38 C
Phnom Penh

តុលាការ​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​ឥណ្ឌូណេស៊ី​​​​​​​​ម្នាក់​​​​ពី​​​បទ​​​លួច​​​ប្រាក់​​​ពី​​​កាស៊ីណូ​​​ ខណៈ​​​ម្នាក់​​​ទៀត​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​ឲ្យដឹង​​​ថា ខណៈ​​​នគ​​​របាល​​​កំពុង​​​បន្ត​​​តាម​​​ស្វែង​​​រក​​​បុរស​​​ជន​​​ជាតិ​​​ឥណ្ឌូណេស៊ី​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​លួច​​​ប្រាក់​​​ចំនួន​​​១៦១.០០០​​​ដុល្លារ​​​ពី​​​កាស៊ីណូ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​នោះ សាលា​​​ដំបូង​​​ខេត្ត​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​ឥណ្ឌូណេស៊ី​​​ម្នាក់​​​ទៀត​​​ពីបទ​​​រំលោភ​​​សេចក្តី​​​ទុក​​​ចិត្ត​​​ដោយ​​​បាន​​​លួច​​​ប្រាក់​​​ចំនួន​​​៥០.០០០ដុល្លារ​​​ពី​​​កាស៊ីណូ​​​ដដែល​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក​​​ អាបេលាន យ៉ូដា (Abelian Yodha) លេខាទី​​​១​​​នៅ​​​ស្ថាន​​​ទូត​​​ឥណ្ឌូណេស៊ី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា លោក​​​ ជេហ្វហ្វ្រី សុ៊ន (Jeffry Sun) ​​​គឺ​​​ជា​​​ជន​​​ដែល​​​នគរបាល​​​តាម​​​ចាប់ខ្លួន​​​ដើម្បី​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​លួច​​​ប្រាក់​​​ចំនួន​​​១៦១.០០០ដុល្លារ​​​ពី​​​កាស៊ីណូ​​​នៅ​​​ក្នុង​​​​​​រមណីយដ្ឋាន​​​ Grand Gragon Resort ក្នុង​​​ស្រុក​​​កោះធំ។

ទាំង​​​លោក យូ៉ដា និង​​​លោក អីុវ ចំរើន ស្នង​​​​​​ការ​​​នគរបាល​​​ខេត្ត​​​កណ្តាល​​​សុទ្ធ​​​តែ​​​បាន​​​លើក​​​ឡើង​​​ថា អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​​​​មហា​​​ផ្ទៃ​​​កំពុង​​​ដោះ​​​ស្រាយ​​​សំណុំ​​​រឿង​​​នេះ​​។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក អ៊ុក​​​ ហៃសិលា ប្រធាន​​​នាយកដ្ឋាន​​​ផ្នែក​​​សើុប​​​អង្កេត​​​ និ​​​ង​​​អនុវត្ត​​​នីតិវិធី​​​នៃ​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​បដិសេធ​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​​​​សំណុំរឿង​​​ដែល​​​ដាក់​​​បន្ទុក​​​​​​​​​លោក ជេហ្វ​​​ហ្វ្រី ស៊ុន ទេ​​​​​​ប៉ុន្តែ ថា នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​​​​ឥណ្ឌូណេស៊ី​​​ម្នាក់​​​​​​ទៀត​​​ដែល​​​មាន​​​ឈ្មោះ​​​ត្រឹម​​​តែ​​​ថា អាវីន (Avin)​​​អាយុ​​​២៧​​​​​ឆ្នាំ កាល​​​ពីដើម​​​សប្តាហ៍​​​មុន​​​នៅ​​​ច្រក​​​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​ក្នុង​​​ខេត្ត​​​​​​បន្ទាយ​​​មាន​​​ជ័យ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​រូប​​​នេះ​​​​​​ដោយ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​និរទេស​​​មួយ​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​។ យើង​​​បាន​​​បញ្ជូន​​​ជន​​​នេះ​​​ចេញ ពី​​​ប្រទេស​​​កាល​​​ពីឆ្នាំ​​​២០១២ ហើយ​​​ជន​​​នេះ​​​បាន​​​ត្រឡប់​​​​​​មក​​​វិញ​​​”។

យោង​​​តាម​​​ឧត្តម​​​សេនីយ៍​​​ទោ អ៊ុក ហៃ​​​សិលា បាន​​ឲ្យ​​​ដឹង​​​ទៀត​​​ថា  អាវីន ត្រូវ​​​បាន​​​និរទេស​​​កាល​​​​​​ពីឆ្នាំ​​​២០១២​​​ពីបទ​​​លេង​​​ល្បែង​​​ស៊ីសង​​​ដោយ​​​ខុស​​​ច្បាប់​​​។ លោក​​​បាន​​​បន្ថែ​​​ម​​​ថា អាវីន ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​នាយកដ្ឋាន​​​អន្តោប្រវេសន៍រាជ​​​ធានីភ្នំពេញ​​​​​​រហូត​​​​​ដល់​​​ព្រឹក​​​ម្សិលមិញ​​​ នៅ​​​ពេល​​​ជន​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​ខេត្ត​​​កណ្តាល​​​តាម​​​របស់​​​សំណើ​​​សាលា​​​ដំបូង​​​ខេត្ត​​​េនះ​​​។ ឧត្តមសេនីយ៍ទោ​​​ អ៊ុក ហៃសិលា បាន​​​ពន្យល់​​​ថា តុលាការ​​​កំពុង​​​ស្វែង​​​រក​​​ជន​​​នេះ​​​​​​ដោយ​​​សារ​​​មាន​​​ជាប់ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​លួច​​​ប្រាក់​​​ចំនួន​​​៥០.០០០ដុល្លារ​​​ ពី​​​កាស៊ីណូ​​​នៅ​​​ក្នុង​​​រមណីយដ្ឋាន Grand Dragon Resort ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​នេះ​​​បាន​​​ផ្ទេរ​​​​​ប្រាក់​​​ពី​​​កាស៊ីណូ​​​នេះ​​​ចូល​​​ក្នុងគណនី​​​របស់​​​មិត្ត​​​ភក្តិ​​​ខ្លួន​​​”។

លោក លឹម សុគន្ធថា ប្រធាន​​​ព្រះរាជ​​​អាជ្ញា​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​​​​បាន​​​លើក​​​ឡើ​​​ង​​​ថា លោក​​​បាន​​​ចោទ​​​ប្រកាន់​​​ អាវីន ពីបទ​​​រំលោភ​​​សេចក្តី​​​ទុក​​​ចិត្ត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​បញ្ជូន​​​សំណុំ​​​រឿង​​​នេះ​​​ទៅ​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ដើម្បី​​​​​​ចាត់​​​ការ​​​បន្ត​​​”។

លោក យ៉ូដា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​បាន​​​ជួប​​​ជាមួយ​​​មន្ត្រី​​​អន្តោប្រវេសន៍​​​កាល​​​ពី​​​ម្សិលមិញ ហើយ​​​លោក​​​ត្រូវ​​​បាន​​​គេ​​​ជូន​​​ដំណឹង​​​អំពី​​​ករណី​​​របស់​​​ អាវីន ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​អាច​​​ធានា​​​បាន​​​ថា វា​​​គ្នាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ ជេហ្វហ្វ្រី ស៊ុន ទេ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ស្ថាន​​​ទូត​​​ជឿ​​​ជាក់​​​ថា អាវីន មិន​​​មែនជា​​​ពល​​​រដ្ឋ​​​ឥណ្ឌូណេស៊ី​​​ឡើយ​​​៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ សាំង​​​ សុឥន្ទរិទ្ធ​​​)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស