មេសា បន្ទាប់​​​ពី​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ដោយ​​​ទីភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​ AP ដែល​​​លាត​​​ត្រដាង​​​ថា កោះ​​​នេះ​​​​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​ជា​​​កន្លែង​​​សម្រាប់​​​​​​បង្ខំ​​​កម្មករ​​​ឲ្យ​​​ធ្វើ​​​ការ​​​។ នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​ជា​​​មួយ​​​កាសែត​​​​​​ខេមបូឌា ដេលី អ្នក​​​នេសាទ​​​ខ្មែរ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​បាន​​​ក្លាយ​​​​ជា​​​ទាស​​​ករ​​​​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​ ហើយ​​​បាន​​​លួច​​​រត់​​​គេច​​​ទៅ​​​កោះ​​​បេនជីណា​​​​​​​​​ ឬ​​​ត្រូវ​​​បាន​​​គេ​​​យក​​​ទៅ​​​ទម្លាក់​​​ចោល​​​នៅ​​​លើ​​​កោះ​​​នេះ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ លោក កុយ គួង​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​ បាន​​​​​លើក​​​ឡើ​​​ង​​​ថា មន្ត្រីកម្ពុជា​​​នៅក្នុង​​​ទី​​​ក្រុង​​​ហ្សាការតា​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​ (IOM) ដើម្បី​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៣៦​​​នាក់​​​ដែល​​​​​​នៅ ជាប់​​​នៅ​​​លើ​​​កោះ​​​នេះ​​​នៅ​​​ឡើយ​​​។អង្គការ​​​​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះមាន​​​ខ្លឹម​​​សា​​​រដូច្នេះ​​​ថា “មន្ត្រី​​​ស្ថាន​​​ទូត​​​ និង​​​ អង្គការ​​​​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍ នឹង​​​សម្ភាស​​​ពួក​​​គេ​​​ដោយ​​​ផ្ទាល់​​​នៅ​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​ឧសភា​​​ ដើម្បី​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​​​​​​​អ្នក​​​នេសាទ​​​ទាំង​​​៣៦​​​នាក់​​​នោះ​​​មក​​​ស្រុក​​​កំណើត​​​វិញ”។

សេចក្តីថ្លែង​​​ការណ៍​​​នេះ​​​មាន​​​​​​ខ្លឹម​​​សារ​​​បន្ត​​​ដូច្នេះ​​​ថា “ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​របស់​​​អ្នក​​​នេសាទ​​​ចំនួន​​​៥៩​​​នាក​់​​​ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ចេញ​​​ពីទូក​​​នេសាទ​​​ខុស​​​ច្បាប់​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ ស្ថាន​​​ទូត​​​បាន​​​សហការ​​​ជាប់​​​ជានិច្ច​​​ជាមួយ អង្គការ​​​​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​ដើម្បី​​​​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​អ្នក​​​នេសាទ​​​ទាំង​​​៥៩​​​នាក់​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១១ ខែ​​​ឧសភា​​​”។

សេចក្តីថ្លែង​​​ការណ៍​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​អំពី​​​​​​ពល​​​រដ្ឋ​​​ខ្មែរក្រុម​​​ទី​​​៣​​​ ​​​មាន​​​គ្នា​​​ចំនួន​​​៣២នាក់​​​​​​​​​​​​ ដែល​​​កំពុង​​​រង់​​​ចាំ​​​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​ពី​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​ផង​​​ដែរ ប៉ុន្តែ ​​​មិន​​​បាន​​​រៀប​​​រាប់​​​​​​អំពី​​​ស្ថាន​​​ភាព​​​របស់​​​ពួក​​​គេ​​​ឡើយ​​​។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពីម្សិលមិញ លោក​​​ កុយ គួង​​​ បាន​​​លើក​​​ឡើង​​​​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​៣២​​​នាក់​​​នេះ​​​អាច​​​​​​ជា​​​អ្នក​​​នេសាទ​​​ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ចេញ​​​ពី​​​កន្លែង​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រហែល​​​ជា​​​អ្នក​​​នេសាទ​​​ ខ្ញុំ​​​មិន​​​ច្បាស់​​​ទេ​​​។ ប៉ុន្តែ ស្ថាន​​​ទូត​​​ និងរដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​បាន​​​ប្រទះ​​​​​​ឃើញ​​​ពួក​​​គេ​​​”។

លោក​​​ ចូ ឡូរី (Joe Lowry) អ្នក​​​នាំពាក្យ​​​ប្រចាំ​​​តំបន់​​​របស់​​​អង្គការ​​​​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​បាន​​​​​​លើក​​​​​​ឡើ​​​ងថា អង្គការ​​​របស់​​​លោក​​​គ្មាន​​​ព័ត៌​​​មាន​​​អំពី​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ទាំង​​​៣២​​​នាក់​​​នេះ​​​ឡើយ​​​។

នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​កាល​​​ពី​​​សប្តាហ៍​​​មុន អ្នក​​​នេសាទ​​​​​​ដែល​​​នឹង​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ​​​បាន​​​ប្រាប់​​​ពី​​​រឿង​​​រា៉វ​​​​​​ស្រដៀង​​​ៗ​​​គ្នា​​​អំពី​​​​​​​​​មូលហេតុ​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​​​​ធ្លាក់​​​ខ្លួន​​​ក្លាយ​​​ជា​​​ទាសករ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​ ដែល​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​​ប្រទេស​​​ឥណ្ឌូនេស៊ី​​​។

ភឿន សុជា អាយុ​​​៣៦​​​ឆ្នាំ​​​បាន​​​​​​ឲ្យដ​​​ឹង​​​តាម​​​រយៈ​​​ទូរស័ព្ទ​​​ពី​​​ទីក្រុង​​​ទូអាល ប្រទេស​​​ឥណ្ឌូណេស៊ី​​​មក​​​ថា បុរស​​​ម្នាក់​​​ដែល​​​ខ្លួន​​​ស្គាល់​​​ត្រឹម​​​ថា ឈ្មោះ​​​ “ស្រូយ” បាន​​​ចុះ​​​ទៅ​​​ភូមិ​​​របស់​​​គាត់​​​​​​ក្នុង​​​ស្រុក​​​ចម្ការ​​​លើ​​​ ខេត្ត​​​កំពង់​​​ចាម​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ ដោយ​​​សន្យា​​​ផ្តល់​​​ការ​​​ងារ​​​នេសាទ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​បី​​​ខែ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​។

សុខជា ដែល​​​ត្រូវ​​​​​​បាន​​​គេ​​​ប្រាប់​​​ថា ​​​ប្រាក់​​​ប្រហែល​​​៦០០​​​ដុល្លារ​​​នឹង​​​ត្រូវ​​​ផ្ញើ​​​មក​​​ឲ្យ​​​គ្រួសារ​​​ខ្លួន​​​នៅ​​​ពេល​​​គាត់​​​ទៅ​​​ដល់​​​ប្រទេស​​​ថៃ​​​នោះ​​​​​​បាន​​​បាត់​​​បង់​​​ឱកាស​​​នេះ​​​ជា​​​មួយ​​​នឹង​​​សាច់​​​ញត្តិ​​​របស់​​​ខ្លួន​​​ចំនួន​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​។

អ្នក​​​នេសាទ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​ លោក ស្រូយ​​​ បាន​​​និយាយ​​​ថា នៅេពល​​​យើង​​​ទៅ​​​ដល់​​​ផ្ទះ​​​ថៅកែ​​​ថៃ​​​ យើង​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​២០.០០០បាត​​​ [ប្រហែល​​​៦០០ដុល្លារ​​​] ក្នុង​​​ម្នាក់​​​ៗ​​​​​​។ ប៉ុន្តែ ថៅ​​​កែ​​​ថៃ​​​បាន​​​ឲ្យ​​​ប្រាក់​​​ទៅ​​​លោក​​​ ស្រូយ ហើយ​​​លោក ស្រូយ មិន​​​បាន​​​ផ្ញើ​​​ប្រាក់​​​ទាំង​​​នេះ​​​​​​មក​​​គ្រួសារ​​​យើង​​​ឡើយ​​​”។

សុខជា បាន​​​លើក​​​ឡើ​​​ង​​​ទៀត​​​ថា បន្ទាប់​​​មក​​​គាត់​​​​​​ត្រូវ​​​បាន​​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ ហើយ​​​គេ​​​មិន​​​ដែល​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​ឡើយ​​​។

ព្រំ សារឿន អាយុ​​​២៨​​​​​​ឆ្នាំ បាន​​​​​​លើក​​​ឡើ​​​ង​​​ថា កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​ ក៏​​​មានបុរស​​​ម្នាក់​​​​​​បាន​​​ទៅ ​​​ភូមិ​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ស្រុក​​​រវៀង​​​ ខេត្ត​​​ព្រះវិហារ​​​ដែរ​​​ ដោយ​​​សន្យា​​​ផ្តល់​​​ការ​​​ងារ​​​ប្រាក់​​​ខែ​​​ខ្ពស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​។

សារឿន បាន​​​និយាយ​​​ថា “មេខ្លោង​​​បាន​​​ប្រាប់​​​យើង​​​ថា ​​​យើង​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​​​​៨០០.០០០រៀល​​​ [ប្រហែល​​​២០០​​​ដុល្លារ​​​] ក្នុង​​​មួយ​​​ខែ​​​ ហេតុ​​​ដូច្នេះ​​​ខ្ញុ​​​ំ​​​បាន​​​យល់​​​ព្រម​​​ទៅ​​​ ព្រោះ​​​ខ្ញុំ​​​គ្មាន​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​កម្ពុជា​​​”។ សារឿន បាន​​​បន្ថែម​​​ថា ​​​ខ្លួន​​​​​​មិន​​​បាន​​​ទទួល​​​ប្រាក់​​​ខែ​​​តាម​​​អ្វី​​​ដែល​​​គេ​​​សន្យា​​​នោះ​​​ទេ​​​។

សារឿន បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ខ្លួន​​​បាន​​​ធ្វើ​​​ដំណើ​​​រ​​​ជាមួយ​​​បុរស​​​ចំនួន​​​ប្រាំ​​​នាក់​​​ផ្សេង​​​ទៀត​​​ចេញ​​​ពី​​​ភូមិ​​​ទៅ​​​កាន់​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ ជាទី​​​​​​ដែល​​​ពួក​​​គេ​​​បាន​​​ចូល​​​រួម​​​ជាមួយ​​​មនុស​​​្ស​​​យ៉ាង​​​តិច​​​៦០​​​នាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​ក្រោយ​​​​​​មក​​​ត្រូវ​​​ទាហា​​​ន​​​កម្ពុជា​​​ជួញ​​​ដូរ​​​ទៅ​​​កាន់​​​ប្រទេស​​​ថៃ​​​។ ទាហាន​​​កម្ពុជា​​​បាន​​​ប្រគល់​​​ពួក​​​គេ​​​ទៅ​​​បុរស​​​ជន​​​ជាតិ​​​ថៃ​​​ម្នាក់​​​ ដែល​​​បញ្ជូន​​​ពួក​​​គេ​​​ឡើង​​​រថយន្ត ហើយ​​​បើក​​​សំដៅ​​​ទៅ​​​កាន់​​​សមុទ្រ​​​។

យិន វុទ្ធី អាយុ​​​៣៣​​​ឆ្នាំ បាន​​​លើក​​​ឡើ​​​ង​​​ថា ខ្លួន​​​និង​​​អ្នក​​​ជិត​​​ខាង​​​បួន​​​នាក់​​​ផ្សេង​​​ទៀត​​​ឮគេ​​​និយាយ​​​ថា នៅ​​​ប្រទេស​​​ថៃ​​​អាច​​​រក​​​ប្រាក់​​​បាន​​​ច្រើន​​​ ហេតុ​​​ដូច្នេះ​​​ក៏​​​នាំ​​​គ្នា​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ដោយ​​​ខ្លួន​​​ឯង​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​។ នៅ​​​ពេល​​​ទៅ​​​ដល់​​​ទី​​​នោះ​​​​​​​​​មាន​​​បុរស​​​ម្នាក់​​​បាន​​​សន្យា​​​រក​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​តាម​​​កសិដ្ឋាន ឬ​​​រោង​​​ចក្រ​​​។

ប៉ុន្តែ នៅ​​​ពេល​​​ទៅ​​​ដល់​​​ប្រទេស​​​ថៃ​​​ ពួក​​​គេ​​​ត្រូវ​​​បាន​​​នាំ​​​ទៅ​​​កាន់​​​កំពង់​​​ផែ​​​មួ​​​យ​​​ ហើយ​​​ត្រូវ​​​បានគេ​​​​​​​​​យក​​​កាំ​ភ្លើង​​​ភ្ជង់​​​បង្ខំ​​​​​​ឲ្យ​​​ឡើង​​​លើ​​​ទូក​​​នេសាទ​​​។

វុទ្ធី​​​ បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​យើង​​​បដិសេធ​​​មិន​​​ព្រម​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​ មេការ​​​ថៃ​​​បាន​​​យក​​​កាំភ្លើង​​​បង្ហាញ​​​យើង​​​ ហើយ​​ចាប់​​​ផ្តើម​​​បញ្ចូល​​​គ្រាប់​​​។ នៅ​​​ពេល​​​យើង​​​ឃើញ​​​ដូច្នេះ​​​យើង​​​បាន​​​យល់​​​ព្រម​​​​​​ឡើង​​​ទូក​​​”៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ Alex Consiglio)

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស