38 C
Phnom Penh

ប្រតិបត្តិការ​របស់នគរបាល​កម្ពុជា-ឡាវ​​ចាប់ខ្លួន​បុរស​បីនាក់ និង​ដកហូតថ្នាំញៀន​២គីឡូក្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា នគ​​​របាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ឡាវ​​​បាន​​​ចាប់​​​ខ្លួន​​​បុរ​​​សជន​​​ជាតិ​​​ឡាវ​​​បី​​​នាក់​​​ និង​​​ដក​​​ហូត​​​បាន​​​ថ្នាំ​​​មេតំហ្វេតាមីន ទម្ងន់​​​២គីឡូក្រាម​​​ កាំភ្លើង​​​ខ្លី​​​ពីរ​​​ដើម​​​ និង​​​រថយន្ត​​​មួយ​​​គ្រឿង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ដោយ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ពី​​​នគរបាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​កម្ពុជា។

លោក អិុន សុង នាយរង​​​​ការិយាល័យ​​​នគរបាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​ប្រសាសន៍​​​ថា មន្ត្រីរបស់​​​លោក​​​បាន​​​ប្រើ​​​អ្នក​​​ឲ្យ​​​​ការណ៍​​​ជាង​​​មួយខែ​​​មក​​​ហើយ​​​ ដើម្បី​​​ឃ្លាំ​​​មើល​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ក្នុង​​​ប្រទេស​​​ឡាវ ដែល​​​សង្ស័យ​​​ថា បាន​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ឆ្លង​ចូល​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​។

លោក អិុន សុង បាន​​​មាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​មិន​​​បាន​​​ជួញ​​​ដូរ​​​ឆ្លង​​​​​​ព្រំដែន​​​ចូលក្នុង​​​​ប្រទេស​​​កម្ពុជា​​​ទេ ហើយ​​​យើង​​​បារម្ភ​​​ថា មាន​​​ការ​​​លេច​​​ធ្លាយ​​​ព័ត៌​​​មាន​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ដូច្នេះហើយ​​​​យើង​​​បាន​​​រាយការណ៍​​​ទៅ​​​សមភាគី​​​នគ​​​របាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ឡាវ​​​របស់​​​យើង ហើយ​​​បាន​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​កាល​​​ពី​​​ម្សិលមិញ [ថ្ងៃពុធ] នៅម៉ោង​​​២និង​​​៣០​​​នាទី​​​រសៀល​​​”។

លោក អិុន សុង បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​ឡាវ​​​ចាប់​ខ្លួន​​​ រួច​​​​បញ្ជូន​​​បន្ត​​​ទៅ​​​​​​ខេត្ត​​​ចំបា៉សាក់​​​ក្នុង​​​ប្រទេស​​​ឡាវ​​​។

លោក​​​បាន​​​បន្ថែម​​​ថា ប្រតិបត្តិការ​​​នេះ​​​ជា​​​លើក​​​ទី​​​២​​​ហើយ​​​ក្នុង​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​ដែល​​​ប្រតិបត្តិការ​​​រួម​​​​​​​កម្ពុជា​​​ និង​​​ឡាវ​​​ ដើម្បី​​​ចាប់ខ្លួន​​​អ្នក​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​តាម​​​ព្រំដែន​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០ ខែ​​​ឧសភា​​​ នគរ​​​បាល​​​បាន​​​ចាប់ខ្លួន​​​ស្ត្រី​​​ខ្មែរ​​​ម្នាក់​​​ និង​​​ជនជាតិ​​​ឡាវ​​​ពីរ​​​នាក់​​​
បន្ទាប់​​​ពី​​​ពួកគេ​​​បាន​​​ឆ្លង​​​ព្រំដែន​​​ចូល​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ដោយ​​​មាន​​​​​​ថ្នាំ​​​មេតំហ្វេតាមីន​​​​​​ទម្ងន់​​​៦​​​គីឡូក្រាម​​​។

យោង​​​តាម​​​លោក អុិន​​​ សុង បាន​​ឲ្យ​ដឹង​ថា នគរបាល​​​នៃភាគីទាំង​​​ពី​​​រនៅ​​​ព្រំដែន​​​បាន​​​សហការ​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ចាប់​​​តាំង​​​ពីដើម​​​ឆ្នាំ​​​២០១៥​​​មក​​​ ដើម្បី​​​ទប់​​​ស្កាត់​​​រំហូ​​​គ្រឿង​​​ញៀន​​​ឆ្លង​​​ព្រំដែន​​​។

លោក យ៉ែន បញ្ញារិទ្ធ ប្រធាន​​​​​​ការិយាល័យ​​​នៃ​​​នាយកដ្ឋាន​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ករណី​​​ដាច់​​​​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ពុធ​​​បាន​​​ចាប់ខ្លួន​​​មនុស្ស​​​២០​​​នាក់​​​ អាយុ​​ប្រហែល​​​​២០ទៅ​​​៣០​​​ឆ្នាំ​​​​​​នៅផ្ទះ​​​សំណាក់​​​មួយ​​​ក្នុង​​​សង្កាត់​​​​​​ទឹក​​​ល្អក់​​​៣ ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​។

លោក បញ្ញារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​ប្រទះ​​​​ឃើញ​​​ក្រុម​​​នេះ​​​មាន​​​ថ្នាំ​​​មេតំ​ហ្វេតាមីន​​​២៨,៥៨​​​ក្រាម។

លោក​​​បាន​​​​មាន​​​ប្រសាសន៍​​​ថា “ក្នុង​​​ចំណោម​​​ពួក​​​គេ​​​ បីនាក់​ជា​​​​អ្នក​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន ​​​ហើយ​​​មួយ​​​ចំនួន​​​ទៀត​​​ជា​​​អ្នក​​​ប្រើ​​​ប្រាស់​​​ថ្នាំញៀន”។

លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​បាន​​​ធ្វើ​​​តេស្ត​​​ទឹក​​​នោម​​​របស់​​​ពួកគេ​​​កាល​​​ពីម្សិលមិញ ដើម្បី​​​រក​ឲ្យឃើញ​ថា តើ​ពួកគេ​​​មាន​​​សារធាតុ​​​ញៀន​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិនបើ​​​ទឹក​​​នោម​​​របស់​​​ពួកគេ​​​អវិជ្ជមាន​​​ យើង​​​នឹង​​​ធ្វើការ​​អប់​​​រំ​ពួក​​​គេ​​​ ហើយ​​​ប្រគល់​​​ឲ្យ​​​ឪពុក​​​ម្តាយ​​​របស់​​​ពួកគេ​​​យក​​​ទៅ​​​ផ្ទះ​​​វិញ​​​។ ប៉ុន្តែ ប្រសិន​​​បើ​​​ទឹក​​​នោម​​​របស់​​​ពួកគេ​​​វិជ្ជមាន​​​វិញនោះ​​​​ យើង​​​នឹង​​​បញ្ជូន​​​ពួកគេ​ទៅ​​​តុលាការ​​​ដើម្បី​​​ផ្តន្ទាទោស​​​តាម​​​ច្បាប់​​​”៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស