26 C
Phnom Penh

ការ​​​នាំ​​​ចេញ​​​ស្ករ​​​ស​​​ទៅ​​​កាន់​​​សហភាព​​​អឺរ៉ុបធ្លាក់​​​ចុះ​​​ បន្ទាប់​​​ពី​​​ឆ្នាំ​​​ដែល​​​មាន​​​ការ​​​កើន​​​ឡើង​​​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ទិន្នន័យ​​​ស្តី​​​ពី​​​ពាណិជ្ជកម្ម​​​របស់​​​សហភាព​​​អឺរ៉ុប​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការនាំចេញ​​​ស្ករ​​​ស​​​របស់​​​កម្ពុជា​​​ទៅ​​​កាន់​​​សហភាព​​​អឺរ៉ុប​​​បាន​​​ធ្លាក់​​​ច​​​ុ​​​ះ​​​៤១ភាគ​​​រយ​​​កាល​​​ពី​​​ឆ្មាំ​​​មុន​​​ ដែល​​​ជា​​​ការ​​​ធ្លាក់​​​ចុះ​​​មួយ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​សម្រាប់​​​ការ​​​នាំ​​​ចេញ​​​មួយ​​​នៅ​​​ក្នុង​​​ចំណោម​​​ការ​​​នាំ​​​ចេញ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​បំផុត​​​នៅ​​​កម្ពុជា។

ដោយ​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា “ស្ករ​​​ឈាម” ​​​ ដោយ​​​គ្រួសារ​​​ដែល​​​បាត់​​​បង់​​​ផ្ទះ​​​សំបែង​​​ និង​​​ដី​​​ស្រែ​​​​​​ចម្ការ​​​​​​របស់​​​ខ្លួន​​​ដោយសារ​​​ចម្ការ​​​​​​អំពៅ​​​នៅ​​​ទូទាំង​​​ប្រទេស ​​​កម្ពុជា​​​បាន​​​នាំ​​​ចេញ​​​ស្ករ​​​​​​ស​​​ប្រមាណ​​​៣៨.០០០តោន​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​ប្រមាណ​​​១៧​​​,៤លាន​​​ដុល្លារ​​​ទៅ​​​កាន់​​​តំបន់​​​អឺរ៉ុប​​​ ដែល​​​ជា​​​ទី​​​ផ្សារ​​​ធំ​​​បំផុត​​​របស់​​​ខ្លួន​​​​​​នៅ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ ​​​។

ការ​​​នា​​ំ​​​ចេញ​​​សរុប​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​គឺ​​​បាន​​​ធ្លាក់​​​ចុះ​​​ស្ទើរ​​​ពាក់​​​កណ្តាល​​​បើ​​​ធៀប​​​ទៅ​​​នឹង​​​ការ​​​នាំ​​​ចេញ​​​ស្ករ​​​ស​​​របស់​​​កម្ពុជា​​​ទៅ​​​កាន់​​​តំបន់​​​អឺរ៉ុប​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ប៉ុន្តែ វា​​​នៅ​​​តែ​​​ជា​​​ការ​​​នាំ​​​ចេញ​​​ច្រើន​​​បំផុត​​​ទី​​​២​​​ បើ​​​ធៀប​​​នឹង​​​ការ​​​នាំ​​​ចេញ​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​​​​ ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៩​​​មក​​​ នៅ​​​ពេល​​​សហ​​​ភាព​​​អឺរ៉ុប​​​​​​​​​បាន​​​លើក​​​លែង​​​​​​ពន្ធ​​​សម្រាប់​​​ទំនិញ​​​កម្ពុជា​​​ក្រោម​​​​​​គម្រោង​​​ពាណិជ្ជកម្ម​​​​​​ “អ្វី​​​ៗ​​​ទាំង​​​អស់​​​​​​លើក​​​លែង​​​តែ​​​អាវុធ​​​”របស់​​​ខ្លួន សម្រាប់​​​ប្រទេស​​​​​​ដែល​​​មាន​​​ការ​​​អភិវឌ្ឍ​​​ន៍​​​តិច​​​តួច​​​។

ប្រទេស​​​អីុតាលី និង​​​ប៊ុល​​​ហ្គារី​​​បាន​​​ទិញ​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​ក្នុង​​​ចំណោម​​​ការ​​​នាំ​​​ចេញ​​​ស្ករស​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​របស់​​​កម្ពុជា។ ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​​​បន្ទាប់​​​ពី​​​ប្រទេស​​​ទាំង​​​ពីរ​​​នេះ ​​​គឺ​​​សាធារណ​​​រដ្ឋ​​​ឆែក​​​ ប្រទេស​​​ក្រិក​​​ អេស្ប៉ាញ និង​​​ប្រទេស​​​បែលហ្ស៊ិក។

ទោះ​​​បី​​​ជា​​​​​​ស្ករ​​​​​​ស​​​គឺ​​​ជា​​​ទំនិញ​​​មួយ​​​ចំណែក​​​តូច​​​នៃ​​​អ្វី​​​ដែល​​​ប្រទេស​​​កម្ពុជា​​​នាំ​​​ចេញ​​​ទៅ​​​សហភាព​​​អឺរ៉ុប​​​ក្តី​​​ តែ​​​វា​​​គឺ​​​ជា​​​ទំនិញ​​​ដែល​​​បង្ក​​​ឲ្យ​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​។

យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​នៅ​​​កម្ពុជា​​​រួម​​​ទាំង​​​​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​មួយ​​​ចំនួន​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក​​​ លី យ៉ុងផាត់ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ផង​​​ដែរ​​​នោះ​​​​​​បាន​​​លួច​​​​​​ប្លន់​​​ដី​​​ស្រែ​​​ពី​​​អ្នក​​​ភូមិ​​​រាប់​​​ពាន់​​​នាក់ ហើយ​​​បាន​​​បណ្តេញ​​​ពួក​​​គាត់​​​រាប់​​​រយ​​​នាក់​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​​​​របស់​​​​​​ខ្លួន​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​​​​ធ្លាក់​​​ខ្លួន​​​ចូលក្នុង​​​ភាព​​​ក្រីក្រ​​​  និង​​​ជំពាក់​​​បំណុល​​​គេ​​​។ “យុទ្ធនាការ​​​​​​ស្ករ​​​ស្អាត​​​​​​ស្អំ​​​” របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​ជំរុញ​​​ឲ្យ​​​​​​ក្រុមហ៊ុន​​​ និង​​​អតិថិជន​​​ក្រៅ​​​ប្រទេស​​​កុំ​​​ទិញ​​​ស្ករ​​​ស​​​ពី​​​ប្រទេស​​​កម្ពុជា។

ទោះ​​​បី​​​ជា​​​សហភាព​​​អឺរ៉ុប​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​​​​ការ​​​បញ្ចប់​​​​​​ពាណិជ្ជកម្ម​​​​​​ស្ករ​​​ស​​​ជាមួយ​​​​​​ប្រទេស​​​កម្ពុជា​​​ក៏​​​ដោយ តែ​​​លោក អ៊ាង​​​ វុទ្ធី​​​​​​​​​​​​ ប្រធាន​​​អង្គការ​​​សមធម៌​​​កម្ពុជា​​​ដែល​​​កំពុង​​​ជួយ​​​គ្រួសារ​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​បណ្តេញ​​​ចេញ​​​ពីផ្ទះ​​​សំបែង​​​ និង​​​ដី​​​ស្រែ​​​​​​ចម្ការ​​​ ដោយ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​នោះ​​​ជឿ​​​ជាក់​​​ថា ការ​​​ធ្លាក់​​​ចុះ​​​នៃ​​​ការ​​​នាំ​​​ចេញ​​​ក្នុង​​​ឆ្នាំ​​​២០១៤ គឺ​​​ដោយសារ​​​តែ​​​យុទ្ធនាការ​​​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺ​​​ដោយ​​​សារ​​​តែ​​​​​​ គេ​​​ដឹង​​​ឮ​​​ច្រើន​​​អំពី​​​បញ្ហា​​​ស្ករ​​​ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​អ្នក​​​ទិញ​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត​​​្ន​​​កាន់​​​តែ​​​ច្រើន​​​ជាង​​​មុន​​​”។

លោក​​​បាន​​​គួស​​​បញ្ជាក់​​​ថា ជា​​​ភ័ស្តុតាង​​​ជាក់​​​ស្តែង​​​​​​ ក្រុម​​​ហ៊ុន​​​​​​ Tate & Lyle ដែល​​​ជា​​​ក្រុមហ៊ុន​​​ស្ករ​​​ស​​​ដ៏​​​ធំ​​​របស់​​​អង់គ្លេស​​​បាន​​​សម្រេច​​​ឈប់​​​ទិញ​​​ស្ករ​​​ស​​​ពី​​​កម្ពុជា​​​កាល​​​ពី​​​ពីរ​​​បី​​​ឆ្នាំ​​​មុន​​​នេះ​​​ ហើយ​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​ប្រទេស​​​អូទ្រីស​​​មួយ​​​បាន​​​ប្រាប់​​​លោក​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ថា ខ្លួន​​​ក៏​​​នឹង​​​ឈប់​​​នាំ​​​ចូល​​​ស្ករ​​​ស​​​ពី​​​កម្ពុជា​​​ដែរ​​​ដោយ​​​សារ​​​បញ្ហា​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នេះ​​​។ រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា បញ្ហា​​​ជុំ​​​វិញ “ស​​​្ករ​​​ឈាម” ក៏​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ក្រុមហ៊ុន Mitr Phol របស់​​​ប្រទេស​​​ថៃ​​​​​​បាន​​​បោះ​​​បង់​​​ចោល​​​ចម្ការ​​​អំពៅ​​​ចំនួន​​​បី​​​របស់​​​ខ្លួន​​​​​​នៅ​​​កម្ពុជា​​​ក្នុង​​​ពេល​​​​​​ថ្មី​​​ៗ​​​នេះ​​​ដែរ​​​។

លោក​​​ វុទ្ធី បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​សំដៅ​​​​​​លើ​​​ការ​​​ធ្លាក់​​​ចុះ​​​នៃ​​​ការ​​​នាំ​​​ចេញ​​​ស្ករ​​​ស​​​ថា “​​​សកម្មភាព​​​ទាំង​​​​​​អស់​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ឈប់​​​ទិញ​​​ដូច្នេះ​​​ ហើយ​​​វា​​​នឹង​​​មាន​​​ផល​​​ប៉ះពាល់​​​កាន់​​​តែ​​​ច្រើន​​​ ប្រសិនបើ​​​ក្រុម​​​ហ៊ុន​​​មិន​​​ព្រម​​​ចាត់​​​វិធានការ​​​ណា​​​មួយ​​​ដើម្បី​​​រក​​​ដំណោះស្រាយ​​​ជូន​​​គ្រួសារ​​​រង​​​គ្រោះ​​​នោះ​​​​​​”។

ទោះបី​​​ជា​​​សហភាព​​​អឺរ៉ុប​​​បាន​​​បដិសេធ​​​មិ​​​ន​​​ព្រម​​​បញ្ចប់​​​ពាណិជ្ជ​​កម្ម​​​នេះ​​​ក្តី​​​ តែ​​​​​​ខ្លួន​​​កំពុង​​​ចរចា​​​ជាមួយ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ជាង​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ទាក់ទិន​​​នឹង​​​ផែន​​​ការ​​​ដ៏​​​លម្អិតមួយ​​​​​​ ដែល​​​នឹង​​​ជួយ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ឲ្យ​​​​​​វិល​​​ត្រឡប់​​​​​​ទៅ​​​រក​​​ជីវភាព​​​ដូច​​​​​​មុន​​​ពេល​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​​​​ចាប់​​​យក​​​ដីធ្លី​​របស់​​​ពួក​​​គាត់​​​វិញ​​​។

លោក​​​ វុទ្ធី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​ជំនាញ​​​ចំនួន​​​ពីរ​​​រូប​​​ដែល​​​សហភាព​​​អឺរ៉ុប​​​បាន​​​ជួល​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​​​​ដើម្បី​​​ជួយ​​​នៅ​​​ក្នុង​​​​​​ផែន​​​ការ​​​នេះ​​​បាន​​​​​​ចុះ​​​ទៅ​​​ត្រួត​​​ពិនិត្យ​​​តំបន់​​​​​​​​​មាន​​​ជម្លោះ​​​បាន​​​មួយ​​​ភាគ​​​ធំ​​​ ហើយ​​​បាន​​​បញ្ចប់​​​ការ​​​សិក្សា​​​របស់​​​ខ្លួន​​​ដែល​​​ឥឡូវ​​​នឹង​​​ត្រូវ​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​តាក់​​​តែង​​​ច្បាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ផ្តល់​​​សំណង​​​។

លោក​​​ ហ្សង់​​​ហ្វ្រង់ស័រ កូតាំង​​​ ឯកអគ្គរដ្ឋទូត​​​​​​សហភាព​​​អឺរ៉ុប​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​រំពឹង​ង​​​ថា រដ្ឋាភិបាល​​​នឹង​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​ជា​​​ចុង​​​ក្រោយ​​​លើ​​​ច្បាប់​​​នេះ​​​នៅ​​​ប៉ុន្មាន​​​សប្តាហ៍​​​ខាង​​​មុខ​​៕ ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស