38.1 C
Phnom Penh

កម្មករ​​​អូស​​​រទេះ​​​ម្នាក់​​​រង​​​របួស​​​ ពេល​​​អាជ្ញាធរ​​​បង្ក្រាបការតវ៉ា​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​បាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា សមត្ថកិច្ច​​​ខេត្ត​​​បន្ទាយ​​​​​​មានជ័យ បាន​​​បង្ក្រាបលើ​​​កម្មករ​​​អូស​រទេះ​​​​​​ដឹក​ទំនិញ​ចេញ​ចូល​ច្រក​ព្រំដែន​កម្ពុជា​ថៃ ដែល​​​បាន​​​តវ៉ា​បិទ​​​ផ្លូវ​​​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​​​បណ្តាល​​​ឲ្យ​​​កម្មករ​​ម្នាក់ទទួល​​​រង​​​របួស។

លោក ហ៊ាន ត្រេន តំណាង​​​កម្មករ​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត បាន​​​និយាយ​​​ថា កម្មករ​​​អូស​​​រទេះ​​​យ៉ាង​​​ហោច​​​ណាស់​​​១០០​​​នាក់ ​​​​​​បាន​​​យក​​​រទេះ​​​បិទ​​​ផ្លូវ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​បី​​​ម៉ោង​​​ មុននឹង​​​​​​​​​កម្លាំង​​​កងរាជ​​​អាវុធ​​​ហត្ថ​​​ក្រុង​​​ប៉ោយប៉ែត​​​ ចុះ​​​បង្ក្រាបនៅ​​​ម៉ោង​​​ប្រហែល​​​១២​​​ថ្ងៃ​​​ត្រង់ ដែល​​​បណ្តាល​​​ឲ្យ​​​កម្មករ​​​ម្នាក់​​​ឈ្មោះ ម៉ៅ សុន អាយុ​​​៣២​​​ឆ្នាំ​​​ទទួល​​​រង​​​របួស។

លោក ត្រេន បាននិយាយ​​​ថា “យើង​​​ទាមទារ​​​កុំ​​​ឲ្យ​​​គយ​​​យក​​​ថ្លៃ​​​បង់ពន្ធ​​​ហួស​​​ហេតុ​​​ពេក ហើយ​​​ឃុប​​​ឃិត​​​ជា​​​មួយអ្នករក​​​ស៊ី​​​ធំ​​​ធ្វើ​​​បាប​​​កម្មករ​​​តូចតាច”។​​​​​​​

​​​​​​លោក​​​ ត្រេន​​​ បាន​​​និយាយ​​​ថា ការ​​​ចុះ​​​បង្ក្រាប​​​​​​ដោយ​​​កម្លាំង​​​កងរាជអាវុធ​​​ហត្ថ​​​​​​ក្រុងប៉ោយប៉ែត បាន​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ខឹង​​​ខ្លាំង ហើយ​​​​​​ពួកគេ​​​ក៏យក​​​ដុំ​​​ថ្មគប់​​​ចូល​​​​​​ការិយាល័យ​​​​​​គយ។​​​

លោក ជា ដា មេបញ្ជាការ​​​កងរាជ​​​អាវុធហត្ថក្រុង​​​ប៉ោយ​​​ប៉ែត បាននិយាយ​​​ថា កម្មករ​​​បាន​​​យក​​​ដុំថ្ម​​​គប់​​​លើ​​​ការិយាល័យ​​​គយ និង​​​​​​ធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​កញ្ចក់​​​រថយន្ត​​​​​​ប្រាំ​​​គ្រឿងផងដែរ។

លោក ដា បាន​​​និយាយ​​​​​​ថា “ឥឡូវ​​​នេះ យើង​​​បាន​​​ស្តារ​​​សភាពការណ៍​​​នឹងនរ​​​វិញ​​​ហើយ”។​​​​​​​​​

លោក គោស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ អាជ្ញាធរ​​​​​​​​​​​​កំពុង​​​ប្រជុំ​​​ដោះ​​​ស្រាយ​​​បញ្ហានោះ​​​នៅ​​​ឡើយ។​​​ លោក ឈួន ហៃ​​​ ប្រធាន​​​គយ​​​​​​ច្រក​​​ទ្វារ​​​ប៉ោយ​​​ប៉ែត មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស