27 C
Phnom Penh

cam photo thong sarath

Latest

មេដឹកនាំ​ណាតូ​ថា​រុស្ស៊ី​មាន​ផែនការ​យក​ឈ្នះ​សង្គ្រាម​នៅ​រដូវ​រងា​នេះ តែ​ណាតូ​រួម​កម្លាំង​កាន់តែ​ខ្លាំង​ជួយ​អ៊ុយក្រែន

មេដឹកនាំ​ណាតូ (NATO) ថា​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កំពុងតែ​ប្រើប្រាស់​រដូវ​ត្រជាក់​ជា​អាវុធ​មុត​ស្រួច​យក​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន តែ​លោក​ថា​អ៊ុយក្រែន​កំពុង​ក្លាយ​ជា​សមាជិក​ណាតូ​ហើយ​នៅ​ពេលនេះ។ អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថា​កំពុងតែ​ប្រើប្រាស់​រដូវរងា​ឆ្នាំ​នេះ គឺជា​អាវុធ​នៃ​សង្គ្រាម​ដើម្បី​យក​ប្រៀប និង​យក​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន ខណៈ​លោក​រំឭក​ថា ណាតូ​តាំងចិត្ត​រួច​ស្រេច​ហើយ​នឹង​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​ក្លាយ​ជា​សមាជិក​របស់​ខ្លួន​បណ្ដើរៗ​ហើយ​នៅ​ពេលនេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ។ ការ​វាយប្រហារ​របស់​រុស្ស៊ី បង្ក​ទុក្ខ​វេទនា​ដល់​ពលរដ្ឋ​អ៊ុយក្រែន​ខ្វះ​ប្រភព​ទឹក...