27 C
Phnom Penh

តុលាការ​​​បើក​សវនាការ​ជំនុំជម្រះ​​លោក ថោង សារ៉ាត់​​​ និង​​​ឪពុក​​​ម្តាយ​​​ជុំវិញការ​​​​​​រក្សា​​​អាវុធ​​​ទុក​​​​​​ដោយ​​​ខុស​​​​​​ច្បាប់​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រី​ កែវ សារី​ ជា​ម្តាយរបស់​លោក ថោង សារ៉ាត់​ ដើរ​ចូល​បន្ទាប់​ពី​សវនាការ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​។ រូបថតៈ ស៊ីវ ចាន់ណា​
អ្នក​ស្រី​ កែវ សារី​ ជា​ម្តាយរបស់​លោក ថោង សារ៉ាត់​ ដើរ​ចូល​បន្ទាប់​ពី​សវនាការ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​។ រូបថតៈ ស៊ីវ ចាន់ណា​

ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែលប្រឈម​​​ការ​​​ចោទ ប្រកាន់​​​ពីបទ​​​ធ្វើ​​​ជា​​​មេខ្លោង​​​នៅ​​​ពីក្រោយ​​​ការ​​​ធ្វើ​​​ឃាត​​​​​​អ្នក​​​ជំនួញម្នាក់​​​​​​ កាល​​​ពីខែ​​​វិច្ឆិកា បាន​​​បង្ហាញ​​​ខ្លួនជា​​​លើក​​​ដំបូង​​​ជាមួយ​​​ឪពុក​​​ម្តាយ​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​កាល​​​ពីម្សិលមិញ ខណៈ​​​ការ​​​បើក​​​សវនាការ​​​របស់​​​ពួក​​​គេ​​​ជុំវិញ​​​​​​ការ​​​រក្សា​​​អាវុធ​​​ទុក​​​ដោយ​​​ខុស​​​ច្បាប់​​​កំពុង​​​បន្ត​​​។

មនុស្ស​​​មួយ​​​ក្រុម​​​ត្រូវ​​​បាន​​​ចោទ​​​​​​ប្រកាន់​​​កាល​​​ពី​​​ខែ​​​ធ្នូ រួម​​​ទាំង​​​អង្គរក្ស​​​ម្នាក់​​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​ផង​​​ដែរ​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញអាវុធ​​​មួយ​​​ចំនួន​​​អំឡុង​​​ការឆ្មក់​​​ចូល​​​ផ្ទះ​​​ចំនួន​​​ពីរ​​​របស់​​​គ្រួសារ​​​លោក​​​ ថោង​​​ សារ៉ាត់ ជា​​​ផ្នែក​​​នៃ​​​ការ​​​សើុបអង្កេ​​​ត​​​របស់​​​នគរបាល​​​លើ​​​ការ​​​ធ្វើ​​​​​​​​​លោក​​​ឧកញ៉ា អឹុង ម៉េងជឺ ។

ឧត្តមសេនីយ៍ទោ ថោង​​​ សារ៉ាត់ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ជួល​​​អង្គរក្ស​​​ខ្លួន​​​ ដែល​​​ក្នុង​​​នោះ​​​មាន​​​ប្រាំ​​​នាក់​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ជា​​​បណ្តោះ​​​អាសន្ន​​​ឲ្យ​​​អនុវត្ត​​​ផែនការ​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា​​​រូប​​​នេះ​​​។

លោក ឃី ឆាយ ចៅក្រម​​​ប្រធាន​​​ក្រុមប្រឹក្សា​​​​​​ជំនុំជម្រះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ឆ្មក​​​់​​​ចូល​​​របស់​​​នគរ​​​បាល​​​​​​​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​ចំនួន​​​១១​​​ដើម​​​ក្នុង​​​នោះ​​​៩​​​ដើម​​​គ្មាន​​​លិខិត​​​អនុញ្ញាត​​​។ក្រឡា​​​បញ្ជី​​​ម្នាក់​​​បាន​​​និយាយ​​​ថា អាវុធ​​​ដែល​​​មាន​​​ការ​​​អនុញ្ញាត​​​ចំនួន​​​ពីរ​​​ដើម​​​ គឺជា​​​របស់​​​ឪពុក​​​ម្តាយ​​​លោក​​​ ថោង​​​ សារ៉ាត់​​​។

អ្នក​​​ស្រី កែវ សារី ម្តាយ​​​របស់​​​លោក​​​ ថោង សារ៉ាត់​​​ បាន​​​លើក​​​ឡើង​​​​​​ថា អាវុធ​​​មួយ​​​ចំនួន​​​គឺ​​​ជា​​​របស់​​​អង្គរក្ស​​​កូនប្រុស​​​អ្នកស្រី​​​ រួម​​​ទាំង​​​អង្គរក្ស​​​ម្នាក់ឈ្មោះ តាំង​​​ សុខ ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួនផង​​​ដែរ ហើយ​​​ថា ពួក​​​គេ​​​បាន​​​យក​​​អាវុធ​​​ទាំង​​​នេះ​​​មក​​​ទុក​​​ក្នុ​​​ង​​​ផ្ទះ​​​ទាំង​​​ពីរ​​​នេះ​​​។

អ្នក​​​ស្រី កែវ សារី បាន​​​និយាយ​​​ថា “អង្គរក្ស​​​បាន​​​ទិញ​​​ [អាវុធ​​​] ដោយ​​​ខ្លួន​​​ឯង​​​​​​ ហើយ​​​ពួក​​​គេ​​​យក​​​មក​​​ទុក​​​ជាមួយ​​​យើង​​​”។ អ្នកស្រី​​​បាន​​​បន្ថែម​​​ថា អ្នក​​​ស្រី​​​គិត​​​ថា អាវុធ​​​ទាំង​​​នេះ​​​ស្រប​​​ច្បាប់​​​។

អ្នក​​​ស្រី​​​ កែវ សារី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នកស្រី និង​​​ស្វាមី​​​ គឺលោក ថោង ចំរើន មាន​​​សិទ្ធិ​​​ស្រប​​​ច្បាប់​​​ក្នុង​​​ការ​​​ប្រើ​​​ប្រាស់​​​​​​អាវុធ​​​ ព្រោះ​​​ពួក​​​គាត់​​​គឺជា​​​សមាជិក​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​។

អ្នកស្រី​​​បាននិយាយ​​​​​​ដោយ​​​សំដៅ​​​ដល់​​​ងាររបស់​​​​​កូនប្រុសអ្នកស្រី​​​​​​​​​ថា “អាវុធ​​​ទាំង​​​នោះ​​​ត្រូវ​​​​​​បាន​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​ការ​​​ពារ​​​គ្រួសារ​​​ និង​​​ប្រាក់​​​ ព្រោះ​​​លោក​​​ឧកញ៉ា និង​​​យើង​​​មាន​​​ប្រាក់​​​ច្រើន​​​”។

ឧត្តមសេនីយ៍ទោ ថោង​​​ សារ៉ាត់ បាននិយាយ​​​ថា អង្គរក្ស​​​មួយ​​​ចំនួន​​​របស់ខ្លួន​​​ក៏​​​ជា​​​ទាហាន​​​កង​​​យោធពល​​​ខេមរភូមិន​​​្ទ ឬ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែរ​​​ ហេតុដ​​​ូច្នេះ​​​ពួក​​​គេ​​​មាន​​​សិទ្ធិ​​​ប្រើ​​​ប្រាស់​​​អាវុធ​​​។ លោក​​​បាន​​​បន្ថែម​​​ថា រូប​​​លោក​​​ផ្ទាល់​​​ក៏​​​មាន​​​សិទ្ធិ​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ដែរ​​​។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​សូម​​​ស្នើ​​​តុលាការ​​​ឲ្យ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ ព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ទេ​​​”។

ព្រះរាជ​​​អាជ្ញារង វង្ស ប៊ុន​​​វិសុទ្ធ បាន​​​លើក​​​ឡើង​​​ថា តុលាការ​​​មាន​​​​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​​​​ឧត្តមសេនីយ៍​​​ទោ ថោង​​​​​​ សារ៉ាត់ ឪពុក​​​ម្តាយ​​​លោក​​​​​​ និង​​​ តាំង​​​ សុខ ពីបទ​​​រក្សា​​​អាវុធ​​​ទុក​​​អាវុធ​​​ខុស​​​ច្បាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យោង​​​តាម​​​ចម្លើយ​​​របស់​​​ចុង​​​ចោទ​​​ដែល​​​មិន​​​ត្រឹម​​​ត្រូវ​​​ តុលាការ​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​ពួកគេ​​​”៕ ស៊ុយឈាង​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស