28 C
Phnom Penh

សាក្សី​ប្រាប់​សាលាក្តីខ្មែរក្រហម​ពី​គ្រូរបស់ខ្លួន​ឲ្យ “ធ្វើគធ្វើថ្លង់”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នក​បច្ចេកទេស​ម្នាក់​អំឡុង​របប​ ប៉ុល ពត បាន​ប្រាប់​សាលា​ក្ដី​ខ្មែរ​ក្រហម​កាលពី​ម្សិលមិញ​ពី​របៀប​​ដែល​លោក​ត្រូវ​បាន​គ្រូរបស់​ខ្លួន​ប្រាប់​ឲ្យ​ “ធ្វើ​គធ្វើថ្លង់” ដើម្បី​រស់​។

លោក ប៉ិច សុខា អាយុ​៥៥​ឆ្នាំ​ដែល​ត្រូវ​បាន​បញ្ជូន​ពី​សាលា​ឫស្សីកែវ ក្រុង​ភ្នំពេញ​ទៅ​ការដ្ឋានជីក​ទំនប់​១មករា ក្នុង​ខេត្ត​កំពង់ធំ ក្នុង​ឆ្នាំ​១៩៧៧ បាន​និយាយ​ថា គ្រូបង្រៀន​ម្នាក់​បាន​ប្រាប់​លោក​ឲ្យ​​ធ្វើ​គធ្វើថ្លង់ ដើម្បី​ចៀស​វាង​ការ​តាម​ដាន​របស់ពួក​ខ្មែរ​ក្រហម​។

លោក​បាន​​និយាយ​ថា “​ខ្ញុំ​ចាំពាក្យ​នេះ​ពី​គ្រូរបស់​ខ្ញុំ នៅ​ពេលនោះ​ខ្ញុំ​នៅ​ក្មេង​ ហើយ​ខ្ញុំ​បាន​សួរ​គ្រូរបស់​ខ្ញុំ​អំពី​របប​នោះ ហើយ​គ្រូរបស់​ខ្ញុំ​​ប្រាប់​ខ្ញុំ​ឲ្យ​ធ្វើ​គធ្វើ​ថ្លង់​ដើម្បី​រស់”។

សាក្សី​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ការដ្ឋានជីក​ទំនប់​ក្នុង​ស្រុក​បារាយណ៍​ជាមួយ​សិស្ស​បី​នាក់​ទៀត​បាន​រៀបរាប់​ពី​ជីវិត​លំបាកវេទនា​នៅ​ទីនោះ។

លោក​​ក៏​បាន​និយាយ​ពី​ចម្រៀង​បដិវត្ត​ន៍ដែល​គេ​ចាក់​នៅ​ការដ្ឋាន​នោះ​ដែល​ស្ដាប់​ទៅ​ហាក់​ដូច​ជា​សប្បាយ​ ដើម្បី​ព្យាយាម​បិទបាំង​ការ​ពិត​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​។

លោក សុខា បាន​និយាយ​ថា “រូប​ភាព​ទាំង​អស់​ហាក់​ដូច​ជា​សប្បាយ​ ប៉ុន្តែ​ការ​ពិត​អ្វីៗ​គួរ​ឲ្យ​ភ័យ​ខ្លាច​…។ វា​មិន​សម​ថា​យើង​នៅ​រស់​ឡើយ”។ សវនាការ​បន្ត​នៅ​ថ្ងៃ​នេះ៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស