34 C
Phnom Penh

ក្រុម​របស់​លោក ប៉ូលុនស្គី​ បីនាក់ទៀត​ត្រូវ​បាន​ចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​បាន​​​បង្ហើប​​​ឲ្យ​​​ដឹង​​​កាល​​​ព​​​ី​​​ម្សិលមិញ​​​ថា ជន​​​បរទេស​​​បី​​​នាក់​​​ត្រូវ​​​បានចាប់ខ្លួន​​​កាល​​​ពីថ្ងៃ​​​សៅរ៍ ពីបទ​​ព្យាយាម​​​ជួយ​​​​​​សង្គ្រោះ​​​លោក សេរហ្គេ ប៉ូលុន​​​ស្គី ពាណិជ្ជករ​​​ជន​​​ជាតិ​​​រុស្សី​​​ពី​​​ការ​​​ឃុំ​​​ខ្លួន​​​ បណ្តាល​​​ឲ្យ​​​អាជ្ញាធរ​​​ពន្លឿន​​​ការ​​​និរទេស​​​អ្នក​​​អភិវឌ្ឍអចលនទ្រព្យ​​​រូប​​​នេះ​​​។

លោក សេរហ្គេ ប៉ូលុន​​​ស្គី ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ទី​​​ក្រុង​​​មូស្គូវិញ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​សុក្រ តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ស្នាក់​​​នៅ​​​ហួស​​​ទិដ្ឋាការ​​​របស់​​​ខ្លួន។

អាជ្ញាធរ​​​កម្ពុជា​​​ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា គាត់​​​មាន​​​អាវុធ​​​ ហើយ​​​បង្កើត​កង​​​អង្គរក្ស ដោយ​​​ធ្វើ​​​ឲ្យ​​​​​​វត្ត​​​មានបន្ត​របស់គាត់​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ជា​​​ការ​​​គំរាម​​​កំហែង​​​ដល់​​​សន្តិសុខ​​​ជាតិ​​​។

លោក អ៊ុក ហៃសិលា ប្រធានផ្នែក​​​សើុប​​​អង្កេត​​​​​​​​​​​នៅ​​​អគ្គនាយដ្ឋាន​​​អន្តោប្រវេសន៍​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ជន​​​បរទេស​​​ប្រាំបួន​​​នាក់​​​បាន​​​មក​​​ដល់​​​នាយក​​​ដ្ឋាន​​​របស់​​​លោក​​​នៅម៉ោង​​​ប្រហែល​​​៨​​​យប់​​​កាល​​​ពីថ្ងៃ​​​សៅរ៍ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​ស​​​កម្មភាព​​​​​​គួរ​​​ឲ្យ​​​សង្ស័យ​​​។

ឧត្តមសេនីយ៍ទោ ហៃ សិលា បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​នេះ​​​អង្គុយ​​​ក្នុ​​​​ង​​​រថយន្ត​​​ទំនើប​​​រយៈ​​​ពេល​​​ប្រហែល​​២​​​ម៉ោង មុន​​​ពេល​​​មក​​​កាន់​​​ការិយាល័យ​​​ដើម្បីសួរ​​​នាំ​​​អំពី​​​ការ​​​ទទួល​​​បាន​​​​​​ទិដ្ឋាការ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេបាន​​​​មក​​​ ហើយ​​​ពួក​​​គេ​​​ធ្វើ​​​ពុត​​​ជា​​​ចង់​​​ទទួល​​​បាន​​​ទិដ្ឋាការ​​​ ប៉ុន្តែ​​​ពួក​​​គេ​​​ធ្វើ​​​ដូច​​​ជា​​​ ពួក​​​គេ​​​ព្យាយាម​​​ជួយ​​​សង្គ្រោះ​​​អ្នក​​​ទោស​​​រូប​​​នេះ​​​អ៊ីចឹង​​​”។

ដោយ​​​សំដៅ​​​ដល់​​​កោះ​​​ដំឡូង​​​របស់​​​លោក សេរហ្គេ ប៉ូលុន​​​ស្គី ឧត្តមសេនីយ៍ទោ ហៃសិលា បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​មក​​​យើង​​​បាន​​​​​​ឡោម​​​ព័ទ្ធ​​​រថយន្ត​​​របស់​​​ពួក​​​គេ​​​នៅ​​​មុខ​​​កន្លែង​​​របស់​​​យើង​​​ ហើយ​​​បាន​​​ចាប់​​​ខ្លួ​​ន​​​មនុស្ស​​​បី​​​នាក់​​​ក្នុង​​​រថយន្ត​​​នោះ​​​។ ពួក​​​គេ​​​គឺជា​​​ក្រុម​​​ដែល​​​បាន​​​ប្រើ​​​ប្រាស់​​​អាវុធ​​​នៅ​​​លើ​​​កោះ​​​នោះ​​​”។

លោកបានមានប្រសាសន៍​​​ថា អ្នក​​​ទាំង​​​បី​​​រួម​​​មាន​​​ជន​​​ជាតិ​​​រុស្សី ពីរ​​​នាក់​​​ឈ្មោះ Roman Kotelnikov និង Aleksei Kunitcyn និង​​​ជន​​​ជាតិ​​​អ៊ុយក្រែន​​​ម្នាក់​​​ឈ្មោះ​​​ Valerii Noviko ។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ផ្សេង​​​ទៀត​​​បាន​​​គេច​​​ខ្លួន​​​តាម​​​ម៉ូតូ​​​ឌុប​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ពី​​​បទ​​​​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សន្តិសុខ​​​ជាតិ​​​ ពីព្រោះ​​​ពួក​​​គេ​​​មាន​​​គម្រោង​​​ជួយ​​​សង្គ្រោះ​​​អ្នក​​​ទោស​​​រូប​​​នេះ​​​ ដូច្នេះ​​​ហើយ​​​យើង​​​ត្រូវ​​​និរទេស​​​ពួកគេ​​​នៅ​​​សប្តាហ៍​​​នេះផងដែរ​ ប៉ុន្តែ វា​​​អាស្រ័យ​​​លើ​​​នរ​​​ណា​​​ទទួល​​​បាន​​​សំបុត្រ​​​យន្ត​​​ហោះ​​​មុនប៉ុណ្ណោះ​​​”។

ឧត្តមសេនីយ៍​​​ទោ ហៃសិលា បាន​​​​​​បន្ថែម​​​ថា ការ​​​ព្យាយាម​​​ជួយ​​​សង្គ្រោះ​​​នេះ​​​បណ្តាល​​​ឲ្យ​​​អាជ្ញាធរ​​​ពន្លឿន​​​ការ​​​និរទេស​​​លោក សេរហ្គេ ប៉ូលុន​​​ស្គី​​​ ។ អតីត​​​មហាសេដ្ឋី​​​រូប​​​នេះ​​​បាន​​​ជិះ​​​យន្ត​​​ហោះ​​​ទៅ​​​ប្រទេស​​​វៀតណាម​​​នៅ​​​ម៉ោង​​​៦និង​​​៤៥នាទីព្រឹក​​​​​​ ហើយ​​​បាន​​​ធ្វើ​​​ដំណើរ​​​បន្ត​​​ទៅ​​​កាន់​​​ទីក្រុង​​​មូស្គូ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​និរទេស​​​លោក សេរហ្គេ ប៉ូលុន​​​ស្គី យ៉ាង​​​ប្រញាប់​​​ប្រញាល់​ ពីព្រោះ​​​យើង​​​មិន​​​​​​ចង់​​​ឲ្យ​​​ជន​​​បរទេស​​​ផ្សេង​​​ទៀត​​​មក​​​ពី​​​ក្រុម​​​របស់​​​លោក​​​បង្ហាញ​​​មុខ​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សន្តិសុខ​​​របស់​​​យើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡើយ​​​”។

អ្នក​​​ទាំង​​​បី​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ ដោយ​​​ចូល​​​រួម​​​ជាមួយ​​​មនុស្ស​​​ប្រាំនាក់​​​ទៀត​​​របស់​​​លោក សេរហ្គេ ប៉ូលុន​​​ស្គី ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ជាមួយ​​​ចៅហ្វាយ​​​នាយ​​​របស់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ រួម​​​ទាំង​​​មេធាវី​​​ម្នាក់​​​ផង​​​ដែរ​​​។

ឧត្តមសេនីយ៍​​​ទោ ហៃសិលា បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​បី​​​នាក់​​​ត្រូវ​​​និរទេស​​​នៅ​​​មុន​​​ដំណាច់​​​សប្តាហ៍​​​នេះ។ មេធាវី​​​លោក សេរហ្គេ ប៉ូលុន​​​ស្គី ក្នុង​​​ទីក្រុង​​​មូស្គូ បាន​​​ចោទ​​​ប្រកាន់​​​ប្រទេស​​​កម្ពុជា​​​ថា​​​បាន​​​ធ្វើ​​​ផ្ទុយ​​​នឹង​​​ច្បាប់​​​កម្ពុជា​​​ និ​​​ងច្បាប់​​​អន្តរជាតិ​​​​​​ក្នុង​​​ការ​​​ចាប់​​​ខ្លួន​​​ និង​​​និរទេស​​​រូបគាត់​​​។

ពួក​​​គេ​​​និយាយ​​​ថា គាត់​​​ទំនង​​​ជា​​​មិន​​​ទទួល​​​បាន​​​ការ​​​ជំនុំ​​​ជម្រះ​​​យុត្តិធម៌​​​នៅ​​​ក្នុង​​​ប្រទេស​​​រុស្សី​​​ទីដែល​​​គាត់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​កិប​​​កេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​ពីវិនិយោគ​​​ិន​​​ក្នុង​​​គម្រោង​​​អចលនទ្រព្យ​​​ចំនួន​​​ពីរ​​​ឡើយ​៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស