37 C
Phnom Penh

​​​​លោក ហ៊ុន សែន​​​៖ មានការ​​​អី​ និយាយ​​​គ្នា កុំ​​​បាច់​​​ជេរ​​​គ្នា​បញ្ចោរគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​​​​ បាន​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​អនុវត្តខ្ជាប់​​​ខ្ជួន​​​នូវ​​​​​​​​​វប្បធម៌​​​សន្ទនា​​​ដែល​​​លោក និង​​​​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​បក្ស​​​ប្រឆាំង​​​ បាន​​​បង្កើត​​​ឡើង។​​​​​​

ថ្លែង​​​ក្នុងពិធី​ចែក​សញ្ញាបត្រ​ដល់និស្សិត​​​​សាកលវិទ្យាល័យ​​​​អាស៊ី​អឺរ៉ុប ​​​​នៅ​វិទ្យាស្ថានជាតិ​អប់រំ​​​​ក្នុង​​​​ក្រុង​​​ភ្នំ​​​ពេញ​​​​ថ្ងៃ​​​នេះ លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បានមាន​​​ប្រសាសន៍​​​ថា” វប្បធម៌​​​សន្ទនា​​​ត្រូវ​​​ជំនួស​​​ឲ្យ​​​វប្បធម៌​​​ប្រទូសរ៉ាយ វប្បធម៌​​​អរិភាព វប្បធម៌ហិង្សា។​​​ មាន​​​ការ​​​អី​​​និយាយ​​​គ្នា។​​​ កុំ​​​បាច់​​​ជេរ​​​បញ្ចោរ​​​គ្នា កុំ​​​បាច់​​​ប្រមាថ​​​គ្នា​​​ កុំ​​​​​​បាច់​​​​​​ញុះ​​​ញង់​​​ តែ​​​និយាយ​​​គ្នា​​​ទៅ​​​ វា​​​ជា​​​ប្រភេទ​​​ប្រ​​​ជាធិបតេយ្យ​​​មួយ​​​បែប។​​​​​​​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​យល់​​​ព្រម​​​អនុវត្ត​​​តាម​​​ក្រម​​​ប្រតិបត្តិ​​​​​​​​​ ដែល​​​សមាជិក​​​បក្ស​​​ត្រូវ​​​និយាយ​​​ជា​​​សាធារណៈ​​​​​​ស្ថិត​​​ក្រោម​​​​​​វប្បធម៌​​​សន្ទនា។

ចំណុច​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​រួម​​​ដែល​​​ត្រូវ​​​ចៀស​​​វាង​​​ រួមមាន​​​​​​សម្តី​​​មួយ​​​ចំនួនដែល​​​ប្រើ​​​ដោយ​​​គណ​​​បក្ស​​​ទាំង​​​ពីរ ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​ត្រូវ​​​ប្រើ​​​ពាក្យ​​​​​​ជេរ​​​ប្រមាថ​​​ទៅ​​​លើ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជ​​​ាក៏​​​មិន​​​ត្រូវ​​​ប្រើ​​​ពាក្យ​​​គំរាម​​​កំហែង​​​​​​ដូច​​​ជា​​​​​​ការ​​​ចាប់​​​ដាក់​​​គុក​​​ ឬ​​​សង្គ្រាម​​​នឹង​​​កើត​​​ឡើង​​​៕​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស