33 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​ម៉ាឡេស៊ី​​​និយាយ​​​ថា បញ្ជូន​​​រ៉ូហ៊ីង​​​យ៉ា​​​ទៅ​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារ​​​ព័ត៌មាន​​​ម៉ាឡេស៊ី​​​បាន​​​រាយ​​​ការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្សតិ៍ថា រដ្ឋ​​​មន្ត្រី​​​​​​ បាន​​​និយាយ​​​ថា  អង្គការ​​​​​​​​​សហប្រជាជាតិ​​​ គួរ​​​បញ្ជូន​​​អ្នក​​​ស្វែង​​​រក​សិទ្ធិ​​​​ជ្រក​​​កោន​​​​​​​​​​​​រ៉ូហ៊ីងយ៉ា​​​ និង​​​បង់ក្លាដែស​ ដែល​​​​​​អណ្តែត​​​​តាម​​​​ទូក​​​​​​​នៅ​តាម​​​​​​​ឆ្នេរ​​​​សមុទ្រ​​​​ប្រទេស​​​លោក​​​​ មក​​​កាន់​​​​ប្រទេស​​​កម្ពុជា​​​ និង​​​ហ្វី​​​លី​​​ពីន ជា​​​ជាង​​​ប៉ុនប៉ង​​​​​​បញ្ចុះ​​​បញ្ចូល​​​រដ្ឋាភិបាល​​​​​​របស់​​​លោក​​​ឲ្យ​​​​​​ទទួល​​​យក​​​ពួក​​​គេ។

លោក ដាទុក សេរិ កាស្សិម រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​​​​គណៈរដ្ឋ​​​មន្ត្រី ត្រូវ​​​បាន​​​រាយ​​​ការណ៍​​​​​​​​​​​​​​​ប្រាប់​​​កាសែត​​​ New Straits Times ថា​​​ប្រទេស​​​កម្ពុជា​​​និង​​​ហ្វីលី​​​ពីន​​​ គួរ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ចំ​​​ពោះ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ ពី​​​ព្រោះ​​​ប្រទេស​​​ទាំង​​​ពីរ​​​ គឺ​​​ជា​​​​​​ប្រទេស​​​ហត្ថលេខី​​​នៃ​​​អនុ​​​សញ្ញា​​​ជន​​​ភៀស​​​ខ្លួន​​​ឆ្នាំ​​​១៩៥១។

យោង​​​តាម​​​​​​កាសែតMalay Mail​​​​​​ឲ្យ​​​ដឹង​​​ថា លោក សាហិដាន កាស្សិម​​​ ត្រូវ​​​​​​បាន​​​ដក​​​ស្រង់​​​សម្តី​​​ដោយ​​​និយាយ​​​ថា”ប្រសិន​​​បើ​​​ពួក​​​គេ​​​ឆ្លង​​​កាត់​​​តាម​​​ដែន​​​សមុទ្រ​​​​​​របស់​​​យើង​​​ ហើយ​​​ការ​​​ពិចារណា​​ផ្នែក​​​មនុស្ស​​​ធម៌​​​ត្រូវ​​​តែ​​​អនុវត្ត យើង​​​នឹង​​​សង្គ្រោះ​​​ពួក​​​គេ​​​ ចាប់​​​ពួក​​​គេ​​​ឃុំ​​​ ហើយ​​​ប្រគល់​​​ពួក​​​គេ​​​​​​ទៅ​​​អន្តោ​​​ប្រវេសន៍​​​ដើម្បី​​​ឃុំ​​​ខ្លួន”។​​​

តាម​​​សេចក្តី​​​រាយការណ៍​​​ លោក​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ចាត់​​​ទុក​​​​​​ប្រទេស​​​កម្ពុជា​​​ជា​​​ជម្រើ​​​ស​​​មួយ ដោយ​​​សារ​​​តែ​​​ប្រទេស​​​នេះ​​​ ស្ថិត​​​នៅ​​​​​​ជិត​​​ប្រទេស​​​ភូមាថា”ពី​​​ទីនោះ ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជាជាតិទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ ហើយ​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​ប្រទេស​​​មួយ​​​ទៀត​​​ ឬក៏​​​បញ្ជូន​​​ពួក​​​គេ​​​ត្រឡប់​​​ទៅ​​​ប្រទេសពួក​​​​​​គេ​​​វិញ”។​​​​​​​​​

អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ និង​​​ជន​​​អន្តោ​​​ប្រវេសន៍​​​រ៉ូហ៊ីង​​​យ៉ា​​​និង​​​បង់​​​ក្លាដែស​​​ប្រ​​​ហែល​​​៨០០០​​​នាក់ ត្រូវ​​​គេ​​​ជឿថា​​​​​​អណ្តែត​​​តាម​​​ទូក​​​​​​ក្នុង​​​ឆ្នេរ​​​សមុទ្រ​​​ម៉ា​​​ឡេ​​​ស៊ី​​​ និង​​​ឥណ្ឌូនេស៊ី​​​។​​​ ការ​​​កើន​​​ឡើង​​​នូវ​​​ជន​​​អន្តោប្រវេស​​​ន៍​​​​​​ដែល​​​ជាប់​​​ក្នុង​​​សមុទ្រ បាន​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​បង្ក្រាប​​​លើ​​​បណ្តាញ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ដែល​​​​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​រ៉ូហ៊ីង​​​យ៉ា​​​​​​សំដៅ​​​ទៅ​​​កាន់​​​​​​ដើម្បី​​​ភៀស​​​ខ្លួន​​​ពី​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ភូមា។​​​

លោក គឹម សារិន ប្រធាន​​​នាយក​​​ដ្ឋាន​​​ជនភៀស​​​ខ្លួន​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ បាន​​​បង្វែរ​​​សំណួរ​​​ទាំង​​​អស់​​​ដែល​​​ទាក់​​​ទង​​​នឹង​​​ជន​​​អន្តោ​​​ប្រវេស​​​ន៍​​​​​​ទៅ​​​ក្រសួង​​​ការ​​​បរទេស​​​ ប៉ុន្តែ​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា​​​ប្រទេស​​​កម្ពុជា​​​​​​នឹង​​​ដោះ​​​ស្រាយ​​​​​​​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​​​​ជ្រក​​​កោន​​​ស្រប​​​តាម​​​អនុសញ្ញា​​​ជន​​​ភៀស​​​ខ្លួន​​​។

លោក សារិន បាន​​​មាន​​​ប្រសាសន៍​​​ថា”ជន​​​ភៀស​​​ខ្លួន​​​ អាច​​​ស្នើ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន ប្រសិន​​​បើ​​​ពួក​​​គេ​​​មាន​​​​​​លក្ខខណ្ឌ​​​សម​​​ស្រប​​​​​​​​​និង​​​សក្តិ​​​សម​​​ជា​​​ជន​​​អន្តោ​​​ប្រវេសន៍​​​”។​​​​​​​​​

មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ។​​​​​​

លោក ម៉ាធូ ស្មីត នាយក​​​ប្រតិបត្តិ​​​​​​នៃ​​​​​​​​​អង្គការ​​​ការពារ​​​សិទ្ធិ ជា​​​ក្រុម​​​តស៊ូ​​​មតិ​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​អាស៊ី​​​អគ្នេយ៍ បាន​​​​​​ហៅ​​​ការឲ្យ​​​យោបល់​​​ថា​​​ជន​​​ភៀស​​​ខ្លួន​​​​​​រ៉ូហ៊ីង​​​យ៉ា​​​គួរ​​​បញ្ជូន​​​មក​​​ប្រទេស​​​កម្ពុជាថា​​​”គួរ​​​ឲ្យ​​​ខឹង​​​សម្បា”។

លោក ស្មីត​​​ បាន​​​​​​និយាយ​​​ថា” រដ្ឋា​​​ភិបាល​​​​​​នៅ​​​ក្នុង​​​តំបន់​​​នេះ មិន​​​អាច​​​បន្ត​​​លេង​​​ពិង​​​​​​ប៉ុង​​​ជាមួយ​​​ជីវិត​​​មនុស្ស​​​ទេ។​​​ ប្រទេស​​​ម៉ាឡេស៊ី ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ យ៉ាង​​​ហោច​​​ណាស់​​​ផ្តល់​​​ការ​​​ការ​​​ពារ​​​បណ្តោះ​​​អាសន្ន​​​​​​ដល់​​​រ៉ូហ៊ីង​​​យ៉ា​​​ ដែល​​​កំពុង​​​មក​​​ដល់​​​សមុទ្ររបស់​​​ខ្លួន”។​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស្មីត​​​ បាន​​​និយាយ​​​បន្ត​​​ថា”ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​ថា​​​តើ​​​កម្ពុជា​​​​​​នឹង​​​ត្រូវ​​​ស្នើ​​​សុំ​​​ទេ…ប៉ុន្តែ​​​ខ្ញុំ​​​​​​គិត​​​ថា យើង​​​មិន​​​បាន​​​ឃើញ​​​ទូក​​​ចុ​​​ង​​​ក្រោយ​​​ទាំង​​​នោះ​​​ទេ​​​ ហើយការ​​​រំលោភ​​​បំពាន​​​​​​នៅ​​​ក្នុង​​​​​​[ប្រទេស​​​ភូមា]​​​ កំពុង​​​បន្ត ពោល​​​គឺ​​​​​​ស្ថានការណ៍​​​នៅ​​​ក្នុង​​​រដ្ឋ​​​រ៉ាគីន​​​ កាន់​​​តែ​​​អាក្រក់ទៅៗ”។

លោក ភិល រ៉ូប៊ឺតសុន អនុប្រធាន​​​អាស៊ី​​​នៃ​​​អង្គ​​​ការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មន​​​ុស្ស​​​ Human Rights Watch បាន​​​ចង្អុល​​​​​​ទៅ​​​លើ​​​ការ​​​បណ្តេញ​​​ម៉ុងតាញ៉ា​​​ចេញ​​​នា​​​ពេល​​​ថ្មីៗ​​​នេះ​​​របស់​​​អាជ្ញា​​​ធរ​​​កម្ពុជា ដែល​​​ពួកគេ​​​រត់​​​គេច​​​ពី​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​វៀត​​​ណាម​​​ ជា​​​ឧទាហរណ៍​​​ដែល​​​ប្រទេស​​​នេះ​​​ មិន​​​គួរ​​​ចាត់​​​ទុក​​​ជា​​​កន្លែង​​​ទទួល​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ទេ”។​​​​​​​​​​​​

លោក​​​ រ៉ូប៊ឺតសុន បាន​​​និយាយ​​​នៅ​​​ក្នុង​​​អុី​​​ម៉េល​​​ថា”​​​ប្រទេស​​​ក​​​ម្ពុជា​​​ មិន​​​មាន​​​សមត្ថភាព​​​​​​មើល​​​ថែ​​​​​​ជន​​​ភៀស​​​ខ្លួន​​​ប្រហែល​​​៨០​​​បាន​​​ផង​​​ ដូច្នេះ​​​ច្បាស់​​​ណាស់​​​ថា ខ្លួន​​​មិន​​​មាន​​​សមត្ថភាព​​​​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​តាម​​​ទូក​​​រ៉ូហ៊ីង​​​យ៉ា​​​និង​​​បង់ក្លាដែស​​​បាន​​​ទេ”។​​​

លោក​​​ រ៉ូប៊ឺតសុន បាន​​​និយាយ​​​សំដៅ​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស់​​​របស់​​​កម្ពុជា​​​​​​ជាមួយ​​​ប្រទេស​​​អូស្ត្រាលី​​​ ដើម្បី​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​ដែល​​​កំពុង​​​ឃាត់​​​ទុក​​​​​​​​​លើ​​​ប្រ​​​ទេស​​​កោះណូរូថា”​​​ប៉ុន្តែ​​​ ចំ​​​ណុច​​​ខ្លះ ប្រទេស​​​កម្ពុជា​​​ បាន​​​នាំ​​​មក​​​នូវ​​​បញ្ហា​​​ទាំង​​​នេះ​​​ដោយ​​​ខ្លួន​​​ឯង​​​ ដោយ​​​ចុះ​​​កិច្ច​​​ព្រមព្រៀង​​​ជាមួយ​​​អូស្ត្រាលី​​​ ហើយ​​​យល់​​​ព្រម​​​ធ្វើ​​​ជា​​​កន្លែង​​​ចាក់​​​ចោល​​​ជន​​​ភៀស​​​ខ្លួន​​​របស់​​​រដ្ឋាភិបាល​​​ក្រុងកង់បេ​​​រ៉ា”។​​​

លោក​​​ រ៉ូប៊ឺតសុន បាន​​​និយាយ​​​បន្ថែម​​​ថា”តើ​​​យើង​​​ភ្ញាក់​​​ផ្អើល​​​​​​ទេ​​​ ដែល​​​ថា​​​ប្រទេស​​​ម៉ាឡេស៊ី​​​គិត​​​ថា ខ្លួន​​​អាច​​​ចូល​​​រួម​​​​​​ក្បួន​​​ហែ ហើយ​​​ធ្វើ​​​ដូច​​​គ្ន​​​ាឬទេ?”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស