37 C
Phnom Penh

ជន​​​ជាប់ចោទ​​​ពី​​​បទរំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​​​​ទាញ​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​​​ជាប់​​​​​​ចោទ​​​ពី​​​បទ​​​​​​​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​​​កុមារ​​​ត្រូវ​​​បាន​​​​​​គេ​​​ចាប់​​​ទាញ​​​ចេញ​​​ពី​​​បន្ទប់​​​​​​សវនាការ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​បដិសេធ​​​មិន​​​ព្រម​​​ធ្វើ​​​តាម​​​ការ​​​បង្គាប់​​​របស់​​​ចៅ​​​ក្រម​​​ឲ្យ​​​អង្គុយ​​​ចុះ​​​ និង​​​រង់​​​ចាំ​​​ដល់​​​វេន​​​របស់​​​ខ្លួន​​​​​​និយាយ​​​។

លោក​​​ George Moussallie អាយុ​​​៥២​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​អូស្ត្រាលី​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​ក្មេង​​​ប្រុស​​​ក្រោម​​​អាយុ​​​១២​​​ឆ្នាំ​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​ កាល​​​ពីឆ្នាំ​​​២០១៣ និង​​​ឆ្នាំ​​​២០១៤​​​នៅ​​​ផ្ទះ​​​ជួល​​​របស់​​​ខ្លួន​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​ មុន​​​ពេល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ខែ​​​សីហា​​​។ ជន​​​បរទេស​​​រូប​​​នេះ​​​​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​វាយ​​​ដំ និង​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​​​កុមារ។

នៅ​​​ពេល​​​ការ​​​បើក​​​សវនាការ​​​លើក​​​ទី​​​៤​​​របស់​​​ខ្លួន​​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ម្សិលមិញ​​​ ​​​​​​លោក​​​ Moussallie បាន​​​ទាម​​​ទារ​​​​​​ឡើង​​​និយាយ​​​ទៅ​​​កាន់​​​តុលាការ​​​ ហើយ​​​សួរ​​​ព្រះរាជ​​​អាជ្ញា​​​រង​​​ តុប ឈុន​​​ឡុង ។

លោក កោ វណ្ណឌី ចៅក្រម​​​ប្រធាន​​​ក្រុម​​​​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​​​​​​​បាន​​​ណែនាំ​​​ឲ្យ​​​អ្នក​​​បក​​​ប្រែ​​​ប្រាប់​​​លោក Moussallie ថា “តុលាការ​​​មិន​​​អនុញ្ញាត​​​ឡើយ​​​ ប្រាប់​​​គាត់​​​ឲ្យ​​​អង្គុយ​​​ចុះ​​​​​​។ ប្រសិន​​​បើ​​​គាត់​​​មិន​​​អង្គុយ​​​ចុះ​​​ទេ​​​ ខ្ញុំ​​​នឹង​​​បញ្ជូន​​​គាត់​​​​​​ចេញ​​​ក្រៅ ហើយ​​​​​​ខ្ញុំ​​​នឹង​​​បន្ត​​​ការ​​​បើក​​​សវនាការ​​បន្ត​​​ទៀត”។

ចៅ​​​ក្រម កោ វណ្ណឌី បាន​​​ប្រាប់​​​លោក Moussallie ថា គាត់​​​នឹង​​​ដល់​​​វេន​​​និយាយ​​​​​​ទៅ​​​កាន់​​​តុលាការ​​​នៅ​​​ពេល​​​លោក​​​បញ្ចប់​​​ការ​​​សាក​​​សួរ​​​ជន​​​រង​​​គ្រោះ​​​​​​ចំនួន​​​បួន​​​នាក់​​​ដែល​​​បាន​​​មក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​បើក​​​សវនាការ​​​នេះ​​​។

ប៉ុន្តែ លោក​​​  Moussallie បាន​​​បដិសេធ​​​មិន​​​ព្រម​​​​​​ធ្វើ​​​តាម​​​ឡើយ​​​ ហើយ​​​ទី​​​បំផុត​​​ត្រូវ​​​សន្តិសុខ​​​ពន្ធនាគារ​​​​​​នាំ​​​ចេញ​​​ពី​​​បន្ទប់​​​តុលាការ​​​ទាំង​​​ដៃ​​​ជាប់​​​ខ្នោះ​​​​​​​​​។

បន្ទាប់​​​មកទៀត​​​ ចៅក្រម កោ វណ្ណឌី បាន​​​បង្គាប់​​​ឲ្យ​​​ជន​​​រងគ្រោះ​​​ដែល​​​នគរបាល​​​កំណត់​​​អត្តសញ្ញាណ​​​ថា ជា​​​អ្នក​​​សុំ​​​ទាន​​​​​​នៅ​​​តាម​​​មាត់​​​ទន្លេ​​​ឲ្យ​​​ពន្យល់​​​​​​​​​​​ថា តើ​​​លោក​​​ Moussallie បាន​​​រំលោភ​​​បំពាន​​​ពួក​​​គេ​​​​​​ដោយ​​​​​​របៀប    ​​​។ ក្មេង​​​ប្រុស​​​ម្នាក់​​​ដែល​​​​ផ្តល់​​​សក្ខីកម្ម​​​ពី​​​បន្ទប់​​​មួយ​​​ដាច់​​​ដោយ​​​ឡែក​​​​​​តាម​​​រយៈ​​​វីដេអូ​​​ខុនហ្វឺរិន បាន​​​ប្រាប់​​​តុលាការ​​​ថា ខ្លួន​​​​​​ត្រូ​​​វបាន​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​​​ជា​​​រៀងរាល់​​​ឆ្នាំ​​​។

លោក​​​  Moussallie អតីត​​​គ្រូ​​​បង្រៀន​​​ភាសា​​​អង់គ្លេស​​​នៅ​​​សាលា​​​ American Pacific School ក្នុង​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​បាន​​​អះ​​​អាង​​​អំឡុ​​​ងការ​​​បើក​​​សវនាការ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​លើក​​​មុន​​​​​​ថា ខ្លួន​​​ត្រូវ​​​គេ​​​ទម្លាក់​​​កំហុស​​​លើ​​​ ហើយ​​​ខ្លួន​​​​​​គ្រាន់​​​តែ​​​ព្យាយាម​​​ជួយ​​​សង្គ្រោះ​​​ក្មេង​​​ទាំង​​​នេះ​​​តែ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​ចោទ​​​ប្រកាន់​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ប្រឆាំង​​​ជន​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ ដែល​​​ជួយ​​​នគរ​​​បាល​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​​​​រូប​​​លោក​​​ថា បាន​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​មិន​​​ត្រឹម​​​ត្រូវ​​​។

តុលាការ​​​គ្រោង​​​​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ថ្ងៃ​​​ទី​​​១១ ខែមិថុនា​​​៕ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស